ចប់ភារកិច្ចផ្ទេរមកុដ Miss Supranational Cambodia 2022 ឱ្យទៅជយលាភីឆ្នាំ ២០២៣ កញ្ញា លីវ ជីលី រួចភ្លាម បវរកញ្ញាសម្បុរសណ្តែកបាយ អ៊ិន លក្ខិណា ស្រាប់តែប្រកាសចូលប្រកួតកម្មវិធីថ្មីភ្លាម គឺកម្មវីធី Miss Grand Cambodia 2023 ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អ្នកស្រី អ៊ឹម សុគន្ធា។

តួយ៉ាង គ្រាន់តែទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បង្ហោះ បេក្ខភាពស្ថិតក្នុងវគ្គជំរុះជុំទីមួយ 𝗠𝗶𝘀𝘀𝗚𝗿𝗮𝗻𝗱 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝟮𝟬𝟮𝟯 ម្ចាស់មកុដ Miss Supranational Cambodia 2022 បានចែករំលែក ដោយភ្ជាប់ជាមួយការប្តេជ្ញាចិត្តថា «លក្ខិណា ត្រលប់មកវិញហើយ អ្នកទាំងអស់គ្នាអរគុណសម្រាប់ការស្វាគមន៏នាងខ្ញុំមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណងទេ»។
ក្រឡេកមកអ្នកគាំទ្រ និងអ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាវិញនោះ បានបង្ហាញអារម្មណ៍រំភើបដែល អ៊ិន លក្ខិណា ត្រឡប់មកអង្រួនឆាកប្រកួតម្តងទៀត ព្រោះនាងជាបវរកញ្ញាលេចធ្លោ ពោរពេញដោយបទពិសោធន៍ការប្រកួតទាំងក្នុង និងក្រៅប្រទេស ថ្វីដ្បិតការចេញទៅប្រកួតនៅឆាកអន្តរជាតិលើកមុនមិនទទួលបានជោគជ័យក៏ពិតមែន តែនាងទទួលបានបទពិសោធន៍ជាច្រើនសម្រាប់ការប្រកួតនាឆាកបន្ទាប់។ មិនតែប៉ុណ្ណោះ ហ្វេនៗថែមទាំងទស្សន៍ទាយទុកថា ការផ្ទេរមកុដ Miss Supranational Cambodia 2022 អាចវិវត្តន៍មកជាម្ចាស់មកុដ Miss Grand Cambodia 2023 ក៏មិនដឹង ព្រោះទេពកោល្យ សមត្ថភាព ជំនាញ និងចំណេះរបស់នាង ប៉ុន្តែការពិតយ៉ាងណានោះ ត្រូវរង់ចាំមើលការប្រកួតនាងពេលឆាប់ៗនេះទាំងអស់គ្នា។
សូមជម្រាបថា អ៊ិន លក្ខិណា ជាប្អូនស្រីបង្កើតរបស់ អ៊ិន ម៉ូលីកា ម្ចាស់ជយលាភី ធីតាឯកសង្ក្រាន្ត រដូវកាលទី៤។ លក្ខិណា មានអាយុ ២១ ឆ្នាំ កម្ពស់ 1.78 cm បច្ចុប្បន្នជាតារាម៉ូដែល និងជាគ្រូបង្ហាត់ដើរម៉ូតម្នាក់ផងដែរ៕

























Account
Security
Favourite Content