សម្រស់បេក្ខភាពទាំង ១២ ឈានទៅដណ្តើមជយលាភី ធីតាឯកសង្ក្រាន្តរដូវកាលទី ៤ ស្អាតមិនចាញ់ជំនាន់មុនៗ

បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនដំណាក់កាលរួចមក បេក្ខភាពឆ្នើមធីតាទាំង ១២ រូប ដែលបានបន្តទៅកាន់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនៃកម្មវិធីធីតាឯកសង្ក្រាន្តរដូវកាលទី ៤ ត្រូវបានរកឃើញហើយ។ 

ធីតាទាំង ១២ រូប ដែលជាបេក្ខភាពឆ្នើមឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន​ ខេត្តកណ្តាល,ព្រះវិហារ,ត្បូងឃ្មុំ,មណ្ឌលគិរី ,បាត់ដំបង ,សៀមរាប,កំពង់ឆ្នាំង ,ព្រះសីហនុ,កំពង់ធំ ,កំពង់ចាម ,កោះកុង និង​ធីតារាជធានីភ្នំពេញ។ ធីតាទាំង ១២ រូប នឹងត្រូវប្រកួតប្រជែងបន្ត ហើយត្រូវឆ្លងកាត់វគ្គជម្រុះបន្ទាប់ទៀត ដើម្បីបានចូលដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធីដ៏ធំនេះ ឆ្ពោះទៅដណ្តើមជយលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៤។

មិនខុសពីឆ្នាំមុនៗ បេក្ខភាពដាក់ពាក្យប្រកួតធីតាឯកសង្ក្រាន្តរដូវកាលទី៤ ត្រូវគេមើលឃើញថា សុទ្ធសឹងជាសុភាពនារីដែលមានសមត្ថភាព ទេពកោសល្យ និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ថែមទាំងមានចំណេះដឹងជ្រៅជ្រះ និងមានជំនាញសិល្បៈខុសគ្នារៀងៗខ្លួនទៀតផង។ លើសពីនេះ ពួកគេក៏យល់ដឹងច្បាស់ពីវប្បធម៌ អរិយធម៌ខ្មែរ ដែលទាក់ទងនិងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានយ៉ាងល្អ។

ជយលាភីទាំង៧ រូប នឹងទទួលបានឱកាសជ្រើសរើសក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧ អង្គជាបុត្រី​កបិលមហាព្រហ្ម សម្រាប់ចាក់ផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់​នា​ប៉ុន្មាន​ខែខាងមុខ។

សូមជម្រាបថា កម្មវិធី ធីតាឯកសង្ក្រាន្ត រៀបចំឡើងដោយក្រុមហ៊ុន Fun Entertainment ដោយមានការគាំទ្រចូលរួមសហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា។ នេះជាលើកទី៤ នៃការប្រកួតប្រជែងជ្រើសរើស ធីតាឯកសង្ក្រាន្ត។ 

ក្នុងនោះ ជយលាភីធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី ១ ឆ្នាំ ២០២០ បានទៅលើ កញ្ញា គីញ វិច្ឆិកា ដោយនាងបានតំណាង​តួអង្គ​ទេវតា ជា​បុត្រី​ទី​​២ របស់​កបិលមហាព្រហ្ម ព្រះនាម «គោរា​គទវី» ជយលាភីធីតាឯកសង្ក្រាន្តរដូវកាលទី២ ឆ្នាំ២០២១ បានទៅលើ កញ្ញា សាន្ត កុសមៈ តំណាងតួអង្គទេវតាជាបុត្រីទី៤ របស់កបិលមហាព្រហ្ម ព្រះនាម «មណ្ឌាទេវី»  និង ជយលាភីធីតាឯកសង្ក្រាន្តរដូវកាលទី ៣ ឆ្នាំ២០២២ បានទៅលើ កញ្ញា ហេង រិនសុម៉ាលីតា តំណាងតួអង្គទេវតាឆ្នាំថ្មី ជាបុត្រីទី៥ របស់កបិលមហាព្រហ្ម ព្រះនាម «កិរិណីទេវី» នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម