តារាស្រី៣ដួង បាត់បង់អ្នកម្តាយដោយសារជំងឺមហារីកដូចគ្នា

ក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ន មានសិល្បករ-សិល្បការនីមួយចំនួនដែលបាត់បង់មនុស្សជាទីគោរពស្រលាញ់ ដោយសារតែជំងឺមហារីក។ ជាក់ស្តែង តារាស្រី៣ដួងរួមមាន តារាចម្រៀង អ៊ីវ៉ា, តារាម៉ូដែល និងជាពិធីការនី កញ្ញា សោម ស្រីនាថ និងពិធីការនី ឌួង ហ្សូរីដា សុទ្ធតែបាត់បង់អ្នកម្តាយដោយសារជំងឺដ៏កាចសាហាវនេះដូចគ្នា។

១. តារាចម្រៀង អ៊ីវ៉ា ឈ្មោះពិត ឃីន ស្រីនាថ៖ តារាចម្រៀងរូបស្រស់នេះបាត់បង់អ្នកម្តាយជាទីគោរពដោយសារជំងឺមហារីក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣ ដោយគិតមកទល់ពេលនេះរយៈពេលប្រមាណ៨ឆ្នាំហើយដែលនាងស្ពាយឈ្មោះជាកូនកំព្រាម្តាយ។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ តែងតែគោរពថ្នូរម្តាយគ្រប់ពេលបុណ្យប្រពៃណីធំៗ។ កន្លងមក អ៊ីវ៉ា ក៏ធ្លាប់ស្រែកច្រៀងចម្រៀងខ្លះពាក់ព័ន្ធខ្សែជីវិតដ៏កម្សត់របស់អ្នកម្តាយនាងផងដែរ។

ពាក់កណ្តាលឆ្នាំ២០២៣នេះ ចំណងស្នេហារបស់ អ៊ីវ៉ា ជាមួយលោក លី សេងហួរ ប្រ​ធាន​ក្លឹបបាត់​ទាត់​សៀម​រាបយូ​ណាយធីត  កាន់តែបើកចំហរឡើង ធ្វើឱ្យនាងមើលទៅហាក់ស្រស់បស់ជាងពេលមុនឆ្ងាយណាស់។ ពេលនេះហ្វេនៗកំពុងទន្ទឹងចាំអ៊ុតមើលថា អ៊ីវ៉ា នឹងមានដំណឹងល្អដូចសិល្បករផ្សេងៗទៀតនៅពេល ខណៈដែលនាងនិងគូស្នេហ៍មើលទៅផ្អែមល្អែមមិនចាញ់គូស្នេហ៍ផ្សេងទៀតប៉ុន្មានឡើយ។

២. តារាម៉ូដែល និងជាពិធីការនី កញ្ញា សោម ស្រីនាថ៖ ស្រីនាថ បានកំព្រាម្ដា​យតាំងពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១៧ ដោយសារជំងឺមហារីកសុដន់បានឆក់យកជីវិតអ្នកម្តាយរបស់នាងឱ្យលង់លក់រហូតទៅ។ នាងបានក្លាយជាជន្ទល់​គ្រួសារ និងត្រូវរ៉ាប់រងចិញ្ចឹមប្អូន២នាក់​ទៀត​ដែលកំពុងរៀន ខណៈឪពុកនាងក៏មាន​ជំងឺទឹក​នោមផ្អែមផងដែរ។

ទោះជាយ៉ាងនេះក្តី ស្រីនាថ មិនបានផ្តេកផ្តួលតាមព្រេងវាសនាឡើយ ផ្ទុយទៅវិញនាងជានារីរឹងមាំងើបមកធ្វើការរកស៊ី ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ក្រុមគ្រួសាររបស់នាង។ ទឹកចិត្តបងស្រីរូបនេះ ធ្វើឱ្យសិល្បករ-សិល្បការនីក្នុងរង្វង់សិល្បៈកោតសរសើរជាខ្លាំង ចំណែកប្អូនៗក៏ដឹងគុណនាងប្រៀបដូចជាអ្នកម្តាយដូច្នោះដែរ។ ដោយត្រូវដើរតួជាម្តាយផងឪពុកផង និងជាបងស្រីផង ធ្វើឱ្យតារាសម្តែងរូបនេះ សុខចិត្តបន្តភាពនៅលីវ និងចង់រកគ្រួសារដ៏រុងរឿងមួយសម្រាប់ប្អូនៗរបស់ខ្លួនសិន មុន នឹងសម្រេចចិត្តរៀបចំជីវិតគូសម្រាប់ខ្លួនឯង ។ 

ថ្មីៗនេះ ស្រីនាថ ត្រូវបានជ្រើសរើសជា Miss Bird’s Nest Cambodia តំណាងឱ្យសមាគមអ្នកផលិត និងនាំចេញ សំបុកត្រចៀកកាំកម្ពុជា ចេញទៅប្រកួតក្នុងកម្មវិធី Bird’s Nest Divisionនៅទីក្រុងគង់ចូវ ប្រទេសចិន។ ជាលទ្ធផលនាងទទួលបានជយលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត Bird’s Nest Division ជាមុខមាត់ឱ្យកម្ពុជា និងសមាគមអ្នកផលិត និងនាំចេញ សំបុកត្រចៀកកាំកម្ពុជា។

៣. ពិធីការនី ឌួង ហ្សូរីដា៖ ពិធីការនីល្បីឈ្មោះរូបនេះបានបាត់បង់អ្នកម្តាយ យ៉ាលីន សុខលីម កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ដោយសារតែជំងឺមហារីក។ ហ្សូរីដា និងក្រុមគ្រួសារ ចំណាយពេលព្យាបាលអ្នកម្ដាយនៅប្រទេសថៃ​ជា​ច្រើន​ឆ្នាំមកហើយ តែអកុសលនាងមិនអាចជួយឱ្យអ្នកម្តាយគេចផុតពីជំងឺដ៏កាចសាហាវនេះបាន។

រយៈពេលជិត៣ខែមកនេះ ឌួង ហ្សូរីដា និង ឌួង ហ្សូរីម៉ា នៅតែនឹករឭក អាឡោះអាល័យអ្នកម្តាយឥតឈប់ឈរ ដោយគេតែងតែឃើញអ្នកទាំងពីរបង្ហោះសារបែបក្រៀមក្រំពីការបាត់បង់អ្នកម្តាយជាទីគោរពស្រលាញ់ ក្រោយ ព្យាយាមព្យាបាលប្រឆាំងជំងឺដ៏កាចសាហាវនេះរយៈពេលជាង៥ឆ្នាំមក។ យ៉ាងណាបងប្អូនស្រីទាំងពីរនៅតែរឹងប៉ឹង ក្រោកមករកស៊ី ដើម្បីជីវភាពគ្រួសារធូធារ តែអារម្មណ៍អ្នកទាំងពីរនៅតែរឭកដល់អ្នកម្តាយគ្រប់ពេលវេលា។

ក្រៅពីតារាស្រីដែលបានរៀបរាប់ខាងលើ ក៏មានតារាចម្រៀង រិន សាវ៉េត ដែលបានបាត់បង់ភរិយាទី១ ដោយសារជំងឺមហារីកសុដន់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ កន្លងទៅផងដែរ ខណៈបច្ចុប្បន្នតារាសម្ដែង អេង វ៉ាណង ក៍កំពុងធ្លាក់ខ្លួនឈឺជំងឺមហារីកសុដន់ ដំណាក់កាល៣ តែ​គ្រូ​ពេទ្យបានប្រាប់ថា បើមានលទ្ធភាព និង​អាចទប់​អារម្មណ៍​​ ពង្រឹងស្មារតីបានល្អប្រឆាំងជំងឺកាចសាហាវនេះនាងអាចនឹងព្យា​បាល​ជា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន