រឿងក្តៅៗបានកំពុងកើតឡើងលើវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា ដោយមុននេះបន្តិចបណ្តាហ្វេនផេកអ្នកគាំទ្រវិស័យ Beauty Pageant នៅកម្ពុជា បាននាំគ្នាចេញមុខប្រតិកម្មលើ Miss Grand Phuket 2023 កញ្ញា Tia Li Taveepanichpan ដោយនាងបាន Add Story រូបភាពមួយសន្លឹកនៅលើ Instagram ។ ដំបូងនាងមិនបានដាក់ Caption នៅខាងក្រោម Story នោះទេ តែបន្ទាប់មកក៏លុបចេញវិញរួចផុសម្ដងទៀតភ្ជាប់មកជាមួយ Caption ថ្មី។
ក្រៅពីហ្វេនផេកធំៗចេញមុខប្រតិកម្ម បវរកញ្ញាកម្ពុជា ៣រូប ក៏បានចេញមុខប្រតិកម្មលើ Story របស់ Miss Grand Phuket 2023 ផងដែរ រួមមាន កញ្ញា រឿន ណាត Miss Universe Cambodia 2018 កញ្ញ សៃហ្វុន Miss Queen Cambodia 2020 និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដោយម្នាក់ៗបានបង្ហោះការយល់ឃើញផ្សេងៗលើរឿងនេះ។
ខាងក្រោមជារូបភាពបង្ហាញការប្រតិកម្មរបស់ បវរកញ្ញាកម្ពុជា ៣រូប Miss Grand Phuket 2023 កញ្ញា Tia Li Taveepanichpan៖




Account
Security
Favourite Content