ពេល​មេឃ​ក្ដៅ​ឃ្លាន​ព្រិល​ទឹកកក​អាច​មក​ញ៉ាំ​នៅ​កន្លែង​នេះ​បាន​

មួយ​រយៈ​ក្រោយ​នេះ​យើង​បាន​ឃើញ​ថា​មាន​យុវវ័យ​ជា​ច្រើន​កំពុង​តែ​ពេញ​និយម​ញ៉ាំ​នៅ​បង្អែម​មួយ​មុខ​ដែល​មាន​ឈ្មោះ​ថា​បង្អែម​ព្រិល​ទឹកកក​ ឬ​គេ​អាច​ហៅ​បាន​ថា​ Bingsu។ Bingsu ជា​បង្អែម​ព្រិល​ទឹកកក​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​កូរ៉េ​ហើយ​ក៏​ទទួល​បាន​ការ​ពេញ​និយម​ជា​រៀង​រាល់​រដូវ​ក្ដៅ​នៅ​ទីនោះ​ផង​ដែរ​។ ចុះ​បើ​ចង់​ញ៉ាំ​ទាល់​តែ​ជិះ​ទៅ​ញ៉ាំ​នៅ​កូរ៉េ​មែន​? មិន​ចាំ​ជិះ​ទៅ​ដល់​កូរ៉េ​ទេ​ admin នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ញ៉ាំ​បង្អែម​ព្រិល​ទឹកកក​នេះ​នៅ​ La Rosada ណា។

. តើ​គួរ​ញ៉ាំ​មួយ​ណា​ពេល​ទៅ​ដល់​ហាង​បើ​មាន​ Bingsu ច្រើន​មុខ​អញ្ចឹង?

ត្រូវ​ហើយ​នៅ​ LA Rosada ពិត​ជា​មាន​បង្អែម​ព្រិល​ទឹកកក​ច្រើន​មុខ​មែន​ទែន​ ប៉ុន្តែ​ admin យល់​ថា​សម្រាប់​អ្នក​ដែល​មក​ញ៉ាំ​ដំបូង​គួរ​តែ​ញ៉ាំ​ Strawberry Cheesecake Bingsu ដែល​ជា​ Signature Menu ប្រចាំ​ហាង​ដែល​មាន​រសជាតិ​ដើម​ពី​ប្រទេស​កូរ៉េ​តែ​ម្ដង​។ ចំពោះ​លក្ខណៈ​ពិសេស​របស់​ Strawberry Cheesecake Bingsu នេះ​វិញ​គឺ​​ទឹកកក​ព្រិល​រសជាតិ​ទឹក​ដោះ​គោ​ដែល​ម៉ត់​ខ្លាំង​ដូច​ព្រិល​​និង​នំ​ Cheesecake ដុត​ថ្មីៗ​បន្ថែម​ជាមួយ​ទឹក​ strawberry sauce ដែល​ធ្វើ​ពី​ផ្លែ​ strawberry ស្រស់ៗ​ពិត​ ១០០%​។

. ចុះ​ក្រៅ​ពី​ Strawberry Cheesecake Bingsu​ នៅ​មាន​ Bingsu​ ផ្សេង​ទៀត​អត់?

ច្បាស់​ណាស់​ក្រៅ​ Strawberry Cheesecake Bingsu​ នៅ​ La Rosadaក៏​មាន​រសជាតិ​ផ្សេងៗ​ដូចជា៖

  • ប៊ីង​ស៊ូ​តែ​ថៃ​
  • ប៊ីង​ស៊ូ​តែ​ម៉ាត់​ឆា​ជប៉ុន​
  • និង​ប៊ីង​ស៊ូ​តែ​ហូ​ឈី​ឆា​ជប៉ុន​។​

ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​គឺ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ Topping គ្រីម​ឈីស​ស្រស់​ដែល​នាំ​ចូល​ពី​ប្រទេស​បារាំង​តែ​ម្ដង​។

. របស់​ឆ្ងាញ់​បែប​ហ្នឹង​ ចុះ​តម្លៃ​យ៉ាង​ម៉េច​វិញ​?

ថ្វី​ត្បិត​តែ​ប្រើ​សុទ្ធ​តែ​របស់​ល្អ​ ប៉ុន្តែ​តម្លៃ​ក៏​ល្អ​ដូចជា​ Bingsu ដូច​គ្នា​ដែរ​ដោយ​អ្នក​ទាំង​អស់​គ្នា​អាច​ចំណាយ​ចាប់​ពី​ 5.5$ ​ទៅ​ 6.5$ ក្នុង​មួយ​ចាន​ហើយ​អាច​ញ៉ាំ​បាន​គ្នា​ ២ ​នាក់​។

សម្រាប់​អ្នក​ចង់​ញ៉ាំ​បង្អែម​ព្រិល​ទឹកកក​ ឬ​ Bingsu នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ចូល​ទៅ​កាន់​ Facebook page La Rosada ឬ​អាច​ទៅ​ហាង​ដោយ​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​នៅ​ទល់​មុខ​របង​វិទ្យាល័យ​បាក់ទូក​ ផ្លូវ​លេខ​ ១៥២​ ជិត​សណ្ឋាគារ​ជូលីណា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក