ក្នុងជីវិតរស់នៅប្រចាំថ្ងៃពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ទម្រាំអាចឈានជើងមកដូចសព្វថ្ងៃ ប៉ុន្តែមិនទាន់មានអ្វីៗសព្វបែបយ៉ាងឡើយ ហើយសង្ឃឹមថាថ្ងៃមុខក្ដីស្រមៃនឹងក្លាយជាការពិត។ ដើម្បីសម្រេចក្ដីសុបិន ខ្ញុំមានតែខិតខំធ្វើការ និងវិវត្តន៍ខ្លួនឲ្យកាន់តែខ្លាំង ខិតខំប្រឹងក្ដោបយកឱកាសល្អៗនាពេលខាងមុខ។ ខណៈដែលយើងខិតខំមិនហ៊ានឈប់មជ្ឈដ្ឋានជុំវិញខ្លួនសម្លឹងមើលមក ដូចសមិទ្ធផលយើងសម្រេចបានគ្មានការខិតខំបន្តិចសោះ។ ក្នុងនោះគ្រួសារមិនដឹងថាតើយើងឆ្លងកាត់ការលំបាក និងសម្ពាធប៉ុណ្ណានៅក្នុងជីវិតប្រចាំថ្ងៃ ឬក្នុងពេលបំពេញការងារ និងអាជីវកម្មឡើយ។ ចំណែកឯការងាររបស់យើងវិញ ក៏មិនដឹងពីកាលៈទេសៈនៃជីវិត និងបញ្ហានៅផ្ទះដែរ ពោលគឺពេលវេលាធ្វើការដឹងតែត្រូវធ្វើការ។ រឿងដទៃក្រៅពីការងារ សូមកុំយកមកពាក់ព័ន្ធអី ព្រោះនាំឲ្យលទ្ធផលធ្លាក់ចុះ។