តារាខេប៉ុប ៣ នាក់ត្រូវបានគេស្ដីឱ្យអំឡុងពេល Live

បើរំឭកទៅដល់ឆ្នាំ ២០២២​ កន្លងទៅនេះប្រិយមិត្តភាគច្រើនបានដឹងរួចមកហើយថាសមាជិកក្រុមតារាចម្រៀងបុរស OMEGA X ត្រូវបាននាយកប្រតិបត្តិរបស់ពួកគេជេរប្រមាថ និងធ្វើបាបនៅទីសាធារណៈ។ ជុំវិញនេះក៏មានករណីជាច្រើនដែលតារាខេប៉ុបទទួលរងការធ្វើបាបពីក្រុមហ៊ុនរបស់ខ្លួន។ ជាក់ស្ដែដដូចជាតារាខេប៉ុបស្រី ៣ រូបនេះដែលត្រូវបានបុគ្គលិកក្រុមហ៊ុនស្ដីឱ្យកំឡុងពេល live និយាយជាមួយអ្នកគាំទ្រ៖

១. Aisha ក្រុម EVERGLOW

កាលពីឆ្នាំ ២០២១ នៅក្នុង Live ជាសំឡេងរបស់ក្រុមចម្រៀងនារី EVERGLOW អ្នកគាំទ្ររបស់ពួកនាងបានឮបុរសម្នាក់ស្រែក​ស្ដីឱ្យសមាជិកម្នាក់យ៉ាងខ្លាំងរហូតដល់ថ្នាក់ធ្វើឱ្យសមាជិកផ្សេងទៀតភ្ញាក់ផ្អើលតាមដែរ។ អ្នកគាំទ្របាននាំគ្នាកាត់យកឃ្លីបវីដេអូនោះត្រឹមសំឡេងស្រែកនោះមកវិភាគលើបណ្ដាញសង្គម Twitter ហើយពួកគេគិតថាសមាជិកដែលត្រូវបានគេស្រែកឱ្យនោះគឺ Aisha។

បន្ទាប់ពីមានការភ្ញាក់ផ្អើលខ្លាំងពេក ឃ្លីបវីដេអូនោះក៏ត្រូវបានលុបចេញភ្លាមៗដោយភ្នាក់ងាររបស់ពួកគេ YUE HUA Entertainment ដោយមិនមានការជូនដំណឹងអ្វីសោះ។ កាលនោះរឿងមួយនេះបានធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំង ហើយក៏ទាមទារឱ្យក្រុមហ៊ុនចេញមកពន្យល់រឿងហេតុទៀតផង តែទោះបីយ៉ាងណាក៏មិនមានសេចក្ដីថ្លែងការណ៍អ្វីចេញមកនោះទេ។

២. Park Bom អតីតក្រុម (2NE1)

អំឡុងពេលបុណ្យណូអែលក្នុងឆ្នាំ ២០២០ តារាចម្រៀងស្រី Park Bom អតីតក្រុម (2NE1) ត្រូវបានអ្នកគ្រប់គ្រងរបស់នាងចូលមកស្ដីឱ្យ។ រឿងមួយនេះបានកើតឡើងនៅពេលដែលនាងកំពុង live តាមបណ្ដាញសង្គម Instagram ដោយស្ដាប់ចម្រៀង និងនិយាយលេងជាមួយអ្នកគាំទ្រសុខៗ ក៏ត្រូវបានអ្នកគ្រប់គ្រងរបស់ស្ទុះចូលមកក្នុងបន្ទប់នាងស្ដីឱ្យនៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺនអ្នក ព្រមទាំងប្រាប់ឱ្យបញ្ឈប់ការ Live ភ្លាមៗផងដែរ។ ពេលនោះគេបានឃើញទឹកមុខរបស់អ្នកគ្រប់គ្រងនោះគឺមានការខឹងយ៉ាងខ្លាំង។  

បន្ទាប់ពីអ្នកគ្រប់គ្រងម្នាក់នោះចេញទៅបាត់ Park Bom ចាប់ផ្ដើមមានទឹកមុខស្រពោន និងនិយាយតិចៗថា “ហេតុអ្វីបានជាបន្ទោសនាង?” បន្ទាប់មកក៏បិទការLive ដោយមិនបានលាអ្នកគាំទ្រឡើយ។ ក្រោយពីមានហេតុការណ៍បែបនេះក្រុមអ្នកគាំទ្ររបស់នាងដែលមានឈ្មោះ BOMSHELL បានចូលទៅក្នុង Twitter ដើម្បីដាក់ hashtag “#RespectParkBom” ដើម្បីទទួលបានការចាប់អារម្មណ៍ពីភ្នាក់ងាររបស់នាង។ ប៉ុន្តែមិនខុសពី Aisha ក្រុម EVERGLOW នោះទេគឺមិនមានសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយចេញផ្សាយដោយផលិតកម្ម D-NATION ឡើយ។

៣. Sika ក្រុម FANATICS

នៅខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលផ្សាយផ្ទាល់ដោយសមាជិករួមក្រុមបួននាក់របស់អតីតក្រុមតារាចម្រៀងស្រី FANATICS ដែលមាន Chaelin, Rayeon, Via និង Doi កំពុងអង្គុយលើសាឡុងជជែកគ្នាលេងជាមួយអ្នកគាំទ្រ។ នៅពេលនោះគឺ Doi កំពុងធ្វើការចាប់ឆ្នោតពិសេស ដើម្បីស្វែងរកអ្នកគាំទ្ររូបណាជាអ្នកឈ្នះ។

ដោយសារសមាជិកម្នាក់ៗស្លៀកសំពត់ខ្លីខ្លាំងពេក ឬបង្ហាញសាច់ខ្លាំងពេកទើប Sika បានទៅយកអាវមួយមកគ្របលើជើងរបស់សមាជិក។ ប៉ុន្តែប៉ុន្មាននាទីក្រោយមកក៏ឮសំឡេងប៉ះទង្គិចអ្វីដែលស្ដាប់យូរទៅហាក់ដូចជាសំឡេងមនុស្សត្រូវបានគេទះ ហើយឮដល់ទៅពីរដងឯណោះ។ នៅក្នុងនោះមនុស្សប្រុសម្នាក់នោះត្រូវបានគេសន្មតថាជាបុគ្គលិកហើយបាននិយាយថា “តើអ្នកកំពុងធ្វើអ្វី? បិទបាំងជើងពួកគេមែនទេ? យើងកំពុងព្យាយាមបង្ហាញពួកគេ ហេតុអ្វីបានជាបិតបាំងវា? តើអ្នកល្ងង់មែនទេ?”

ប៉ុន្តែវាហាក់ដូចជាសំណាងបន្តិចដែលភ្នាក់ងារបស់ពួកនាង FENT Entertainment បានចេញសារសុំទោសដល់ក្រុម​ FANATICS និងអ្នកគាំទ្រ ហើយពួកគេក៏ទទួលស្គាល់ដែរថាទង្វើបែបនេះគឺពិតជាមិនត្រឹមត្រូវពិតមែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ