៧ ជំហានថែសម្រស់មុនចូលគេងពី V សមាជិក BTS

V គឺជាសមាជិកដែលមានភាពលេចធ្លោម្នាក់នៅក្នុងក្រុមតារាចម្រៀងបុរសលំដាប់ពិភពលោក BTS។ មិនត្រឹមតែជាអ្នកចម្រៀងដែលមានឈ្មោះល្បីរន្ទឺ លោកក៏ជា​ BA របស់ម៉ាកផលិតផលល្បីៗក្នុងពិភពលោក និងបុគ្គលម្នាក់ដែលមានឥទ្ធិពលក្នុងវិស័យសិល្បៈនៃប្រទេសកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានេះ នៅក្នុងវិស័យខេប៉ុបទាំងតារាប្រុស និងតារាស្រីគឺត្រូវតែទាមទារឱ្យការថែរក្សាសម្រស់ឱ្យស្រស់ស្អាតជានិច្ច ហើយក្នុងនោះក៏មាន V ផងដែរ។ ដូចនេះ AMS នឹងចែករំលែកនូវ ៧ ជំហានថែរក្សាស្បែកមុខនៅពេលយប់ពី V ហើយហ្វេនៗអាចអនុវត្តតាមបាន ដោយយោងតាមគេហទំព័រ Zoom TV Entertainment៖

ជំហានទី ១៖ មុនចូលដល់ជំហានក្រោយ​ V បានលាងសម្អាតមុខជាមុនសិន។ ដូច្នេះលោកនឹងជ្រើសរើសយកប្រភេទផលិតផលលាងសម្អាតមុខដែលមានសារធាតុចិញ្ចឹម និងសក្ដិសមសម្រាប់ស្បែកលោក។

ជំហានទី ២៖ បន្ទាប់ពីលាងសម្អាតរួចរាល់ លោកត្រូវបានអ្នកជំនាញផ្នែកថែសម្ផស្សណែនាំឱ្យប្រើ toner ចាក់លើបន្ទះសម្លីហើយជូតថ្នមៗលើផ្ទៃមុខ។ ហើយលោកក៏បានបន្តថាផ្នែកដែលសំខាន់នោះគឺត្រូវជូតក្រោមភ្នែកឱ្យបានស្អាតដើម្បីប្រាកដថាមិនមានជាតិកខ្វក់តោងជាប់ស្បែកមុខ។

ជំហានទី ៣៖ ក្រោយមកត្រូវប្រើសេរ៉ូមដើម្បីចិញ្ចឹមស្បែកមុខ។

ជំហានទី ៤៖ ​​របស់ដែលសំខាន់ហើយខ្វះមិនបានបន្ទាប់ពីសេរ៉ូមគឺក្រែមផ្ដល់សំណើម និងបំប៉នស្បែកមុខ។ អ្វីដែល V បានណែនាំគឺក្រោយពីលាបក្រែមបំប៉នស្បែកមុខហើយ យើងត្រូវតបថ្នមៗដើម្បីឱ្យសារធាតុចិញ្ចឹមចូលកាន់តែជ្រៅផងដែរ។ ប៉ុន្តែមុនពេលចូលគេង គាត់ក៏បានលាបក្រែមបំប៉នម្ដងទៀតដើម្បីឱ្យកាន់តែមានសំណើមពេលគេង។

ជំហានទី ៥៖ ជាតារាខេប៉ុបតម្រូវឱ្យមានការតុបតែងខ្លួនជាមួយគ្រឿងអលង្ការ ដូច្នេះគាត់ក៏មិនភ្លេចថែរក្សាប្រអប់ដៃដែរ។ ដូច្នេះមុនពេកចូលគេងលោកត្រូវប្រាកដថាមិនមែនគ្រឿងអលង្ការជាប់ដៃ ព្រមទាំងលាបក្រែមផ្ដល់សំណើម ក្រចក និងម្រាមដៃរបស់គាត់ផងដែរ។

ជំហានទី ៦៖ សម្រាប់របស់សំខាន់ដែលលោកមិនអាចរំលងបានមួយទៀតគឺក្រែមការពារបបូរមាត់ ឬ lip balm ដើម្បីការពារកុំឱ្យស្ងួត។ ចំពោះវិធីក្នុងការលាបដែលលោកបានចែករំលែកដល់ហ្វេននោះគឺដាក់ lip balm លើម្រាមដៃរួចយកមកញីលើបបូរមាត់ដូចការវិការពេលដុសធ្មេញ។

ជំហានទី ៧៖ ជាចុងក្រោយ V ក៏បាននិយាយថារាល់ទម្លាប់នៃការថែរក្សាស្បែកគឺមិនអាចរំលងការផឹកទឹកឱ្យបានច្រើនគ្រប់គ្រាន់នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន