ក្មួយ​ប្រុស​បង្កើត​នឹង​ដើរ​តួ​ជា Michael Jackson ក្នុង​ខ្សែ​ភាព​យន្ត​ជីវប្រវត្តិ​​របស់លោក

កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី៣០ មករា ​​ស្ទូឌីយោ Lionsgate ដែល​ជា​ក្រុមហ៊ុន​ផលិត​​ខ្សែភាពយន្ត​ជីវប្រវត្តិ​ចុង​ក្រោយ​អំពី​ស្តេច​តារា​ចម្រៀង Pop លោក​ Michael Jackson ​ បាន​ប្រកាស​ថា​តួ​អង្គ Michael Jackson នឹង​ត្រូវ​សម្ដែង​ដោយ​ក្មួយ​ប្រុស​បង្កើត​របស់​គាត់​អាយុ ២៦ ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Jaafar។

Jaafar គឺ​ជា​កូន​ប្រុស​របស់ Jermaine Jackson ហើយ​សាមី​ខ្លួន​គេ​ក៏​បាន​បញ្ជាក់​នៅ​លើ Twitter ផង​ដែរ​តាម​រយៈ​ការ​បង្ហោះ​មួយ​របស់​ខ្លួន​ថា “បន្ទាប​ខ្លួន និង​មាន​កិត្តិយស” ដែល​បាន​នាំ​យក​រឿងរ៉ាវ​​ពូ​បង្កើត​របស់​ខ្លួន​មក​កាន់​ជីវិត​ពិត។

ខ្សែ​ភាពយន្ត​មួយ​នេះ​មាន​ចំណង​ជើង​ថា «Michael» ត្រូវ​បាន​ផលិត​ឡើង​ក្រោម​ការ​សហការ​ពី​ក្រុម​គ្រួសារ រួម​ជា​មួយ​ការ​ផ្ដល់​​ទីតាំង​ថត​ពិតៗ​ពី​គ្រួសារ​របស់ Jackson។ «ដើម្បី​ឲ្យ​ទស្សនិកជន​ដឹង​ពី​ ភាព​ស៊ី​ជម្រៅ​នៃ​បុរស​​មួយ​រូប​នេះ និង​ជា​បងប្អូន​របស់​ពួក​យើង​ដែល​បាន​ក្លាយ​ជា​ស្ដេច​ចម្រៀង​ប៉ុប»។ សេចក្ដី​ថ្លែង​ការណ៍​របស់​គ្រួសារ Jackson បាន​បញ្ជាក់។

ជុំ​វិញ​ការ​ផលិត​ ខ្សែភាពយន្ត​មួយ​នេះ​នឹង​ត្រូវ​ដឹក​នាំ​សម្ដែង​ដោយ​លោក Antoine Fuqua ខណៈ​សាច់​រឿង​ត្រូវ​បាន​​ផលិតដោយផលិតករ Graham King និង​អ្នក​និពន្ធ​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់​អូស្ការ ៣សម័យ​លោក John Logan។

មុន​ជ្រើស​រើស​ Jaafar ធ្វើ​ជា​តួ​អង្គ​ឯក លោក Graham King បាន​និយាយ​ថា​ខ្លួន​ស្រាវជ្រាវ​ខ្នាត​ធំ​ស្ទើរ​ពេញ​ពិភព​លោក​តែ​ម្ដង​ដើម្បី​រក​អ្នក​ដើរ​តួ​មួយ​នេះ​។ តែ​គាត់​បាន​ភ្ញាក់ផ្អើល​ពេល​ដែល​ដឹង​ពី​បុគ្គលិកលក្ខណៈ​របស់​ និង​ថាមពល​របស់​ Jaafar ដែល​ស្ទើរ​តែ​ដូច​ពូ​របស់​គេ Michael។

បន្ថែម​ពី​លើ​នេះ​ក្រុម​គ្រួសារ រួម​ទាំង​កូន​ប្រុស​របស់ Michael Jackson បាន​សម្ដែង​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ការ​ជ្រើស​រើស​នេះ​របស់​ក្រុម​ការងារ​ផលិតកម្ម ហើយ​កូន​ប្រុស​របស់ Michael ថែម​ទាំង​បាន​និយាយ​ថា Jaafar មាន​បុគ្គលិក​លក្ខណៈ​ដូច​ទៅ​នឹង​ឪពុក​របស់​គាត់​ច្រើន និង​មាន​ទំនុក​ចិត្ត​ទៅ​លើ​ Jaafar នឹង​សម្ដែង​បាន​ល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម