មកដឹងប្រវត្តិមិនធម្មតារបស់ Mackenyu តួ​ឯកប្រុសជប៉ុនរូបសង្ហាកំពុងល្បីខ្លាំងក្នុងរឿង One Piece

ពាក្យ “សង្ហាមិនក្រែងចិត្តអ្នកដទៃ” អាចជាពាក្យដែលសក្ដិសមបំផុតសម្រាប់ភាពសង្ហារបស់ MacKenyu តារាសម្តែងជប៉ុនដែលសម្ដែងជាតួ Zoro ក្នុងរឿង One Piece។ បន្ទាប់ពីបានទស្សនារឿងនេះហើយ មនុស្សជាច្រើន​និយាយដូចគ្នា​ថា​រូបគេ​សង្ហា​ដូចផុសចេញពី​ Anime ហើយលើសពីនេះ ក្បាច់គុនដាវរបស់លោកក៏មើលទៅឡូយសម្បើមណាស់ដែរ។ ដូច្នេះហើយថ្ងៃនេះ AMS ចង់នាំប្រិយមិត្តមកស្គាល់តារារូបនេះកាន់តែច្បាស់តាមរយៈរឿងរ៉ាវខាងក្រោមនេះ!

Mackenyu ឬ Mackenyu Arata គឺជាតារាសម្តែងជនជាតិជប៉ុនដែលធំធាត់នៅអាមេរិក។ គ្រួសាររបស់លោកមានសមាជិកជាតារាសម្តែង អ្នកដឹកនាំរឿង ផលិតករ និងអ្នកជំនាញក្បាច់គុន។ ដូច្នេះហើយ លោកបានទទួលឥទ្ធិពលពីវិស័យភាពយន្ត និងកីឡាប្រយុទ្ធតាំងពីកុមារភាពមកម្ល៉េះ។ រហូតដល់ធំឡើង លោកក៏តែងតែផ្តោតលើការសម្តែងមករហូត ហើយ​តាមរយៈជំនាញ​សម្តែង​បូកផ្សំ​ជាមួយ​នឹង​សមត្ថភាព​ក្បាច់គុន រួម​ទាំងរូបសម្រស់ត្រូវ​ចិត្ត​អ្នក​គាំទ្រផងនោះ ក៏បានធ្វើឱ្យលោកមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន។

ជាមួយរហស្សនាម ‘Godfather of Live Action’ តារាវ័យ ២៦ឆ្នាំរូបនេះបានសម្តែងក្នុងខ្សែភាពយន្តដែលផលិតចេញពីគំនូរជីវចលជាច្រើនដូចជា Kaiji: Final Game, Fullmetal Alchemist: Final Chapter, Kamen Rider Drive, Rurouni Kenshin, Knights of the Zodiac រួមទាំងរឿងចុងក្រោយបំផុតនៅក្នុងរឿង One Piece ដែលសម្ដែងជាតួ Zoro ។

Mackenyu មិនត្រឹមតែធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងមុខមាត់ និងភាពសង្ហាសក្ដិសមជាតួអង្គ Zoro ប៉ុណ្ណោះទេ ប៉ុន្តែ​អត្ថន័យ​នៃ​ឈ្មោះ​លោក​ក៏ពិសេសដែរ ពោលគឺមានអត្ថន័យទាក់ទងនឹងដាវដែលជាអាវុធសំណព្វរបស់ Zoro តែម្ដង។ ឪពុក​របស់លោក​មាន​បំណង​ឱ្យ​ឈ្មោះ Mackenyu ត្រូវ​បាន​បញ្ចេញ​ជា​ភាសា​ជប៉ុន និង​ជា​ភាសា​អង់គ្លេស ប៉ុន្តែនៅក្នុងភាសាជប៉ុន ពាក្យនេះមានន័យថា “ដាវនៃសច្ចភាពខាងស្ដាំដៃ”។ ពាក្យថានៅខាងស្តាំសំដៅទៅលើទីតាំងរបស់សាមូរ៉ៃក្នុងអតីតកាល។ បើ​អ្នក​ណា​នៅ​ខាង​ស្ដាំ អ្នក​នោះ​ជា​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់​ជាង។ ដូច្នេះ ការ​និយាយ​ថា​នៅ​ខាង​ស្តាំ​អាច​ត្រូវ​បាន​បកប្រែ​ថា​ជា ​មិន​ចាញ់​អ្នក​ណា​ឡើយ ហើយ​ខ្លាំង​ជាង​អ្វី​ទាំង​អស់។

ចំណែក​ជីវិតឯកជន​វិញ ចង់ប្រាប់ថាបុរសសង្ហាម្នាក់​នេះ​មាន​ម្ចាស់​បេះដូង​រួច​ទៅ​ហើយដោយ MacKenyu បានប្រកាសរៀបការជាមួយនារីម្នាក់ដែលមិនមែនអ្នកសិល្បៈកាលពីដើមឆ្នាំ។ លោក​ក៏​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ទ្វេ​ដង​ដោយ​ប្រកាស​រៀប​ការ​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​នឹង​បង​ប្រុស​ពិត​ប្រាកដ។ យ៉ាង​ណា​មិញ ជីវិត​ស្នេហា​របស់​តារា​ជប៉ុន​តែង​​មាន​ភាព​ឯកជនច្រើន ដូច្នេះអ្វី​ដែល​មហាជនបាន​ដឹង​គឺត្រឹមតែរូបគេ​បាន​ជួប​មិត្ត​ស្រី​ពេល​ថត​កុន​នៅ​បរទេស។

បច្ចុប្បន្ន​ក្រៅពីការងារសម្ដែង ថ្មីៗ​នេះ MacKenyu ក៏​បាន​បើក​ហាង​លក់​សម្លៀក​បំពាក់ និង​គ្រឿងអលង្ការ​ក្រោម​ឈ្មោះ INCRM ផង​ដែរ ។ សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​តារាប្រុសរូបនេះ ​អាច​តាមដាន Instagram របស់​លោក​ឈ្មោះ mackenyu ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម