តារាខ្មែរ ៣ រូប នាំសារព័ត៌មានអន្តរជាតិចុះផ្សាយពីកម្ពុជាព្រោងព្រាត

ចាត់ទុក​ថា​ខែ​នេះ​ ជា​ខែ​សំណាង​បំផុត​សម្រាប់​វិស័យ​សិល្បៈ​ខ្មែរ ព្រោះ​មាន​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​ពី​សិល្បករកម្ពុជា​ព្រោងព្រាត។ សម្រាប់​តារា​ខ្មែរ​ដែល​មាន​ទាំង​សមត្ថភាព និង​ចំណុច​លេចធ្លោ​នាំឲ្យ​សារព័ត៌មាន​ល្បី​ៗ​ចុះផ្សាយ​នោះ រួម​មាន វណ្ណដា ដែល​ជា​កំពូល​តារា​ចម្រៀង​រ៉េប, ស៊ីន យូប៊ីន តារា​ស្រី​ល្បី​ឈ្មោះ ព្រម​ទាំង​បាន​ទៅ​ចូលរួម​កម្មវិធី​លំដាប់​ពិភពលោកច្រើន​ដង ហើយ​ថ្មី​ៗ​នេះ​បំផុត គឺ​ព្រះនាង​តូច នរោត្ដម ជេនណា ត្រូវ​បាន​សារព័ត៌មានកូរ៉េ ផ្សាយ​ថា អាច​នឹង​ក្លាយ​ជា​តារា​ខេប៉ុប​ដំបូង​ មាន​ឈាមជ័រសែរាជវង្ស។

១. វណ្ណដា

វណ្ណដា បាន​សាង​ភាព​ភ្ញាក់ផ្អើល​ដល់​​អ្នក​គាំទ្រ​​ម្ដង​ទៀត ព្រោះ​មិន​ត្រឹម​តែ​ជា​ការ​សម្ដែង​នៅ​លើ​ឆាក​​លំដាប់​ពិភពលោក​ ឬ​​បាន​សហការ​ជាមួយ​តារា​ស្រុកក្រៅ និង​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​​ប៉ុណ្ណោះ​ទេ វិបសាយ​ធំ​ៗ​​ក្នុង​តំបន់​អាស៊ាន​ក៏​ធ្លាប់​ចុះផ្សាយពីសមិទ្ធផល​ជា​ហូរហែ​​ទៀត​ផង។ រឿង​ដែល​ធ្វើឲ្យ​គេស្ញប់ស្ញែង​​ខ្មែរម្ដងទៀតនោះ ដោយ​កាលពី​សប្ដាហ៍​មុន ទស្សនាវដ្ដី Forbes របស់​អាមេរិក​បាន​រាប់​បញ្ចូល​ម្ចាស់​បទ “កំលោះ​ស្រុក​ខ្មែរ​” ជា​បុគ្គល​មាន​ឥទ្ធិពល​នៅ​អាស៊ី​ទាំង ៣០។ ក្នុង​អត្ថបទ Forbes បាន​បរិយាយថា “ក្នុង​ប្រទេស​កម្ពុជាការរ៉េប ដែល​រួមបញ្ចូល​ភាសា​អង់គ្លេស និង​ភាសា​ខ្មែររបស់ វណ្ណដា បាន​លើក​តម្កើង​សិល្បករ​ខ្មែរ​រូប​នេះឲ្យ​​មាន​ភាព​ល្បីល្បាញ​ក្នុង​តំបន់។ រហូត​បាន​ចេញ​ប្រគំ​តន្ត្រី​ក្នុង​​ប្រទេស​ថៃ និង​​សិង្ហបុរី បន្ទាប់ពី​បាន​ចេញ​អាល់ប៊ុម​Skull 2 (Season 1) កាល​ពី​​ខែ​មិថុនា។ បទ «Time to Rise» ដែល​​ព្រឹទ្ធាចារ្យ​ គង់ ណៃ ជា​អ្នកឯកទេស​ផ្នែក​ភ្លេងបុរាណ​ខ្មែរ​ និង​ជា​តន្ត្រីករ​ម្នាក់​ក្នុង​ចំណោម​តន្ត្រីករ​មួយ​ចំនួន ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម មាន​​អ្នក​​មើល​​​ជាង ១០០ លាន​ដង​នៅ​លើ Youtube។ បន្ទាប់ពី​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម Baramey Production ក្នុង​ឆ្នាំ ២០១៩ វណ្ណដា បាន​បន្ត​សហការជាមួយតារារ៉េបថៃ OG Bobby និង F.HERO”។

២.ស៊ីន យូប៊ីន

ការ​បង្ហាញ​វត្តមាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត Cannes ឆ្នាំ ២០២៣ របស់ ស៊ីន យូប៊ីន បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​សារព័ត៌មាន​ធំ​ៗ​លំដាប់​ពិភពលោកជាច្រើន​ដូចជា USA TOPNews.MEDIA, JUST JARED, ITALY 24, VNExpress, The Star, Daily Mails, Soho.com, Praew, Tatler Asia,Yahoo,Variety ,ទីភ្នាក់ងារព័ត៌មានអត្តជាតិ AFP និង Reuter ជាដើម។ សារព័ត៌មាន បាន​ចុះផ្សាយ​ពី​ការ​ខិតខំប្រឹងប្រែង​ដែល​តារា​ស្រី​រូបនោះ​ព្យាយាម​ទាំង​មាន​បញ្ហា​ជើង​ឈឺ ព្រម​ទាំង​រូប​សម្រស់​ស្រស់​ស្អាត រួម​ទាំង​រ៉ូប​ពណ៌​ស​ដែល​មាន​ទង់ជាតិ​កម្ពុជាផង​ដែរ។

៣. ព្រះនាង នរោត្ដម ជេនណា

ចំណែកព្រះនាង នរោត្ដម ជេនណា ជា​​សែ​រាជវង្ស​​វ័យ​ក្មេង ដែល​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទទួល​បាន​ការ​គោរព គាំទ្រ និង​ការ​​ស្រលាញ់​ខ្លាំង​ពី​មហាជន បាន​ធ្វើឲ្យ​វិបសាយ​កូរ៉េ​ជាច្រើន​ចុះផ្សាយ​ថា ទ្រង់​អាច​ជា​សែ​រាជវង្ស​ដំបូង​គេ ដែល​អាចបាន​ប្រឡូក​ក្នុង​វិស័យ​ K-pop។ សារព័ត៌មានកូរ៉េ YTN បាន​ឲ្យ​ដឹងទៀតថា ព្រះនាង ជេនណា ទ្រង់​មាន​ចំណាប់​អារម្មណ៍​ចង់​ក្លាយ​ជា​តារា​ចម្រៀង​មា្នក់​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ខណៈ​ចម្រៀង​ខេប៉ុប​ជាផ្នែក​មួយ​ធ្វើ​ឲ្យ​ទ្រង់​មាន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ច្រៀង៕​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម