ត្រឡប់មកជួបអ្នកគាំទ្រវិញហើយ! Jin បានបញ្ចប់ភារកិច្ចបម្រើកងទ័ពនៅថ្ងៃនេះ

បន្ទាប់ពីចំណាយពេលអស់រយៈពេល ១៨ ខែ ដើម្បីបំពេញភារកិច្ចជូនជាតិបម្រើកងទ័ព ពេលនេះ Jin សមាជិកក្រុមចម្រៀង BTS បានវិលត្រឡប់មកជួបជុំអ្នកគាំទ្រវិញហើយ។

ពូកែណាស់! ព្រះនាង ជេនណា ច្រៀងបទចិនរួមគ្នា​ជាមួយក្រុម Boy Story

ព្រះ​នាង​តូច​ នរោត្តម​ ជេន​ណា​ ត្រូវ​បាន​កម្មវិធី​ដ៏​ធំ​មួយ​របស់​ស្ថានីយ​ទូរទស្សន៍ ​​CCTV​ អញ្ជើញ​​ជា​កិត្តិយស​ចូល​រួម​សម្ដែង​ និង​បក​ស្រាយ​ចម្រៀង​រួម​គ្នា​ជាមួយ​ក្រុម​ Boy Story​​ នៅឯ​ប្រទេស​ចិន​។​

កត្តាជំរុញ ៣ យ៉ាងជួយឱ្យ ហានី​ ជម្នះឧបសគ្គរហូតក្លាយជាម្ចាស់ជយលាភី MQC 2024

ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន CIM បានសម្រេចជ្រើសរើសម្ចាស់ជយលាភី Miss Queen Cambodia 2024 ដល់ទៅ ២រូប។ ក្នុងនោះ នៀន នៀន ដណ្តើមបានជយលាភី Grand Winner Miss Queen

Liu YiFei ទម្លាយប្រវត្ដិស្នេហាធ្លាប់លង់ស្រឡាញ់បុរសម្នាក់កាលពីនៅវ័យក្មេង

Liu YiFei ជាតារាសម្ដែងស្រីចិនជួរមុខម្នាក់ ទោះជាមានតារាស្រីជំនាន់ក្រោយបានបង្ហាញមុខ តារាស្រីរូបនេះនៅតែជាប់ឈ្មោះជាតារាស្រីរាមច្បងលេចធ្លោម្នាក់ ពិបាកនឹងរកនរណាជំនួសតំណែងបាន។ មិនត្រឹមតែជាតារាស្រី

មិនសរសើរមិនបាន! បទថ្មីដែល Jungkook និពន្ធផ្ទាល់ដៃបំបែកកំណត់ត្រាឡើងដល់លេខ១ នៅ ១០២ ប្រទេស

តារាចម្រៀងកូរ៉េ និងជាសមាជិកក្រុម BTS, Jungkook បានបំបែកកំណត់ត្រាជាថ្មីតាមរយៈបទថ្មី “Never Let Go” ដែលបានឡើងដល់ចំណាត់ថ្នាក់កំពូលជុំវិញពិភពលោក។ កាលពីថ្ងៃទី៧ ខែមិថុនា Jungkook បានចេញបទចម្រៀងថ្មីមានចំណងជើងថា “Never Let Go” ដើម្បីបង្ហាញពីការដឹងគុណរបស់ខ្លួនចំពោះសមាជិក ARMYs ដែលជាក្រុមអ្នកគាំទ្រ BTS។

វណ្ណដា & វណ្ណថាន ត្រៀមសម្តែង ២ ទីតាំងផ្សេងគ្នា ក្នុងមហោស្រព Sabaidee Fest នៅសហរដ្ឋអាមេរិក

ធ្មេចបើកៗដល់ពេលវេលាដែលសិល្បករផលិតកម្ម បារមី ត្រូវធ្វើដំណើរទៅសម្តែងកម្មវិធីមហោស្រពប្រគំតន្ត្រី Sabaidee Fest នៅសហរដ្ឋអាមេរិក។ តួយ៉ាង វណ្ណដា និង វណ្ណថាន បានធ្វើ

KARINA ក្រុម aespa ចេញមុខតវ៉ាវប្បធម៌ឱ្យបុគ្គលិកធ្វើការលើសម៉ោង ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ

“សូមដោះលែងបុគ្គលិកដែលត្រូវ​ឃុំឃាំងក្នុងក្រុមហ៊ុនឱ្យត្រលប់ទៅផ្ទះវិញ!” KARINA ប្រធានក្រុមចម្រៀងនារី aespa បានលើកផ្ទាំងក្រដាសដែលមានពាក្យពេចន៍នេះឡើងក្នុងកម្មវិធីជួបជុំចុះហត្ថលេខាសម្រាប់អ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីៗនេះ ដើម្បីប្រឆាំងនឹងវប្បធម៌ធ្វើការហួសពេលវេលា និងកម្លាំងពលកម្មរបស់បណ្ដាបុគ្គលិកក្រុមហ៊ុន​ទាំងអស់។ ការប្រឆាំងតវ៉ានេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើសង្គមអនឡាញ ខណៈបញ្ហានេះគឺជាបញ្ហារ៉ាំរ៉ៃមួយសម្រាប់សង្គមធ្វើការនៅកូរ៉េខាងត្បូង។ បច្ចុប្បន្ន ប្រទេសជាច្រើនកំពុងជួបប្រទះបញ្ហាក្នុងវិស័យការងារ ដូចជាការផ្ដល់ប្រាក់ឈ្នួលមិនយុត្តិធម៌របស់និយោជក ការគាបសង្កត់ក្នុងក្រុមហ៊ុន បញ្ហាពលករចំណាកស្រុក រួមទាំងបន្ទុកការងារដែលធ្ងន់ពេកសម្រាប់បុគ្គលិក ហើយក្នុងមួយក្នុងចំណោមប្រទេសជួបបញ្ហាទាំងនោះគឺកូរ៉េខាងត្បូង។ ជាពិសេសស្របពេលដែលប្រទេសនេះជាប្រទេសដែលមានភាពម៉ត់ចត់ក្នុងការងារខ្ពស់ ជាលទ្ធផលធ្វើឱ្យបុគ្គលិកខ្លះមិនទទួលបានការសម្រាកគ្រប់គ្រាន់ មិនបានសម្រាកនៅចុងសប្តាហ៍ ឬក្រុមខ្លះអាចមិនបានត្រលប់ទៅផ្ទះទាល់តែសោះពេញមួយសប្ដាហ៍។

បន្តផ្ទុះការវែកញែក ក្រោយស្ថាប័ន Miss Grand រតនគីរី ច្រានដំណឹង ម៉ាច ដាវី ធ្លាប់រៀបការ និងក្លែងអាយុ

ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ម្សិលមិញ បានបង្ហោះសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការច្រាន​ចោល​ព័ត៌មានមិនពិតជុំវិញ​មង្គលការ និង

បង្ហាញមុខជាផ្លូវការដំបូងជាអ្នកដើរម៉ូដ Jennie ស្រស់ស្អាតទាក់ភ្នែកខ្លាំង

បន្ទាប់ពីមានទេពកោសល្យផ្នែកច្រៀង រ៉េប សម្ដែង និងក្លាយជា CEO គ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួន ឥឡូវ Jennie សមាជិកក្រុមចម្រៀង BLACKPINK បានមកសាកល្បងអ្វីដែលកាន់តែថ្មីប្លែក នោះគឺការដើរបង្ហាញម៉ូត។

តារាប្រុស Ruco Chan ចេញមុខការពារភរិយាភ្លាមៗ ក្រោយត្រូវគេរិះគន់ជាស្ដ្រីចាយវាយខ្ជះខ្ជាយ

ថ្មីៗ នេះ ភរិយារបស់ តារាប្រុសហុងកុង Ruco Chan ត្រូវបានអ្នកលេងលើបណ្ដាញសង្គមអ៊ីនធើណេត រិះគន់ព្រោងព្រាត ដោយសារថានាងចាយវាយខ្ជះខ្ជាយនូវប្រាក់ដែលស្វាមីខិតខំរកមកយ៉ាងលំបាក។ ភរិយារបស់លោកត្រូវបានគេប្រទះស្ពាយកាបូបប្រេន Hermes តម្លៃប្រមាណជាង ២