2AM ជាក្រុមចម្រៀងខេប៉ុបជំនាន់ទី ២ មួយ ដែលតែងត្រូវគេសរសើរថា មានទឹកដមសំឡេងពីរោះ នាជំនាន់នោះ។ មកដល់បច្ចុប្បន្ន ក្រុមចម្រៀងបុរសមួយនេះមានអាយុកាលជាង ១៦ ឆ្នាំ ទៅហើយ ស្របពេលដែលសមាជិកម្នាក់ ក៏បានចែកផ្លូវគ្នាដើរ និងផ្ដោតលើអាជីពសិល្បៈរៀងៗ ខ្លួន ក្រោយចាកចេញពីផលិតកម្ម JYP។
ថ្មីៗ នេះ តារាប្រុស Jo Kwon ដែលជាសមាជិកក្រុមចម្រៀង 2AM បានបង្ហាញខ្លួនក្នុងវីដេអូយូធូប របស់តារាប្រុស EunKwang ដែលជាសមាជិកក្រុមចម្រៀង BTOB។ អ្នកទាំងពីរបានជជែកកម្សាន្ដជាមួយគ្នាពីរឿងជាច្រើន រហូតដល់និយាយចូលប្រធានបទ និយាយពីជីវិតជាតារាចម្រៀងខេប៉ុប។


តារាប្រុស Jo Kwon បានលើកឡើងថា៖ វាមានរយៈពេល ១៦ ឆ្នាំទៅហើយ ដែលលោកបានចេញច្រៀងជាផ្លូវការ។ ប្រសិនបើឲ្យលោកត្រឡប់ពេលវេលាថយក្រោយ និងចាប់ផ្ដើមជាថ្មី ធ្វើជាតារាម្ដងទៀត លោកគិតថា ប្រហែលជាលោកមិនអាចធ្វើបាននោះទេ។ វាពិតជាមានការលំបាកខ្លាំងសម្រាប់លោក។
លោកក៏បានលើកឡើងថា៖ ពេលវេលាដែលលោកចងចាំបំផុតក្នុងអាជីពសិល្បៈ គឺនៅពេលដែលលោកទទួលបានប្រាក់ឈ្នួលដំបូងក្រោយចេញច្រៀង។ លោកចេញច្រៀង ៣ ឆ្នាំទើបអាចទទួលបានប្រាក់ឈ្នួលលើកដំបូង តែអ្វីដែលនឹកស្មានមិនដល់ ប្រាក់ដែលលោកទទួលមានចំនួនតិចនឹកស្មានមិនដល់។ លោកទទួលបានតែ ១៥២ ដុល្លារអាមេរិកប៉ុណ្ណោះ ក្រោយចេញច្រៀងបាន ៣ ឆ្នាំ។ រឿងនេះធ្វើឲ្យលោកយំមិនឈប់ និងពិបាកចិត្ដយ៉ាងខ្លាំង។ លោកបានយកប្រាក់ទាំងនោះ ទៅចេញថ្លៃទូរស័ព្ទដោយខ្លួនឯងជាលើកដំបូង។ មូលហេតុដែលលោកទទួលបានប្រាក់តិច គឺក្រុមហ៊ុនបានកាត់ថ្លៃចំណាយដែលលោកបានចាយវាយ កំលុងពេលជាអ្នកហ្វឹកហាត់។



តារាប្រុស Jo Kwon បានបន្ថែមថា៖ ក្មេងៗ ជំនាន់ក្រោយ គឺសំណាងហើយ ដោយសារឥឡូវ អ្នកហ្វឹកហាត់ខ្លះថែមទាំងទទួលប្រាក់ខែទៀត។ តែរឿងមួយនេះ មិនមានទេសម្រាប់រូបលោក លោកមិនដែលស្គាល់រស់ជាតិនេះឡើយ។
ក្រោយពីតស៊ូអស់រយៈពេលជាច្រើនឆ្នាំ តារាប្រុសនេះសល់ទ្រព្យសម្បត្ដិខ្ទង់លានដុល្លារ និងអាចមានសមត្ថភាពទិញផ្ទះធំរស់នៅ ក្នុងតំបន់ Samseong Dong, Gangnam-Gu ទីក្រុង សេអ៊ូល៕

























































Account
Security
Favourite Content