កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ មនុស្សប្រមាណជាង ៤០០ នាក់បានចូលរួមដង្ហែក្បួនព្យុហយាត្រាយ៉ាងទ្រហឹងអឺងកង ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ នាខេត្តសៀមរាប។
ក្រុមសិល្បករ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស និស្សិត រួមជាមួយវិស័យឯកជន ចំនួន ៤៥០ នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រាយ៉ាងច្រើនកុះករ ដោយចាកចេញពីទីស្នាក់ការអង្គភាពនគរបាលបេតិកភណ្ឌជាតិ ឆ្ពោះមកកាន់ស្ពានហាលមុខប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យ រំលឹកគុណអង្គរ។ នេះជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលធ្វើឡើងនៅក្នុងខេត្តសៀមរាប ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍ខួបទី ៣១ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងអបអរព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អាជ្ញាធរជាតិអប្សរានោះគឺបុណ្យ រំលឹកគុណអង្គរ ។








គួរបញ្ជាក់ឱ្យដឹងដែរថា ប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្កការយូនេស្កូនៅថ្ងៃទី ១៤ ធ្នូ ១៩៩២៕


























Account
Security
Favourite Content