ជាក់ស្ដែងយើងដឹងហើយថាមនុស្សស្រីតិច ឬច្រើនជៀសមិនផុតពីការប្រើប្រាស់ក្រែមម្សៅដើម្បីតុបតែងមុខនោះទេ។ ជាមួយគ្នាដែរ ការជ្រើសរើសពណ៌ម្សៅគឺជារឿងដែលត្រូវតែគួរឱ្យប្រយ័ត្នបំផុត មិនដូច្នោះទេនឹងមានមុខស កខ្មៅជាក់ជាមិនខាន។ ដូច្នេះតើគួរធ្វើដូចម្ដេចខ្លះដើម្បីជួយសម្រួលបញ្ហានេះ?
១. លាបឡេការពារកម្ដៅថ្ងៃ

ការលាបឡេការពារកម្ដៅថ្ងៃគឺជាជំហានមួយដ៏សំខាន់ក្នុងវិធីសាស្ត្រថែរក្សាស្បែក។ ស្របពេលនេះដែរ ការលាបឡេការពារកម្ដៅទៅលើបរិវេណត្រង់ក ក៏ជាគន្លឹះសំខាន់ដែលយើងមិនគួររំលងដែរ។ វាអាចជួយការពារស្បែកពីការរលាកដោយពន្លឺព្រះអាទិត្យដូចស្បែកមុខដែរ។ ប្រសិនបើយើងមិនបានលាបឡេការពារកម្ដៅទៅលើ ក វានឹងធ្វើឱ្យស្បែកត្រង់នោះឡើងខ្មៅស្រអាប់ជាមិនខាន។
២. ប្រើប្រេងអូលីវ
ការប្រើប្រាស់ប្រេងអូលីវក៏អាចជួយឱ្យស្ដារស្បែកឱ្យមានសភាពភ្លឺថ្លាជាងមុនបានដែរ។ មិនតែប៉ុណ្ណោះ វាក៏មានប្រសិទ្ធភាពជួយជម្រុះកោសិកាស្បែកងាប់ចេញដែរដោយគ្រាន់តែយកប្រេងអូលីវទៅលាបលើកញ្ចឹងក ទុកប្រហែក ១០ នាទីរួចយកសំឡីទៅជូតចេញ។ ក្រៅពីកាត់បន្ថយភាពស្រអាប់ហើយ ប្រេងអូលីវក៏ជួយផ្ដល់សំណើមដល់ស្បែកផងដែរ។
៣. លាបក្រែមមានមុខងារផ្ដល់សំណើម និងធ្វើឱ្យស្បែកស

វាជារឿងសំខាន់ក្នុងការជ្រើសរើសផលិតផលថែរក្សាស្បែក។ ហើយក្នុងការថែរក្សាស្បែកនេះផងដែរ ភាគច្រើនមែនទែនគឺត្រូវបានគេណែនាំឱ្យជ្រើសយកផលិតផលណាដែលមានរូបមន្តជួយផ្ដល់សំណើម និងធ្វើឱ្យស្បែកស (Moisturizer and Whitening)។ សារធាតុទាំងពីរគឺសុទ្ធសឹងជាសារធាតុសំខាន់ដែលដើរតួជាអាហារបំប៉នរបស់ស្បែក។ ដូច្នេះយើងគួរតែប្រើវាទាំងនៅលើស្បែកមុខ និងកឱ្យបានទៀងទាត់ ដើម្បីឱ្យឆាប់បានប្រសិទ្ធភាព។
៤. ប្រើផលិតផលក្នុងពេលតែមួយ
មិនថាយើងជ្រើសរើសផលិតផលថែរក្សាប្រភេទណា ឬម៉ាកមួយណានោះទេ អ្វីដែលសំខាន់គឺត្រូវប្រើវាក្នុងពេលតែមួយ។ ឧទាហរណ៍បើយើងប្រើវានៅពេលថ្ងៃ នោះក៏ត្រូវលាបលើ ក ពេលថ្ងៃដែរ។ ប៉ុន្តែវាជាការប្រសើរ ប្រសិនបើយើងប្រើផលិតផលម៉ាកតែមួយមកលាបលើស្បែកមុខ និងស្បែក ក។ ការធ្វើដូចនេះនឹងកាន់តែឆាប់ទទួលបានប្រសិទ្ធភាព៕
























Account
Security
Favourite Content