តារា​ខេប៉ុប ៨នាក់​​ដែល​សម្ដែង​រឿង​ភាគ​ហើយ​ល្បី​ផ្ទុះ

អ្នក​ណា​ក៏​បាន​ដឹង​ថា​តារា​ខេប៉ុប​សុទ្ធ​តែ​ពូកែ​រាំង​និង​ច្រៀង​តែ​បើ​ក្រឡេក​ទៅ​មើល​សមត្ថភាព​ខាង​ផ្នែក​សម្ដែង​របស់​ពួក​គេ​វិញ​ក៏​ពូកែ​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ។ ថ្ងៃ​នេះ​ AMS នឹង​មក​បង្ហាញ​ពី​ឈ្មោះ​តារា​ចម្រៀង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​បាន​សម្ដែង​រឿង​ភាគ​ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ទាំង​អស់​គ្នា​!

១. Park jinyong (Got7)

Park Jinyong ជា​តារា​ចម្រៀង​ដែល​មាន​សមត្ថភាព​ទាំង​ការ​ច្រៀង​និង​រាំ​។ ដោយ​សារ​តែ​សមត្ថភាព​និង​រូប​សម្បត្តិ​ដ៏ ស្រស់​សង្ហា​ ធ្វើ​ឲ្យ​គេ​បាន​សម្ដែង​ជា​ច្រើន​រឿង។ រឿង​ដំបូង​គឺ​រឿង Dream high វគ្គ២​ រឿង​បន្ទាប់​ When a man love និង​បាន​សម្ដែង​ខ្សែ​ភាព​យន្ត​ជា​ច្រើន​ទៀត។ ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​សមត្ថភាព​របស់​គេ​។ ក្រោយ​មក​ទៀត​គេ​ក៏​បាន​សម្ដែង​ជា​តួឯក​នៅ​ក្នុង​រឿង​ He is psychometric។​ តាម​រយៈ​រៀង​នេះ​ Jinyong ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ ព្រម​ទាំង​មាន​ផលិត​កម្ម​ជា​ច្រើន​ទាក់ទង​មក​គេ​ជា​រឿយៗ។

២. Taehyung ( BTS)

V សមាជិក​ក្រុម​ BTS សម្តែង​រឿង​ដំបូង​នៅ​ក្នុង​រឿង Hwarang ។ ទោះ​ជា​រឿង​ដំបូង​តែ​ V ក៏​ទទួល​បាន​គាំ​ទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រឿង​ភាគ​មួយ​នេះ។ ក្នុង​រឿង​នេះ​ V សម្តែង​ជា​ប្អូន​ប្រុស​ពៅ​ប្រចាំ​សំណាក់ Hwarang ដែល​អត្តចរិត​ រួសរាយ​មើល​លោក​ក្នុង​ផ្លូវ​ល្អ​។ នៅ​ពេល​ដែល​រឿង​នេះ​បាន​ចាក់​បញ្ចាំង​មាន​មតិ​ជា​ច្រើន​សរសើរ​ពី​សមត្ថភាព​​សម្ដែង​របស់​គេ។

៣. D.O (EXO)

​

មុន​ចូល​មក​ប្រឡូក​ក្នុង​សិល្បៈ D.O គឺ​ជា​ក្មេង​ហ្វឹក​ហាត់​របស់​ផលិត​កម្ម​ SM ។​ គេ​មាន​សមត្ថភាព​ទាំង​រាំ​និង​ច្រៀង​។​បើ​និយាយ​ពី​ការ​ច្រៀង​ D.O ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​ម្នាក់​ដែល​មាន​សំឡេង​ល្អ​កម្រ​រក បាន។ ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​ដែល​មាន​ឥទ្ធិពល​ហើយ​ តារា​ចម្រៀង​រូប​នេះ​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ហៅ​បាន​ថា​បង្ហាញ​ខ្លួន​ភ្លាម​ជោគជ័យ​ភ្លែត​តែ​ម្ដង។ ក្រៅ​​ពី​ច្រៀង​និង​រាំ ​បើ​និយាយ​ពី​សមត្ថភាព​ក្នុង​ការ​សម្ដែង​របស់​គេ​ក៏​មិន​ឲ្យ​ចាញ់​រៀម​ច្បង​ជំនាន់​មុន​ឡើយ។ D.O ល្បីល្បាញ​ក្នុង​នាម​ជា​តារា​សម្ដែង​នៅ​ក្នុង​រឿង​ It’s okay that love​ ។

បន្ទាប់​ពី​នោះ​ D.O ក៏​មាន​ឱកាស​សម្ដែង​រឿង​ជា​ច្រើន​ទៀត​មក​ជា​រឿយៗ​ហើយ​រឿង​នីមួយៗ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

៤. Baekhyun ( EXO )

តារា​ចម្រៀង​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រុម​ចម្រៀង​លំដាប់​ជួរ​មុខ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺ​ក្រុម​ EXO។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​ក៏​បាន​បង្ហាញ​ខ្លួន​ជា​មួយ​នឹង​ក្រុម​តូច​ CBX ព្រម​ទាំង​ជា​សមាជិក​ក្រុម​ពិសេស​ SuperM ថែម​ទៀត​ផង។ រឿង​ការ​ច្រៀង​ពិត​ជា​មិន​អាច​បដិសេធ​បាន​ទេ​ថា​គេ​ជា​សិល្បករ​ដែល​​មានសម្លេង​ល្អ​កម្រ​រក​បាន​។ Baekhyun បាន​ចាប់​ផ្តើម​ការ​សម្តែង​ដំបូង​នៅ​ក្នុង​រឿង​ Moon Lover ។​ក្នុង​រឿង​នេះ​ Baekhyun ក៏​បាន​សម្តែង​រួម​គ្នា​ជា​មួយ​និង​ IU និង​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ទៀត។ ក្រោយ​ពី​រឿង​នេះ​បាន​ចាក់​បញ្ចាំង​ មតិ​ជា​ច្រើន​បាន​ចេញ​មក​គាំទ្រ​និង​សរសើរ​ពី​សមត្ថភាព​របស់​គេ​។ ទោះ​បី​ជា​ពេល​នេះ​ Baekhyun ផ្តោត​សំខាន់​ទៅ​លើ​ការ​ច្រៀង​តែ​ទស្សនិកជន​ក៏​នៅ​តែ​សង្ឃឹម​ថា​នឹង​បាន​ឃើញ​គេ​​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ណា​មួយ​ទៀត​ជាក់​ជា​មិន​ខាន។

៥. Cha Eun Woo (Astro)

Cha eun woo ធ្លាប់​បាន​សម្តែង​មក​ជា​ច្រើន​ចាប់​តាំង​ពី​បាន​បង្ហាញ​ខ្លួន​មក​ក្នុង​ឋានៈ​ជា​សិល្បករ​មួយ​រូប។ ដោយ​ផ្នែក​លើ​រូប​សម្រស់​ដែល​ឈរ​នៅ​លំដាប់​ជួរ​មុខ​គេ​ក្នុង​ក្រុម​ស្រាប់​ទៅ​ហើយ​នោះ​ធ្វើ​ឲ្យ​ Cha eun woo បាន​សម្ដែង​ជា​តួឯក​សឹង​យ៉ាង​លឿន​ហើយ​ទទួល​បាន​ពាន​រង្វាន់​តារា​សម្ដែង​ថ្មី​ថែម​ទៀត​ផង។

៦.​IU

IU ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៨​។​នាង​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ឋានៈ​ជា​តារា​ចម្រៀង​ទោល។គ្រប់​បទ​ចម្រៀង​របស់​ IU សុទ្ធ​តែ​ទទួល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​​និង​ជា​តារា​ស្រី​ទោល​តែ​មួយ​គត់​ដែល​ទទួល​បាន​ពាន​រង្វាន់​ធំៗ​ជា​ច្រើន។ នាង​បាន​ចូល​មក​សម្ដែង​រឿង​ភាគ​ដំបូង​គឺ​រឿង​ Dream high។ រឿង​នេះ​ធ្វើ​ឲ្យ​ IU កាន់​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ថែម​ទៀត​ ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​រឿង​ភាគ​ក្រោយៗ​មក​ទៀត​ដែល​នាង​បាន​សម្ដែង។

៧. Suzy (MissA)

ហៅ​បាន​ថា​ជា​តារា​ស្រី​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ទាំង​ផ្នែក​ច្រៀង​និង​សម្ដែង​រួម​ទាំង​ការ​ថត​ស្ពត​ពាណិជ្ជកម្ម​ផង​ដែរ។ Suzy បង្ហាញ​ខ្លួន​ដំបូង​ជា​សមាជិក​ក្នុង​ក្នុង​ MissA​ ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិត​កម្ម​JYP។ ក្រុម​របស់​នាង​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​។ Suzy បាន​បង្ហាញ​មុខ​នៅ​ក្នុង​រឿង​ភាគ​ដំបូង​គឺ​​រឿង​ Dream High ដែល​សម្ដែង​រួម​ជា​មួយ​ IU។ Suzy ទទួល​បាន​ពាន​រង្វាន់​តារា​ស្រី​ជំនាន់​ថ្មី​និង​ទទួល​បាន​ងារ​ជា​ស្នេហ៍​គ្រា​ដំបូង​របស់​មនុស្ស​ប្រុស​ទូទាំង​ប្រទេស​កូរ៉េ។មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ទទួល​បាន​ងារ​ជា​រាជិនី​ខាង​ថត​ផ្សាយពាណិជ្ជកម្ម​ដែរ​ មិន​ថា​ដើរ​ទៅ​ណា​កន្លែង​ណា​ក៏​ឃើញ​តែ​រូប​របស់​នាង​នៅ​តាម​ Banner ឃោសនា​សឹង​តែ​គ្រប់​ទី​កន្លែង។

៨. Yoona (Girl’s Generation)

ស្រី​ស្អាត​ប្រចាំ​ក្រុម​ស្រី​តំណាង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ Im Yoona ។ នាង​ទទួល​បាន​ងារ​ជា​មនុស្ស​ស្រី​ដែល​មាន​ផ្ទៃ​មុខ​ស្រស់​ស្អាត​បំផុត​និង​ជា​មនុស្ស​ស្រី​ដែល​បុរស​កូរ៉េ​ប៉ង​ប្រាថ្នា​ចាប់​តាំង​ពី​នាង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។​ ក្រៅ​ពី​សម្រស់​ស្រស់​ស្អាត​ ការ​រាំ​ច្រៀង ហើយ​នោះ​ បើ​និយាយ​ពី​ការ​សម្ដែង​របស់​នាង​វិញ​ក៏​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​មិន​ធម្មតា​ដែរ។ រឿង​ភាគ​ដែល​នាង​បាន​សម្តែង​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ រួម​មាន​រឿង You are my destiny, Love Rain, Cinderalla man, Because it’s the firs time,ជា​ដើម។

ក្រៅ​ពី​នេះ​នាង​ក៏​បាន​សម្ដែង​រឿង​ភាគ​នៅ​ប្រទេស​ចិន​ហើយ​បាន​ក្លាយ​ជា​តារា​ស្រី​កូរ៉េ​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ទីផ្សារ​ប្រទេស​ចិន។​ក្រោយ​មក​ទៀត​នាង​បាន​សាង​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ម្ដង​ទៀត​ជា​មួយ​នឹង​ការ​សម្ដែង​ខ្សែ​ភាពយន្ត​រឿង​ EXIT ។​រឿង​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ក្នុង​និង​ក្រៅ​ប្រទេស។​ ក្រៅ​ពី​រាំ​ច្រៀង​សម្តែង​ Yoona ក៏​ជា​រាជិនី​ស្ប៉ត​ពាណិជ្ជកម្ម​ដែរ​ នាង​ផ្សាយ​ស្ប៉ត​ដល់​ទៅ​ជាង​ដប់​ប្រ៊េន​ក្នុង​មួយ​ឆ្នាំ។​ហៅ​បាន​ថា​ទាំង​ស្អាត​ទាំង​ពូកែ​គ្រប់​គ្រឿង​តែ​ម្តង​ហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម