កន្លងផុតច្រើនឆ្នាំ តួស្រីរឿង CJ7 ត្រឡប់មកសហការជាមួយស្ដេចកំប្លែង ទិន ហ្វី វិញ

តារាសម្ដែងស្រីចិន Xu Jiao ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយរូបនាងសម្ដែងក្នុងភាពយន្ដកុនល្បីរបស់ស្ដេចកំប្លែងទិន ហ្វី CJ7 កាលពីឆ្នាំ ២០០៨។ ដោយកាលនោះ នាងសម្ដែងជាតួអង្គក្មេងប្រុសម្នាក់ រហូតដល់មហាជនមិនបានដឹងឡើយថានាងជាក្មេងស្រី។ រហូតដល់កន្លងទៅមួយរយៈទើបគ្រប់គ្នាដឹងថា ការពិតនាងជាក្មេងស្រីដែលតម្រូវឲ្យដើរតួជាក្មេងប្រុស។
កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ ប្រភពព័ត៌មាន HK01 បានឲ្យដឹងថា តារាស្រីរូបនេះនឹងវិលត្រឡប់មកសហការជាមួយស្ដេចកំប្លែង ទិន ហ្វី សារជាថ្មី និងបានចុះកុងត្រាជាមួយផលិតកម្ម Star Overseas របស់លោក ទិន ហ្វី ទៀតផង។ មែនទែនទៅ តារាស្រីធ្លាប់ជាតារាសម្ដែងក្រោមការគ្រប់គ្រងរបស់លោក ទិន ហ្វី ម្ដងរួចទៅហើយ ប៉ុន្ដែក្រោយមកនាងបានជ្រើសទៅបន្ដការសិក្សានៅឯបរទេសទើបធ្វើឲ្យនាងបាត់មុខពីសិល្បៈអស់មួយរយៈធំ។ រហូតដល់នាងបញ្ចប់ការសិក្សាហើយ ទើបសម្រេចចិត្តត្រឡប់មកចូលសម្ដែងវិញ។
ជាមួយគ្នាដែរ ស្ដេចកំប្លែង ទិន ហ្វី ក៏បានបង្ហោះរូបរបស់តារាស្រី Xu Jiao និងលើកឡើងថា៖ ក្មេងតូចកាលពី ១៥ ឆ្នាំមុនពេលនេះធំឡើងយ៉ាងស្រស់ស្អាត។
បើតាមប្រភពផ្ទៃក្នុង ស្ដេចកំប្លែង ទិន ហ្វី ទំនងជាត្រៀមផលិតរឿងថ្មីមួយចំនួន ក្នុងចំណោមនោះអាចនឹងមានវត្ដមាន Xu Jiao ជាតួស្រីថែមទៀតផង៕

មកទៀតហើយ! វណ្ណដា & វណ្ណថាន កំពុងធ្វើបទថ្មីរួមគ្នា សង្ស័យកក្រើកខ្លាំងដូច “កំលោះ​ស្រុក​ខ្មែរ”

មុន​នេះ​បន្តិច FB ផេក របស់​តារា​ចម្រៀង​​ក៏​ជា​អ្នក​ធ្វើ​បទ​ភ្លេង​​​ដ៏​មាន​ទឹក​ដៃ វណ្ណថាន បាន​ទម្លាក់​វីដេអូ​ខ្លី​មួយ​ត្រឹម​តែ ៨ វិនាទី​តែ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​ក៏​មាន វណ្ណដា ផង​ដែរ។ ហ្វេន​

កូនខ្មែរម្នាក់ទៀតហើយ! ឆៃយ៉ា ម្ចាស់ជយលាភីលេខ១ Mister Smart Thailand Advance GEN TEEN 2023 នៅថៃ

ហ្វេន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចេញមុខអបអរសាទរដល់តារាបង្ហាញម៉ូដ និងជាតារាសម្តែង លោក ឆៃយ៉ា (Chai Chaiya Yakrung) ដែលយប់

ហង្សមាសចាយទុនធំសម្បើម បង្កើតផលិតកម្មថ្មីសន្លាងមួយទៀត មានតារាចម្រៀង២រូប ជាសមាជិកដំបូង

ជាដំណឹងដ៏រីករាយមួយ សម្រាប់វិស័យតន្ត្រីនៅកម្ពុជា ក្រោយក្រុមហ៊ុនតន្ត្រីដ៏ថ្មីសន្លាងមួយ បានការប្រកាសសម្ពោធផលិតកម្មថ្មីឈ្មោះថា “GENMUSIX” មកកាន់វិស័យតន្ត្រីក្នុងប្រទេសកម្ពុជា។

ល្បីផ្ទុះទាំងនៅខ្មែរនិងនៅថៃ! រឿងពិតមិនសូវមានអ្នកដឹងពីកំពូលតារាចម្រៀងខ្មែរសុរិន្ទ ឃុងឃុយ

ពិតណាស់ពេល​និយាយ​ពី​ចម្រៀងកន្ទ្រឹម ​ ឃុងឃុយ គឺជាឈ្មោះ​ដែលមិនអាចបំភ្លេចបានឡើយ ដោយបទ​ចម្រៀង​ជាច្រើន​បទរបស់លោក​បាន​ល្បីសុសសាយខ្លាំងទាំងនៅប៉ែកសុរិន្ទ និងក្នុង

ទៅគាំទ្រ BLACKPINK តែសម្រស់បងស្រី Jisoo ផ្ទុះការចាប់អារម្មណខ្លាំង

ថ្មីៗនេះក្រុមចម្រៀងនារី BLACKPINK ទើបបានបញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួនយ៉ាងជោគជ័យនៅឯប្រទេស កូរ៉េខាងត្បូង។ នាឱកាសនោះដែរ មានតារាចម្រៀងល្បីៗ ជាច្រើនបានចូលរួម

ទៅមុខលែងរួច! Ariana Grande និងស្វាមីប្ដឹងលែងលះគ្នាផ្លូវការ ក្រោយរៀបការបាន ២ឆ្នាំ

បន្ទាប់ពីមានព័ត៌មានពីការបែកបាក់គ្នារវាង Ariana Grande និងស្វាមី Dalton Gomez ក៏ដូចជាព័ត៌មាននៃរឿងស្នេហាថ្មីរបស់តារាចម្រៀងរូបនេះបានលេចចេញជាបន្តបន្ទាប់តាំងពីខែ

ក្រោយចាត់ចែងបុណ្យសពម្តាយរួច ដាំ សុភ័ក្រស៊ីនឌី តាំងចិត្តចាប់ផ្តើមហ្វឹកហាត់ឡើងវិញ

បើទោះបីជាពេលនេះអារម្មណ៍នៅសោកសៅ ដោយសារការបាត់បង់អ្នកម្តាយជាទីគោរពស្រលាញ់គ្មានថ្ងៃត្រឡប់វិញ ក៏​ ដាំ សុភ័ក្រស៊ីនឌី Miss Planet Cambodia 2023 នៅតែបង្ហាញជំហររឹង

ទម្លាយថ្លៃលក់សិទ្ធិលើបទចម្រៀងទាំងអស់របស់ Katy Perry ចាយមួយជាតិទៀតក៏មិនអស់ដែរ!

ផ្អែកតាមសេចក្ដីរាយការណ៍ពី Billboard ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថាតារាចម្រៀងអាមេរិក Katy Perry បានលក់សិទ្ធិលើបទចម្រៀងរបស់នាងដែលចេញចាប់ពីឆ្នាំ២០០៨ដល់ឆ្នាំ២០២០ ឱ្យក្រុមហ៊ុន Litmus Music

Makeup artist វ៉ាត វ៉ាន់ គូររូបប្រាសាទកោះកេរលើមុខ មហាជនឃើញហើយសរសើរមិនដាច់ពីមាត់

ជឿជាក់ថា ប្រជាជនកម្ពុជាទូទាំងប្រទេសពិតជ្រាបច្បាស់ហើយថា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈ ឬឆោកគគ៌្យរ ត្រូវ​បាន​ដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ