៤ ឆ្នាំមុន លឹម សេរីហាន់នីកា ប្រកួត Cambodian idol junior ធ្លាក់ត្រឹមវគ្គ semi final តែឥឡូវក្លាយជាម្ចាស់ពាន The Voice

The Voice Cambodia រដូវ​កាល​ទី​៣ ដែល​ទើប​បញ្ចប់​នោះ បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ គឺ លឹម សេរីហាន់នីកា។ មុន​ឈាន​មក​ដល់​ជ័យជម្នះ​ កាលពី ៤ ឆ្នាំ​មុន ក្មេង​ស្រី​រូប​នេះ​ក៏​ធ្លាប់​បរាជ័យ​​កម្មវិធី​លំដាប់​ពិភពលោក​មួយ ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ដូច​គ្នា​ដែរ។

៤ ឆ្នាំ​មុន សេរីហាន់នីកា បាន​ចូលរួម​ប្រកួត​នោះ គឺ​កម្មវិធី Cambodian idol junior ដែល​គ្រានោះ​នាង​បាន​ធ្លាក់​ត្រឹម​វគ្គ semi final។ នីកា ចូល​កាល​ប្រកួត Cambodian idol junior ទើប​តែ​មាន​វ័យ ១១ ឆ្នាំ​តែ​ប៉ុណ្ណោះ ដោយ​នោះ​ជា​រដូវ​កាល​ទី​១ ហើយវគ្គ Judge Audition សប្ដាហ៍​ទី ៤ នាង​បាន​លើក​យក​ចម្រៀង​បទ “ហត់​ទេ ស្រលាញ់​គេ​ម្នាក់ឯង” មក​ច្រៀង ដែល​គណៈកម្មការ​ពេល​នោះ​មាន​ ៣ រូប គឺ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និង​អ្នកនាង សុខ ស្រីនាង។

ទោះ​ជា នីកា បកស្រាយ​បទ​ចម្រៀង​បាន​យ៉ាង​ល្អ រហូត​បាន Yes ទាំង ២ ពី Judge ប៉ុន្តែ​មុន​នឹង​ទទួល​បាន Yes ពី គណៈកម្មការ ដែលជា​តារា​ចម្រៀង ឆន សុវណ្ណរាជ លោក​បាន​លលេង រហូតនាង​ស្រក់​ទឹក​ភ្នែក។ មិន​ត្រឹម​ផ្ដល់ Yes ប៉ុណ្ណោះ​ទេ Judge ទាំង ៣ ក៏​សរសើរ​សំឡេង​ដ៏​ល្អ​របស់ នីកា ដែរ។ ចូល​មក​ដល់​វគ្គ​បន្តបន្ទាប់​ទៀត​អ្នក​ខេត្ត​កំពង់ធំ​រូប​នេះ​ក៏​នៅតែ​ធ្វើ​បាន​ល្អ តែ​គួរឲ្យ​សោកស្ដាយ​នាង​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

នីកា ធ្លាប់​យំ​​រៀបរាប់​ ក្រោយពី​ធ្លាក់​កម្មវិធី​ប្រឡង Cambodian idol junior ​ថា​ឪពុក​មិន​ឲ្យ​មក​ប្រកួតទេ រហូត​លួច​មក​ដាក់​ពាក្យ​ប្រកួត​ម្នាក់ឯង។ សម្រាប់​ហេតុផល​ដែល​ឪពុក នីកា មិន​ឲ្យ​ចូលរួម​ប្រកួត ព្រោះ​ខ្លាច​ប្រឡង​មិន​ជាប់​ធ្លាក់​ខ្មាស​គេ ម្យ៉ាង​ទៀត​លោក​មិន​ធ្លាប់​ឮ​កូនស្រី​ច្រៀង​ឡើយ តែ​ម្ដាយ​ជំរុញ​ទឹក​ចិត្ត ព្រោះ​ធ្លាប់​ស្ដាប់​កូន​ច្រៀង។ រឿង​ដ៏​ហួស​ចិត្ត​មួយ​ទៀត គឺ យុវតី​រូប​នោះ មក​ប្រកួត ​ចម្រៀង តែ​ចេះ​ច្រៀង​តែ​មួយ​បទ “ហត់​ទេ ស្រលាញ់​គេ​ម្នាក់​ឯង” គត់។

មិន​បោះបង់​ក្ដី​ស្រមៃ ពេល​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​៣ ចាប់ផ្ដើម​ប្រកាស​រើស​បេក្ខភាព​ប្រកួត លឹម សេរីហាន់នីកា បាន​ត្រឡប់​មក​ចូល​ប្រកួត​ម្ដង​ទៀត។ បើ​ទោះ​ជា​ទទួល​បាន​តែ ១ កៅអី​ពី coach ពេជ្រ សោភា តែ​នាង​ធ្វើ​បាន​ល្អ រហូតចូល​ដល់​​វគ្គ Live Show សេរីហាន់នីកា ធ្វើឲ្យ​ទស្សនិកជន និង Coach ដទៃ​ទៀត​ភ្ញាក់ផ្អើល​ជាមួយ​សមត្ថភាព​ថ្មី​ក្នុង​ការ​បកស្រាយ​ចម្រៀង “ក្ដាម​ស្រែ​” មួយ​បទ ច្រើន​រសជាតិ​ផ្សេង​គ្នា។ មិន​ចប់​ត្រឹម​នេះ​ឡើយ​បទ “ក្ដាម​ស្រែ​” ដែល​ច្រៀង​ក្នុង​វគ្គ Live Show របស់ សេរីហាន់នីកា នោះ​ក៏​បាន​ជាប់ “Best of The Week ” ក្នុង​ឆានែល​អន្តរជាតិ «Best Of The Voice» ដែល​មាន​អ្នក Subscribers 3,96 M។

ឈាន​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ យុវតី​វ័យ ១៦ ឆ្នាំ​រូប​នោះ ត្រូវ​មក​ប្រកួត​ទាំង​មាន​ជំងឺ​គ្រុន​ពោះវៀន តែ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​នាង​ឡើយ ដោយ​នាង​នៅ​តែ​អាច​ទទួល​ជ័យជម្នះ​ឆ្លង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ទោះជា​ត្រូវ​​ច្រៀង​ចម្រៀង​ច្រើន​បទ ក៏ នីកា បន្ត​ធ្វើ​ល្អ រហូត​បាន​ឈ្នះ​បេក្ខភាព ៣ រូប​ផ្សេង​ទៀត ក្លាយ​ជា​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី​៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ