រាសីហាក់ស្ទុះឡើងភ្លាមៗ គ្រូបង្វឹករូបសង្ហា នរិទ្ធ ចេញបទរួមគ្នាលើកដំបូងជាមួយ យូហៃ ម្ចាស់ពាន The rapper Cambodia រដូវកាលទី ១ ទទួលបានការគាំទ្រ និងមានចំនួនអ្នកទស្សនាច្រើននៅលើយូធូប។ មិនតែប៉ុណ្ណោះអ្នកធ្វើ Reaction ទាំងខ្មែរ និងបរទេស សម្រុកធ្វើ Reaction លើបទនេះច្រើនខ្លាំង។


ត្រឹមរយៈពេល២ ថ្ងៃ “១ណា” ដែលជាបទចម្រៀងរួមគ្នារបស់ នរិទ្ធ និង យូហៃ មានចំនួនអ្នកចុចចូលទស្សនារហូតដល់ទៅជាង ២៣៥ K ទៅហើយ ។ បទចម្រៀងដំបូងរបស់គ្រូសិស្សអ្នកទាំងពីរហាក់ទទួលបានការគាំទ្រច្រើននៅលើបណ្តាញសង្គមទាំងយូធូប តិកតុក និងហ្វេសបុក។ នៅក្នុងបទចម្រៀងមួយបទនេះក៏មានការចូលរួមសម្តែងពីស្រីស្អាត Mey Yeak និង The rapper Goofy ជាមួយ នរិទ្ធ គ្រូបង្វឹករូបសង្ហា និងម្ចាស់ពាន យូហៃ ផ្តាល់ផងដែរ។

ចម្រៀងបទ “១ណា” បានចេញជាផ្លូវការកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ ម៉ោង ៧ យប់ ហើយរយៈពេល ២ថ្ងៃនេះ បទថ្មីនេះក្លាយជា trending លើ platform ជាច្រើនបាត់ទៅហើយ។ Coach នរិទ្ធ ក្រោយចប់កម្មវិធី The Rapper ទទួលបានការគាំទ្រខ្លាំងមួយកម្រិតទៀតពីសំណាក់មហាជន ព្រោះសមត្ថភាពបង្វឹកកូនក្រុមក្នុងកម្មវិធីនោះ ឃើញថាមិនធម្មតាឡើយ មិនត្រឹមតែ YuuHai ក្លាយជាម្ចាស់ជយលាភីប៉ុណ្ណោះទេ សមាជិកដទៃក៏មានពានតូចៗផ្សេងពីគ្នាដែរ៕























Account
Security
Favourite Content