2NE1 ថ្លែងពីអារម្មណ៍ពិត ក្រោយមានសិល្បករក្មេងៗប្រាប់ថា ខ្លួនជាអាយដលរបស់ពួកគេ

មុនព្រឹត្តិការណ៍ Waterbomb Singapore 2025 ក្រុម 2NE1 បានជជែកគ្នាអំពីការវិលត្រឡប់មករួមក្រុមវិញ ក៏ដូចជាការយល់ឃើញរបស់សមាជិកទាំង ៤ ចំពោះសិល្បករខេប៉ុបជំនាន់ថ្មី ជាមួយនឹងសារព័ត៌មានសិង្ហបុរី CNA Lifestyle។

បន្ទាប់ពីប្រកាសបំបែកក្រុមនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៥ សមាជិកក្រុមទាំង៤នាក់ គឺ CL, Park Bom, Sandara Park និង Minzy បានចែកផ្លូវគ្នាទៅអភិវឌ្ឍខ្លួនរៀងៗខ្លួន និងមិនមានសកម្មភាពរួមគ្នាបន្តទៀតទេ។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ ២០២២ Blackjacks បានចាប់ផ្ដើមមានក្ដីសង្ឈឹមឡើងវិញថា អ្នកទាំង ៤ នឹងអាចត្រឡប់មកឡើងឆាកជុំគ្នាសាជាថ្មី បន្ទាប់ពីក្រុមទាំងមូលបានឡើងសម្ដែងបទ I Am The Best នៅក្នុងកម្មវិធី Coachella។

ស្របទៅតាមការចង់បានរបស់អ្នកគាំទ្រ នៅក្នុងឆ្នាំ ២០២៤ YG បានសម្រេច​ប្រកាសកម្មវិធីប្រគំតន្ត្រីរបស់ 2NE1 ជាផ្លូវការ ដោយដំណើរទេសចរណ៍ Welcome Back របស់ 2NE1 នៅគ្រានេះ គឺធ្វើឡើងក្នុងគម្រប់ខួប ១៥ឆ្នាំរបស់ក្រុមតែម្ដង។

យ៉ាងណាមិញ ថ្វីបើកម្មវិធីនេះបានបញ្ចប់ទៅក្ដី តែនារីទាំង ៤ នៅមិនទាន់បានបំបែកគ្នានៅឡើយទេ ដោយបន្តមានសកម្មភាពការងារជុំគ្នាជារឿយៗ ដូចជាកម្មវិធីប្រគំតន្ត្រីនៅកម្ពុជា និង ការសម្ដែងក្នុងព្រឹត្តិការណ៍ Waterbomb ឆ្នាំ ២០២៥ ជាដើម។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹង CNA មេក្រុមផ្ទាល់ គឺ CL បានថ្លែងពីអារម្មណ៍របស់ខ្លួនថា៖ “ថ្វីបើយើងទាំង ៤ នៅតែអាចបន្តការងារសិល្បៈរៀងៗខ្លួនក៏ពិតមែន ក៏ភាពជាក្រុមរបស់ 2NE1 គឺតែងតែនៅក្នុងខ្លួនរបស់យើង។ មិនខុសគ្នាពីបទ Come Back Home ទេ វាមានអារម្មណ៍ដូចជា បានត្រឡប់មកផ្ទះវិញអ៊ីចឹង”។

ទន្ទឹមគ្នានេះ Minzy ក៏បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនដែរថា៖ “វាមានកម្លាំងពិសេសអ្វីម៉្យាង ដែលយើងទាំង ៤នាក់ទទួលបាន ពេលនៅជុំគ្នា។ Blackjack! ក្ដីស្រឡាញ់ និងការគាំទ្ររបស់អ្នក បានធ្វើឱ្យគ្រប់យ៉ាងមានន័យមែនទែន។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលអាចចែករំលែកជំពូកជីវិតថ្មីនេះ ជាមួយនឹងអ្នកទាំងអស់គ្នា”។

ចោទសួរអំពីឥទ្ធិពលរបស់ក្រុម ក្រោយមានក្រុមខេប៉ុបថ្មីៗជាច្រើនធ្លាប់លើកឡើងថា ពួកគេមាន 2NE1 ជាតារាក្នុងដួងចិត្ត អ្នកទាំង ៤ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងជាកិត្តិយសសម្រាប់ក្រុម ដោយយល់ថា ព្រោះការតាំងចិត្ត ទើបធ្វើឱ្យតន្រ្តីរបស់ខ្លួននៅតែអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងសិល្បករជំនាន់ប្អូនបាន។

ជាក់ស្ដែង Park Boom បាននិយាយថា៖ “វាធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់។ យើងបានដាក់បេះដូងទៅក្នុងតន្ត្រីរបស់យើង ហើយខ្ញុំគិតថា អ្នកស្ដាប់អាចទទួលបានអារម្មណ៍នេះប្រាកដណាស់។ នោះហើយជាអ្វី ដែលអាចរក្សាទំនាក់ទំនងបានដល់សព្វថ្ងៃ”។

ឯ Sandara Park វិញ ក៏បាន​អធិប្បាយពីគំនិតខ្លួនថា៖ “ខ្ញុំពិតជាមានមោទកភាពណាស់។ យើងបានបង្កើតអ្វីដែលជាយើង ហើយនេះប្រហែលជាអ្វីដែលគ្រប់គ្នាចងចាំ និងនៅតែអាចស្វែងរកភាពខ្លាំងនៅក្នុងចម្រៀងរបស់ពួកយើង”។

ទន្ទឹមគ្នានេះ 2NE1 ក៏បានស្ញើចសរសើរពីភាពការតាំងចិត្ត គំនិតច្នៃប្រតិដ្ឋ និងភាពថ្មីស្រឡាងរបស់សិល្បករខេប៉ុបក្រោយៗផងដែរ ដោយជឿជាក់ថា វិស័យនេះនៅតែបន្តល្បីល្បាញនៅលើឆាកអន្តរជាតិ និងអាចរក្សាអត្តសញ្ញាណរបស់ខ្លួនបានដូចដើម។

គួរឱ្យដឹងផងដែរថា  2NE1 កំពុងតែត្រៀមបង្ហាញខ្លួននៅលើវេទិកា Waterbomb Singapore 2025 នៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ ឯឆ្នេរ Siloso កោះ​ Sentosa ប្រទេសសិង្ហបុរី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *