ភ្នំពេញ ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៤៖ ស្មារតីនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំចិនបានប្រារព្ធឡើងយ៉ាងច្រើនកុះករពីបងប្អូនដែលជាប់សែស្រឡាយជនជាតិចិន ស្របគ្នាជាមួយនឹង ស្រាបៀរ ABC ដែលមានក្ដីសោមនស្សចូលរួមក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ដោយចែករំលែកនូវវិបុលភាព និងភាពរុងរឿងរបស់ខ្លួនជូនដល់អតិថិជនទាំងអស់។
ការអបអរសាទរនេះ បានបន្សល់ទុកនូវភាពសប្បាយរីករាយដែលមិនអាចបំភ្លេចបាន ដែលជាសញ្ញានៃការរួបរួមសហគមន៍មួយប្រកបដោយឧត្តមភាព។
គួរអោយចាប់អារម្មណ៍ផងដែរ ក្នុងកម្មវិធីលោតម៉ុងសាយរបស់ស្រាបៀរ ABC បានទាក់ទាញបេះដូងអ្នកចូលរួមយ៉ាងច្រើនកុះករ។ ក្នុងចំណោមនោះ កម្មវិធីលោតម៉ុងសាយ ដែលស្ថិតនៅផ្សារថ្មី និងនៅទីតាំងចំនួន ១២ផ្សេងទៀត មានភាពលេចធ្លោយ៉ាងខ្លាំង មិនត្រឹមតែទទួលបាននូវចំណាប់អារម្មណ៍ដែលមានមនុស្សដ៏ច្រើនកុះករប៉ុណ្ណោះទេ ថែមទាំងបានចែកជូនអាំងប៉ាវដល់ទៅ៧០០០ អាំងប៉ាវ ពិតជាលើសពីការរំពឹងទុក។ នេះបង្ហាញពីការចូលរួមយ៉ាងពិតប្រាកដ ក្នុងការចែករំលែកនូវភាពរុងរឿងជាមួយគ្នា។



អ្វីដែលភ្ញាក់ផ្អើល និង ផុសផុលនោះគឺ ការបង្ហាញខ្លួនដោយស្ងាត់ៗរបស់តារាចម្រៀងដ៏ល្បី កញ្ញា សុភ័ក្រ កុសុម៉ា អំឡុងពេលនៃការលោតម៉ុងសាយ ដែលធ្វើអោយអ្នកទស្សនាមានក្ដីរំភើប និងហ៊ោកញ្ជ្រៀវពេញកន្លែងកម្មវិធីតែម្ដង ដែលក្រុមការងារ ស្រាបៀរ ABC ស្ទើរមិនជឿ។នេះ សបញ្ជាក់នូវការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិនដែលពោពេញដោយភាពរីករាយឥតឧបមា បន្សល់ទុកនូវពេលវេលា និងការចងចាំល្អៗរវាងស្រាបៀរ ABC និងអតិថិជនរបស់ខ្លួន ដែលទាំងអស់នេះបង្ហាញពីភាពជោគជ័យយ៉ាងធំធេងរបស់ក្រុមហ៊ុនទាំងមូល។


ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ក៏បានបញ្ចប់ទៅ ស្រាបៀរ ABC ពិតជាមានមោទនភាពដែលបានក្លាយខ្លួនជាស្ពានដ៏មេត្រីនៃអតិថិជនរបស់ខ្លួន។ ក្នុងឳកាសនេះស្រាបៀរ ABC សូមសម្ដែងនូវអំណរអរគុណជូនទៅដល់អតិថិជនទាំងអស់ដែលបានចូលរួមអោយកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងជោគជ័យ។ ភាពជោគជ័យរបស់ស្រាបៀរ ABCនេះ ក៏ជាភាពជោគជ័យរបស់អតិថិជនគ្រប់ៗគ្នាដែរ។ ចូលរួមទាំងអស់គ្នា បោះជំហានចូលឆ្នាំថ្មី ជាមួយនឹងឧត្តមភាពដ៏ល្អឯក៕
ទស្សនាវីដេអូខាងក្រោម៖

























Account
Security
Favourite Content