គ្រាន់តែមានស្បែកសមិនទាន់មានន័យថាស្បែកយើងមានសុខភាពល្អនោះទេ។ ស្បែកដែលមានសុខភាពល្អគឺមានភាពទន់រលោង និងភ្លឺថ្លា។ ប៉ុន្តែដោយសារការបំពុលពីធូលីដី ផ្សែង និងពន្លឺកាំរស្មីព្រះអាទិត្យជាដើមកាន់តែខ្លាំងទៅៗទើបធ្វើឱ្យស្បែកបាត់បង់ភាពទន់រលោង និងរបាំងការពារ។ ដូច្នេះថ្ងៃយើងសូមណែនាំ ៥ វិធីខាងក្រោមដើម្បីទទួលបានស្បែកទន់រលោងដូច baby៖
១. ផឹកទឹកឱ្យបានគ្រប់គ្រាន់
ទឹកបានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាស្បែកឱ្យបានស្រស់ថ្លា។ ការទទួលទានទឹកហោចណាស់ ៨ ទៅ ១០ កែវក្នុងមួយថ្ងៃអាចជួយឱ្យស្បែកបង្កើនជាតិសំណើម និងស្ដារស្បែកស្ងួតឱ្យប្រសើរឡើងវិញយ៉ាងរហ័ស។ ទឹកមិនត្រឹមតែជួយបង្កើនដល់ស្បែកប៉ុណ្ណោះទេ វាថែមទាំងអាចជួយសម្អាតនូវជាតិពុលផ្សេងៗដែលនៅក្នុងសរីរាង្គផងដែរ។
២. ញ៉ាំអាហារសុខភាព
ចង់បានស្បែកស្អាតមានសុខភាពល្អមិនត្រឹមតែថែទាំពីខាងក្រៅនោះទេ។ ការថែទាំពៅខាងក្នុងក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ។ ដូច្នេះយើងគួរតែគិតគូរទៅលើការរៀបចំរបបអាហារឡើងវិញ។ ជាមួយគ្នានេះដែរ អាហារដែលគួរញ៉ាំគឺជាអាហារសម្បូរប្រូតេអ៊ីន វិតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗ។ ចំណែកអាហារដែលបណ្ដាលឱ្យប៉ះពាល់ដល់ស្បែកមានដូចជាអាហារមានជាតិខ្លាញ់ ម្សៅ និងស្ករខ្ពស់។
៣. ជម្រុះកោសិកាចាស់ឱ្យបានញឹកញាប់
ការស្រ្កាប់ស្បែកថ្នមៗជាមួយកាហ្វេ តែបៃតង ឬប្រភេទដទៃទៀតត្រឹម ១ ទៅ ២ ដងក្នុងមួយសប្ដាហ៍នឹងជម្រុះកោសិកាចាស់ៗ និងជួយបង្កើតឡើងវិញនូវកោសិកាថ្មីដែលធ្វើឱ្យមានភាពទន់រលោង។ ប្រសិនបើចង់ឱ្យស្បែកកាន់ទន់រលោងបន្ថែមទៀត យើងអាចប្រើឡេផ្ដល់សំណើមភ្លាមៗក្រោយស្រ្កាប់រួច ហើយវាក៏អាចជួយទប់ទល់កុំឱ្យស្បែកស្ងួតបង្កជាការរលាកផងដែរ។
៤. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណមិនត្រឹមតែធ្វើឱ្យមានសុខភាពល្អនោះទេ វាថែមទាំងជួយស្បែកមានភាពតឹងណែនជាងមុនផងដែរ។ ការហាត់ប្រាណអាចជួយកាត់បន្ថយ cellulite ឬខ្លាញ់ដុំដែលនៅលើផ្នែកណាមួយនៃរាងកាយ ក៏ដូចជាជួយបង្រួមរន្ធញើសទៀតផង។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបញ្ចេញជាតិពុលពីស្បែកបានផងដែរ។
៥. ធ្វើសូណាមួយអាទិត្យម្ដង
ការធ្វើសូណាមួយដងក្នុងមួយសប្ដាហ៍នឹងជួយបន្សាបជាតិពុលទាំងស្បែក និងរាងកាយ។ លើសពីនេះ វាវាក៏អាចជួយជម្រុញប្រព័ន្ធឈាមឱ្យដំណើរការល្អជាងមុន កាត់បន្ថយភាពគ្រើមលើស្បែក និងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាជាងមុនផងដែរ៕






















Account
Security
Favourite Content