Miss Grand ថៃ អ៊ីងហ្វា សរសើរប្រជាជនខ្មែរស្អាតៗ ជាពិសេសព្រះនាងតូច ជេនណា និង ល្អហួស

កញ្ញា អ៊ីងហ្វា ដែល​ជា Miss Grand Thailand 2023 ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូលរួម​​កម្មវិធី​ចុះហត្ថលេខា BA ថ្មី ម៉ាស​បិទ​មុខ​ស្ទីមស៊ែល និង​សាប៊ូ​ដុស​ខ្លួន LAKAMO ដែល BA ថ្មី​នោះ គឺ ល្អហួស ជា​ម្ចាស់​មកុដ Miss Preteen Cambodia 2023។ ព្រឹត្តិការណ៍​នោះក៏​មាន​ភ្ញៀវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ គឺ​ព្រះនាង​តូច នរោត្តម ជេនណា និង​តារា​ៗជាច្រើន​រូប​ទៀត។

វត្តមាន អ៊ីងហ្វា មក​ដល់​កម្ពុជា ទទួល​បាន​ការ​ស្វាគមន៍​ពីសំណាក់​​ហ្វេន​ច្រើន​លើសលប់ រហូត​សាមី​ខ្លួនក៏​ភ្ញាក់ផ្អើល​ខ្លាំងតាំងពីនៅព្រលាន​យន្តហោះ​ម្ល៉េះ ហើយ​នៅ​ក្នុង​កម្មវិធី អ៊ីងហ្វា បាន​និយាយ​ថា នាង​មិន​នឹក​ស្មាន​ថា ខ្លួន​មាន​អ្នក​គាំទ្រ​ច្រើន​បែប​នេះឡើយ។ បវរកញ្ញា​វ័យ ២៨ ឆ្នាំ រូប​បាន​បន្ថែម​ថា នាង​ចង់​មក​ប្រទេស​កម្ពុជា​យូរហើយ ហើយ​ក៏​ចង់​មាន​ការងារ​ជា​អ្នក​តំណាង​ផលិតផល​ណា​មួយ​ក្នុង​ប្រទេសកម្ពុជា​ដែរ។

ក្រោយ​ចប់​កិច្ចការ និង​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​បវរកញ្ញា និង​ជា​តារា​ចម្រៀង​ថៃ​រូប​នោះ បាន​ធ្វើការ​ជជែក​គ្នា​លេង​ជាមួយ​ហ្វេន​ៗ ដោយ​ក្នុង​នោះ​នាង​ពោល​កោតសរសើរ​ពី​ប្រជាជន​ខ្មែរ​ថា សុទ្ធតែ​ជា​មនុស្ស​ស្អាត​ៗ កាល​ថ្ងៃ​កម្មវិធី​នោះ។ លំដាប់​រង​ទី​១ Miss Grand International 2022 រូប​នេះ​ឲ្យ​ដឹង​ក្នុង​ការ Live ជជែក​កម្សាន្ត​មួយ​ថា ព្រះនាង ជេនណា គឺ​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​មែនទែន។

មិន​ចប់​ត្រឹម​ព្រះនាង​តូច​ ជេនណា ឡើយ អ៊ីងហ្វា បាន​បន្ត​ពោល​ថា ចំណែក​អ្នក​តំណាង​ផលិតផល (សំដៅ​ល្អ​ហួស) អាយុ​ទើប ១៥ ឆ្នាំ​សោះ តែ​មុខមាត់​ស្អាត​សាហាវ​តែម្ដង។ ក្នុង​នោះ​នាង​បាន​បញ្ជាក់​ឲ្យ​ដឹង​តាមរយៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា ល្អហួស ៣ ឆ្នាំ​ទៀត​នឹង​ចូល​ប្រកួត Miss Grand ហើយ​នាង​ស្វាគមន៍​ការ​ចូល​មក​គ្រួសារ Grand។ ក្រៅ​ពី​និយាយ​ល្អ​ៗ​ពី​កម្ពុជា​ក្នុង​ការ​ឡាយ​ហើយ​នោះ អ៊ីងហ្វា បាន​បង្ហោះ​លើ Instagram របស់​នាង​ថា “Thank you for my good memories in Cambodia. 🇰🇭🤍🙏🏻” ។

ឆាប់​ៗ​នេះ អ៊ីងហ្វា នឹង​ត្រឡប់​មក​កម្ពុជា​ម្ដងទៀត ដើម្បី​ធ្វើ​ការ​ប្រគំតន្ត្រី​របស់​នាង ហើយ​ហ្វេន​ដែល​មិន​ទាន់​បាន​ជួប ក្រោយ​ឃើញ​នាង​ផុស​លើ Instagram បាន cmt ថា នឹង​ទៅ​ទស្សនា​ការ​ប្រគំតន្ត្រី​តារា​ស្រី​សិចស៊ី​រូប​នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ