Kim Tae Hee ទម្លាយអាថ៌កំបាំងសម្រស់សាមញ្ញបំផុត ត្រូវជាពិសេសសម្រាប់អ្នកមិនសូវមានពេល

បើគិតដល់តារាសម្ដែងស្រីរៀមច្បងដែលមានប្រជាប្រិយភាព និងល្បីល្បាញទូទាំងពិភពលោកក្នុងវិស័យភាពយន្តកូរ៉េ យើងមិនអាចរំលង Kim Tae Hee បាននោះទេ។ មកទល់ពេលបច្ចុប្បន្ននាងបានឈានចូលវ័យ ៤៣ ឆ្នាំហើយព្រមទាំងមានស្វាមី និងកូនៗគួរឱ្យស្រឡាញ់ដល់ទៅពីរនាក់ទៀតផង។

មិនត្រឹមតែជាតារាសម្ដែងស្រីមានទេពកោសល្យខ្លាំង និងកេរ្ដិ៍ឈ្មោះបោះសំឡេងប៉ុណ្ណោះទេ ប៉ុន្តែអ្នកម្ដាយវ័យជាង ៤០ ឆ្នាំរូបនេះក៏ជាមនុស្សម្នាក់ដែលមានភាពប៉ិនប្រសព្វខាងថែសម្រស់ណាស់ដែរ។ ថ្ងៃនេះយើងនឹងចែករំលែកពីគន្លឹះថែសម្រស់ខ្លះរបស់តារាស្រី Kim Tae Hee ដែលប្រិយមិត្តទាំងអស់គ្នាអាចអនុវត្តតាមបាន ជាពិសេសសម្រាប់អ្នកមិនសូវមានពេល៖

១. ចិញ្ចឹមស្បែកដោយរបបអាហារ

សម្រាប់តារាស្រីមួយចំនួនអាចនឹងប្រើប្រាស់ផលិតផលថ្លៃៗជាច្រើន ដើម្បីបំប៉នស្បែក ប៉ុន្តែតារាស្រីរូបនេះបែរជាផ្ដោតលើរបបអាហារទៅវិញ។ នាងធ្លាប់បាននិយាយថាការថែទាំពីក្នុងមកពិតជាមានសារៈសំខាន់មែនទែន។ ជារឿយៗ​​ Kim Tae Hee មានទម្លាប់ផឹកទឹករ៉ែ និងតែបៃតង ដើម្បីជួយដល់ការរំលាយអាហារឱ្យកាន់តែសកម្ម។

មិនតែប៉ុណ្ណោះ នាងក៏មិនភ្លេចទឹកការ៉ុតស្រស់ឡើយ ព្រោះវាអាចជួយបន្ថែមវីតាមីន ថែរក្សាស្បែកឱ្យភ្លឺថ្លា និងការពារស្បែកផងដែរ។ ជាមួយគ្នានេះ អ្នកម្ដាយវ័យ​ភរិយារបស់ Rain ក៏មិនភ្លេចទទួលទានអាហារសម្បូរវីតាមីន និងប្រូតេអ៊ីនដែរ។

២. ធ្វើលំហាត់ប្រាណ

បើទោះបីជាមានស្វាមី និងកូនៗហើយក៏ដោយ ក៏នាងមិនដែលរំលងការធ្វើលំហាត់ប្រាណ ដើម្បីថែរក្សារាងដែរ។ ដោយសារ Kim Tae Hee មិនមានពេលច្រើនដើម្បីទៅកន្លែងហាត់ប្រាណ ដូច្នេះហើយនាងតែងតែហាត់ប្រាណនៅផ្ទះ និងក្នុងសួនប៉ុណ្ណោះ។ នាងថាលំហាត់ប្រាណនឹងជួយដល់ការរំលាយអាហារ និងបណ្ដេញជាតិពុលមិនថានៅកន្លែងណានោះទេ។

៣. ការរក្សាស្មារតី និងចិត្តគំនិត

Kim Tae Hee បានចែករំលែកទៀតថាអាថ៌កំបាំងសំខាន់បំផុតក្នុងការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ និងស្បែកភ្លឺថ្លាគឺការរក្សាចិត្តគំនិតព្រមទាំងស្មារតីឱ្យបានល្អ។ នាងជឿជាក់ថាមនុស្សយើងនឹងស្រស់ស្អាតជាងមុននៅពេលមានភាពរីករាយ និងមានទំនុកចិត្ត។ សម្រាប់នាងផ្ទាល់នៅពេលមានអារម្មណ៍តានតឹង នាងនឹងទៅដើរលេងនៅខាងក្រៅកន្លែងដែលមានដើមឈើ ហើយនាងក៏ធ្លាប់បាននិយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ពេល​ឃើញ​ដើមឈើ និង​ស្រូប​ខ្យល់​អាកាស​ធម្មជាតិ”។ ដូច្នេះអារម្មណ៍ល្អគឺជាគន្លឹះដ៏ល្អ និងសំខាន់បំផុតដើម្បីបង្កើតភាពស្រស់ស្អាត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម