តារាចិន​កំពូលៗ​ជួបជុំគ្នាយ៉ាងកម្រ​ក្នុង​កម្មវិធីពាន​រង្វាន់ Weibo ទៅមើលៗអ្នកណា​បាន​ពាន​ធំជាង​គេ?

បានបញ្ចប់ទៅហើយសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ដ៏អស្ចារ្យប្រចាំឆ្នាំ Weibo Night ២០២២ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣។ កម្មវិធីនេះមានការចូលរួមពី​សិល្បករ​ចិន​ល្បីៗ​រាប់រយ​នាក់ ហើយប្រិយមិត្តជាច្រើន​ប្រាកដ​ជា​ចង់​ដឹង​ថា​តើ​តារា​ណា​ខ្លះ​ដែល​បាន​ទទួល​ពាន​ត្រលប់​ទៅ​ផ្ទះ​វិញ ហើយ​អ្នក​ណា​ជា​ម្ចាស់​ពាន​ដែល​លេចធ្លោ​ជាង​គេ។ ដូច្នេះ​ខាង​ក្រោម​នេះ AMS នឹង​សរុប​ជូន​តែម្ដង៖

ចាប់ផ្តើមជាមួយរង្វាន់ធំគឺ Weibo King និង Queen បានទៅលើតារាប្រុស Hu Ge ទទួលពានរង្វាន់ King ខណៈតារាស្រី Liu Yifei ជាអ្នកទទួលពានរង្វាន់ Queen ។

ចំណែក​ប្រុសស្អាត Wang Yibo បានឈ្នះពានរង្វាន់ Weibo Breakthrough Film of the Year ខណៈដែល Xiao Zhan, Liu Yifei និង Zhang Ruoyun ទទួលបានពានរង្វាន់តារាសម្តែងប្រចាំឆ្នាំ ។

ជាបន្ត ក្រុម TFBOYS និង Wang Junkai  បានឈ្នះពានរង្វាន់ Weibo’s Annual Attention Film person ដូចគ្នាជាមួយ Li Yu និង Yang Linao ដែរ។ ចំណែក Yiyang Qianxi បានឈ្នះWeibo’s Quality Filmaker ខណៈ Wang Yuan បានឈ្នះពានរង្វាន់តារាចម្រៀងប្រុសប្រចាំឆ្នាំ។

បន្ទាប់​មក​គឺ​តួឯកស្រី​ល្បី​ឈ្មោះ Dililabra និង​តារាប្រុស Lixian បាន​ឈ្នះពាន Weibo Performance Actor of the Year។

តារាសម្ដែងមួយគូទៀតគឺ Yu Shuxin និង Wang Hedi ទទួល​បាន​ពាន​រង្វាន់​ Weibo’s Attention Actor of The Year ហើយតារាសម្ដែងប្រុសពីររូបទៀតគឺ​ Gong Jun និង Wulei ក៏​ទទួល​បាន​ពាន​រង្វាន់​នេះដូចគ្នា។

ចំណែកតារាសម្ដែង Xukai បានឈ្នះពានរង្វាន់ Weibo Breakthrough Actor of the Year រួមជាមួយតារាសម្ដែង ៤ នាក់ផ្សេងទៀតក៏ទទួលបានពានរង្វាន់នេះដែរ។

ដោយឡែកក្រុមចម្រៀងបុរស INTO1 បានឈ្នះពាន Weibo Breakthrough Group of the Year ខណៈពានរង្វាន់ Weibo’s Annual Influence Portfolio បានទៅក្រុម TNT។

ក្រៅពីនេះ តារាចម្រៀង Cai Xukun ក៏បានទទួលពានរង្វាន់ All-rounder Musician of the Year មួយ​ដែរនៅក្នុងព្រឹត្តិការណ៍នេះ។

ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​ពាន​រង្វាន់សម្រាប់តារា​សម្ដែង និង​សិល្បករ​ខ្លះៗ​ប៉ុណ្ណោះ ដោយនៅមានរង្វាន់ផ្សេងទៀតត្រូវ​បាន​ប្រគល់​ដល់​អ្នក​មាន​ស្នាដៃ​ក្នុងវិស័យ​សិល្បៈក្នុងព្រឹត្តិការណ៍ Weibo Night 2022។ លើសពីនេះ ក្នុងអំឡុងពេលនៃការប្រកាសពានរង្វាន់ ក៏មានការសម្ដែងពីសិល្បករជាច្រើនផងដែរដូចជាក្រុម INTO1, TNT រួមទាំងតារាប្រុស Cai Xukun ជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្អូនស្រីពៅរបស់ Jihyo ត្រៀមបង្ហាញខ្លួនជាសមាជិកក្រុមខេប៉ុប ប្រចាំផលិតកម្មថ្មីក្រោមក្រុមហ៊ុន HYBE

Park Seo-yeon ដែលជាប្អូនស្រីពៅរបស់ Jihyo សមាជិកក្រុម TWICE កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងវីដេអូខ្លី (Teaser) អំពីគម្រោងក្រុមចម្រៀងនារីខេប៉ុបថ្មីរបស់ ABD ដែលជាផលិត

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu

I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex

យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​

N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ N.John ទទួល​បាន​ការ​អញ្ជើញឱ្យចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ឱកាស​នៃ​ការ​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​របស់​ស្ថានទូត ជា​ពិសេស​

គិតគូរដិតដល់! Doyoung ក្រុម NCT បរិច្ចាគប្រាក់ ១០០ លានវ៉ុន សម្រាប់កិច្ចការបង្ការការធ្វើអត្តឃាត និងជួយសង្គ្រោះអ្នកនៅមានជីវិត

នៅថ្ងៃទី ២៩ ខែឧសភានេះ មូលនិធិកូរ៉េសម្រាប់ការពារការធ្វើអត្តឃាត (Korea Foundation for Suicide Prevention) បានប្រកាសថា៖ «លោក Doyoung ក្រុម NCT បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល

ប៉ុន្មានឈុតសម្លៀកបំពាក់ដែល ស៊ីន យូប៊ីន ស្លៀកចូលរួមកម្មវិធីនៅម៉ាកាវ ច្នៃពីសូត្រខ្មែរទាំងអស់

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ាកាវ​របស់​តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន បាន​បញ្ចប់​ទៅ​ហើយ​ក្ដី តែ​រូបភាព​ផ្លូវការ​មួយ​ចំនួន​របស់​តួឯក​ស្រី "លួច​ស្នេហ៍​គូ​ដណ្ដឹង​” ទើប​បង្ហាញ។ ក្នុង​នោះ​ឈុត​ពណ៌​ខ្មៅ​ពេល​ប្រកាស​អ្នក​ឈ្នះ​ពាន​រង្វាន់

ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស Owen Cheung នៅហុងកុងរំភើបចិត្តនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រកម្ពុជា

ថ្មីៗនេះតួឯកប្រុសស្រីក្នុងរឿង តម្រុយមរណៈ គឺលោក លោក Owen Cheung និងកញ្ញា Tiffany Lau បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសម្ដែង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី