បង្ហាញមុខតារាវ័យក្មេងជំនាន់ក្រោយរបស់ចិន ៦ រូប ដែលកំពុងរះត្រដែតខ្លាំង

តារាសម្ដែងជំនាន់ក្រោយរបស់ប្រទេសចិនជាច្រើនបានបន្ដបង្ហាញនិងបញ្ចេញសមត្ថភាពរបស់ខ្លួនតាមរយៈរឿងភាគនានា។ ខណៈពួកគេសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ខុសប្លែកពីគ្នានិងថែមទាំងមានរូបសម្បត្តិស្អាតទាក់ទាញស្ទើរតែមិនអាចនិយាយថានរណាល្អជាងនរណាឡើយ។ ប៉ុន្ដែមហាជននៅតែអាចកត់សម្គាល់និងបើកបង្ហាញមុខតារាប្រុសស្រីចំនួន ៦ នាក់ទើបមានអាយុ ២០ ស្ដើងដែលកំពុងមានភាពលេចធ្លោខ្លាំងជាងគេនិងជឿជាក់ថាពួកគេទាំងអស់នេះនឹងចាក់ឫសពង្រឹងអាជីពរបស់ខ្លួនកាន់តែរឺងមាំក្នុងវិស័យសិល្បៈចិន ជាពិសេសក្នុងឆ្នាំ ២០២២​ នឹងកាន់តែមានភាពល្បីល្បាញខ្លាំងជាងមុនទៅទៀត។

តោះទៅមើលថាជានរណាខ្លះ៖

១. Song Zhu Er

ទើបតែមានអាយុ ២៣ ឆ្នាំ Song Zhu Er ធ្លាប់បានចូលរួមសម្ដែងក្នុងរឿងភាគមិនតិចជាង ១៥ រឿងនោះទេនិងថែមទាំងធ្លាប់ធ្វើជាផលិតករក្នុងខ្សែភាពយន្ដទៀតផងកាលពីឆ្នាំ ២០១៩ ខណៈរឿង «To Fly With You» ដែលទើបចាក់ផ្សាយកាន់តែធ្វើឲ្យប្រជាប្រិយរបស់នាងកើនឡើងកាន់តែខ្លាំងជាងមុន។ មកទល់ពេលនេះនាងធ្លាប់បានឈ្នះពានរង្វាន់សរុប ១៤ មកហើយ។

២. Zhao Lusi

ដោយមានរាងតូចល្អិតនិងក្រមិចក្រមើមគួរឲ្យស្រឡាញ់ខ្លាំងអមជាមួយទេពកោសល្យសម្ដែងយ៉ាងជំនាញ Zhao Lusi ត្រូវបានគេចាត់ទុកជាតារាស្រីវ័យក្មេងកំពុងមានប្រជាប្រិយភាពខ្លាំងមួយរូបក្នុងប្រទេសចិននាពេលបច្ចុប្បន្ន។ ខណៈពេលនេះនាងធ្លាប់បានចូលសម្ដែងរឿងភាគមិនតិចជាង ១៥ រឿងឡើយនិងមានពានរង្វាន់ធំៗ ក្នុងដៃចំនួន ៧។ តារាស្រីវ័យ ២៣ ឆ្នាំនេះ ក៏ធ្លាប់ចូលរួមសម្ដែងជាមួយតារារៀមច្បងដូចជា YangYang និង Dilraba ផងដែរ។

៣. Zhou Ye

បន្ទាប់ពីបានបង្ហាញវត្តមានក្នុងរឿងភាគ Bromance ល្បី «Word of Honor» ប្រជាប្រិយរបស់តារាស្រីវ័យ ២៣ ឆ្នាំនេះបានឡើងស្រឺតៗ ជាលំដាប់និងមានឱកាសបានសម្ដែងជាតួអង្គឯក ៧ រឿងបន្ដកន្ទុយគ្នាតែម្ដង។ បើទោះជាទើបនឹងមានភាពល្បីល្បាញនិងមិនទាន់កសាងបានកេរ្ដិ៍ឈ្មោះច្រើនខ្លាំង ប៉ុន្ដែត្រូវបានមហាជនចាត់ចូលជាតារាស្រីចិនវ័យក្មេងកំពុងមានឥទ្ធិពលម្នាក់ក្នុងប្រទេសចិន។

៤. Wu Lei

ជាតារាប្រុសវ័យក្មេងមួយរូបដែលមនុស្សជាច្រើនតែងលួចសរសើរតែម្ដង។ មិនត្រឹមតែរូបរាងស្អាតសង្ហាកម្ពស់ខ្ពស់ស្រឡះពីកំណើតនោះទេ ថែមទាំងមានបទពិសោធន៍សម្ដែងពេញខ្លួនតែម្ដងព្រោះថា Wu Lei ចេញសម្ដែងរឿងតាំងពីនៅតូចៗ។ អ្វីដែលសំខាន់រឿងភាគដែលតារាប្រុសរូបនេះចូលរួមសម្ដែងសុទ្ធតែមានគុណភាពនិងទទួលបានជោគជ័យយ៉ាងខ្លាំងជាពិសេសរឿង «Fights Break Sphere», «Cross Fire» និង «The Long ballad»។  ក្នុងឆ្នាំ ២០១៨   តារាប្រុសរូបនេះបានប្រឡងជាប់លេខ ១ ចូលរៀននៅ Beijing Film Academy ក្នុងចំណោមមនុស្សជាង ៣ម៉ឺននាក់ទូទាំងប្រទេសចិន។ ក្នុងឆ្នាំ ២០១៩ និង ២០២០ WuLei ក៏ត្រូវទស្សនាវដ្ដី Forbes China ចុះក្នុងបញ្ជីជាតារាអាយុក្រោម ៣០ ឆ្នាំមានឥទ្ធិពលខ្លាំងក្នុងប្រទេសចិន។ ទើបតែមានអាយុ ២៣ ឆ្នាំតែបណ្ដាញសង្គម Weibo របស់លោកមានអ្នកចុចតាមដានជិត ៤៤ លាននាក់ដែលជាចំនួនច្រើនខ្លាំងបើប្រៀបនឹងតារាផ្សេងៗអាយុតំណាលខ្លួន។

៥. Chen FeiYu

ថ្វីបើមិនសូវមានរឿងភាគសម្ដែងដូចតារាវ័យក្មេងផ្សេងៗស្រករខ្លួន។ ប៉ុន្ដែខ្សែភាពយន្ដរឿង «My Best Summer» និងរឿងភាគ «Ever Night» បានធ្វើឲ្យតារាវ័យ ២២ ឆ្នាំ​រូបនេះមានភាពលេចធ្លោខ្លាំងនិងឈ្នះពានរង្វាន់រហូតដលទៅ ៨។ ខណៈជាអ្នកតំណាងប្រេនធំៗ ជាច្រើនផងដែរក្នុងប្រទេសចិនដូចជា Dior, Olay, Miniso, QeeLin, Anta និងផ្សេងៗទៀត។ មិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈតារាប្រុសរូបនេះក៏មានជំនាញខាងផ្នែកជំនួញនិងមានផលិតប្រេនខោអាវផ្ទាល់ខ្លួនទៀតផង។ ក្នុងឆ្នាំ ២០២០ Chen FeiYu  ក៏ត្រូវខាង Forbes China ចុះក្នុងបញ្ជីជាតារាអាយុក្រោម ៣០ ឆ្នាំមានឥទ្ធិពលខ្លាំងក្នុងប្រទេសចិន។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែមានជំនឿជឿជាក់លើតារាប្រុសរូបនេះ ព្រោះលោកត្រូវបានជ្រើសរើសសម្ដែងក្នុងរឿង Bromance​ មានចំណងជើងថា «Immortality» ដកស្រង់ចេញពីប្រលោមលោក BL ល្បីមួយ «The Husky and His White Cat Shizun» ដែលអាចនឹងចាក់ផ្សាយក្នុងឆ្នាំ ២០២២។ រឿងភាគមួយនេះជារឿង Bromance របស់ប្រទេសចិនដែលមានអ្នករងចាំទស្សនាច្រើនខ្លាំងជាងគេបំផុតមិនថាតែក្នុងប្រទេសឬក្រៅប្រទេសឡើយ។

៦. Wang AnYu

ត្រឹមតែអាយុ ២៣ ឆ្នាំប៉ុន្ដែតារាប្រុសWang AnYu បានចូលរួមសម្ដែងរឿងភាគនានាមិនតិចជាង ១០ រឿងឡើយ។ ស្របពេលរឿង «To Fly With You» ដែលទើបចាក់ផ្សាយថ្មីៗ ទទួលបានការគាំទ្រច្រើនពីសំណាកអ្នកគាំទ្រដែលធ្វើឲ្យតារាប្រុសរូបនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេស AnYu មានឱកាសបានចាប់ដៃគូសម្ដែងជាមួយតារាស្រីរាមច្បង Angelababy ដែលអាចនិយាយបានថាតារាប្រុសវ័យក្មេងមិនច្រើនទេមានវាសនាបានសម្ដែងជាមួយតារាស្រីមានបទពិសោធនិងមានឈ្មោះល្បីខ្លាំង។ មិនខុសពី Chen Feiyu តារាប្រុស Wang An Yu ក៏ត្រូវបានជ្រើសរើសសម្ដែងក្នុងរឿង Bromance មានចំណងជើង «Chasing The Light»​ ដកស្រង់ចេញពីប្រលោមលោក BL ល្បីមួយ « SaYe» ដែលអាចនឹងចាក់ផ្សាយក្នុងឆ្នាំ ២០២២។ ប្រសិនបើរឿងភាគទាំងអស់នេះបានចាក់ផ្សាយជាផ្លូវការគេរំពឹងថាប្រជាប្រិយរបស់តារាប្រុស ២ ដួងនេះនឹងកាន់តែឡើងខ្ពស់មួយកម្រិតទៀតពោលគឺអាចនឹងឡើងរហូតទប់មិនជាប់តែម្ដង៕

ប្រិយមិត្តយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ