ដឹង​ទេ​សព្វ​ថ្ងៃ​នេះ​ រវាង​ប្រជាជន​ជប៉ុន​ និង​ប្រជាជន​កូរ៉េ​ខាងត្បូង​ តើ​អ្នក​ណា​មាន​ជាង​អ្នក​ណា?​​

តើ​អ្នក​ធ្លាប់​សង្ស័យ​ទេ​ថា​ ហេតុអ្វី​បាន​ជា​ម៉ាក​យីហោ​ដ៏​ល្បី​ដូចជា​ Samsung​ ឈាន​ជើង​មក​លេចធ្លោ​ស្មើ​នឹង​ប្រេន​ល្បីៗ​របស់​ជប៉ុន​ដែរ?​ ហេតុអ្វី​បាន​ជា​តារា​កូរ៉េ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ទូទាំង​ពិភពលោក​បាន​ច្រើន​ជាង​តារា​ជប៉ុន?​ ​ថ្ងៃនេះ​ AMS ​នឹង​បក​ស្រាយ !​

$45,274​ គឺជា​ GDP​របស់​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ម្នាក់ៗ​ បើ​គិត​ពី​ការ​ចំណាយ​ក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ (GDP​ PPP) ក្នុង​ឆ្នាំ​ ២០២០ ខណៈ​ពេល​ដែល​ប្រជាជន​ជប៉ុន​ត្រឹមតែ​ $42,390។​ ​កម្រិត​ GDP​ សម្រាប់​មនុស្ស​ម្នាក់​តាម​​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ កូរ៉េ​ខាង​ត្បូង​បាន​វ៉ា​ដាច់​ជប៉ុន​តាំង​ពី​ឆ្នាំ​ ២០១៨​ ម្ល៉េះ។​ បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ ប្រជាជន​កូរ៉េ​ខាង​ត្បូង​មាន​ជាង​ជប៉ុន​ជាង​ ៣​ ឆ្នាំ​ហើយ ទាំង​ដែល​កាល​ពី​ឆ្នាំ​ ២០០០​ ឬ​ជាង​ ២០​ ឆ្នាំ​មុន​ GDP​ របស់​មនុស្ស​ម្នាក់​របស់​កូរ៉េ​ខាង​ត្បូង​ទាប​ជាង​ GDP​ ក្នុង​ម្នាក់​របស់​ប្រជាជន​ជប៉ុន​ជាង​ ៥០%។​

តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ប្រទេស​ដែល​ធ្លាប់​តែ​ដើរ​តាម​ពី​ក្រោយ​ជប៉ុន​ស្ទើរ​តែ​គ្រប់​យ៉ាង​ អាច​ក្លាយ​ជា​អ្នក​មាន​វ៉ា​ដាច់​ជប៉ុន​បាន​បែប​នេះ?

បើ​ត្រឡប់​ទៅ​មើល​ប្រវត្តិសាស្ត្រ​ ទំនាក់ទំនង​រវាង​ដែនដី​ទាំង​ពីរ​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ចុះសម្រុង​គ្នា។​ ឧបទ្វីប​កូរ៉េ​ត្រូវ​បាន​ជប៉ុន​កាន់កាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ ២​ រួម​ទាំង​ការ​គាប​សង្កត់​ច្រើន​យ៉ាង​ទៀត​ដូចជា​ ហាម​បង្រៀន​ភាសា​កូរ៉េ​តាម​សាលា​ មនុស្ស​ប្រុស​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​កម្លាំង​ពលកម្ម​ ស្រ្តី​ត្រូវ​បាន​បៀតបៀន​ផ្លូវ​ភេទ…​ រឿងរ៉ាវ​ទាំងអស់​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ខាង​ត្បូង​មាន​អារម្មណ៍​ឈឺចាប់​មក​ដល់​បច្ចុប្បន្ន​នេះ។​ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ ២​ បាន​បញ្ចប់​ទៅ​ សង្គ្រាម​កូរ៉េ​ដែល​មាន​មូលហេតុ​មក​ពី​ការ​ទាស់ទែង​របស់​ប្រទេស​ផ្សេង​បាន​មក​ដាក់​បន្ទុក​លើ​ឧបទ្វីប​កូរ៉េ​រហូត​ដល់​ត្រូវ​បែងចែក​ជា​ ២​ ប្រទេស រហូត​ក្លាយ​ជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដ៏​ទុរគត​ដោយសារ​សង្គ្រាម។​ វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​គ្មាន​សល់​ ហើយ​ក្លាយ​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រីក្រ​បំផុត​លើ​ពិភពលោក។​ ជោគ​វាសនា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បញ្ច្រាស​ពី​ជប៉ុន​ ដែល​អាច​ក្រោក​ឡើង​បន្ទាប់​ពី​ដួល​រលំ​ដោយសារ​សង្គ្រាម​រហូត​បាន​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម​នាំ​មុខ​ ហើយ​ឈាន​មក​ជា​ប្រទេស​មហា​អំណាច​ខាង​សេដ្ឋកិច្ច​លំដាប់​ទី​ ២​ លើ​ពិភពលោក​ក្នុង​ទសវត្ស​ ១៩៩០។​

ភាព​ជោគជ័យ​ខាង​សេដ្ឋកិច្ច​របស់​ជប៉ុន​ បាន​ក្លាយ​ជា​គំរូ​ឱ្យ​កូរ៉េ​ខាង​ត្បូង​ដើរ​តាម ទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ធុន​ធ្ងន់​ក្នុង​ប្រទេស​ ជាពិសេស​ឧស្សាហកម្ម​ដែក​ នាវា​ រថយន្ត​ និង​ផលិតផល​អេឡិចត្រូនិក។​ តែ​ក្រៅ​ពី​ជា​គំរូ​ ជប៉ុន​ក៏​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​ដែល​កូរ៉េ​ខាង​ត្បូង​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច​នាំ​មុខ​ឱ្យ​បាន​ដែរ។​ ឆ្នាំ​ ២០០០​ ប្រជាជន​កូរ៉េ​ខាង​ត្បូង​ម្នាក់​មាន​ GDP (PPP) $18,538​ ខណៈ​ពេល​ដែល​ជប៉ុន​មាន​រហូត​ដល់​ $27,287។​ តែ​មក​ដល់​ថ្ងៃ​នេះ​ កូរ៉េ​ខាង​ត្បូង​មាន​ GDP​ ខ្ពស់​ជាង​ជប៉ុន​ហើយ។​

ក្រៅ​ពី​នេះ​ កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ច្នៃប្រឌិត​ (Innovation)លំដាប់​ទី​ ១​ លើ​លោក។​ បើ​យោង​តាម​ការ​ចំណាត់​ថ្នាក់​សន្ទស្សន៍​ភាព​ច្នៃប្រឌិត​របស់​ Bloomberg​ ក្នុង​ឆ្នាំ​ ២០២១​ កូរ៉េ​ខាង​ត្បូង​បាន​នាំ​មុខ​ជប៉ុន​ដែល​ស្ថិត​នៅ​លំដាប់​ទី​ ១២​ បាន​ឆ្ងាយ​ណាស់។​ កូរ៉េ​ខាង​ត្បូង​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​ភាព​លេចធ្លោ​ខាង​ ប៉ាតង់​ ការ​បន្ថែម​តម្លៃ​ទិន្នផល​ រួម​ទាំង​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ ដែល​កូរ៉េ​ខាង​ត្បូង​បាន​ចំណាយ​ថវិកា​ច្រើន​ខ្លាំង​ណាស់​ ឬ​ ៤.៥%​ នៃ​ GDP​ លំដាប់​ទី​ ២​ លើ​លោក​បន្ទាប់​ពី​ប្រទេស​អ៊ីស្រាអែល។​ កូរ៉េ​ខាង​ត្បូង​មាន​ក្រុមហ៊ុន​ Start Up ដែល​ជា​ Unicorn​ (ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក)​ ដល់​ទៅ​ ១៤​ ក្រុមហ៊ុន​ នេះ​ច្រើន​ជាង​ជប៉ុន​ចំនួន​ ២​ ដង​ (៧​ ក្រុមហ៊ុន)។​

យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ត្បូង​អភិវឌ្ឍ​នាំ​មុខ​ជប៉ុន​បាន​គឺ​ ការ​ធ្វើ​ផែនការ​អភិវឌ្ឍន៍​ជា​ប្រព័ន្ធ​ពី​លើ​ចុះ​ក្រោម។​ មាន​ន័យ​ថា​ ដឹកនាំ​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​សហការ​ជាមួយ​ស្ថាប័ន​អប់រំ​ និង​វិស័យ​ឯកជន​យ៉ាង​ស្អិត​ល្មួត​ដើម្បី​ផ្លាស់​ខ្លួន​ពី​ឧស្សាហកម្ម​ការ​ផលិត​ទៅ​ជា​វិស័យ​សេវាកម្ម​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ច្នៃ​ប្រឌិត​នា​ពេល​អនាគត។​

ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ត្បូង​មាន​ចំណុច​សំខាន់​ ៣​ ប្រការ​គឺ​

#១.​ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ IT​ ហើយ​ពង្រីក​ដល់​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ៖

​ការ​ផ្តល់​សេវាកម្ម​ផ្នែក​រដ្ឋ​ដល់​ប្រជាជន​កូរ៉េ​ខាង​ត្បូង​បាន​ផ្តល់​តាម​រយៈ​ IT​ តាំង​ពី​ទសវត្ស​ ១៩៨០។​ បន្ទាប់មក​ទៀត​ មាន​ការ​ផ្តល់​ជូន​អ៊ីនធឺណិត​ដល់​គ្រប់​សាលារៀន​ទូទាំង​ប្រទេស​ និង​សេវាកម្ម​អនឡាញ​បែប​ពេញលេញ​ដល់​ប្រជាជន​ក្នុង​ឆ្នាំ​ ២០០០។​ ការ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ដ៏​រឹងមាំ​បែប​នេះ​បាន​ធ្វើឱ្យ​កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​ជាង​គេ​លើ​លោក​តាំង​ពី​ឆ្នាំ​ ២០០១,​ មាន​អ្នក​ប្រើ​អ៊ីនធឺណិត​ច្រើន​ជាង​ ៥៧%​ នៃ​ប្រជាជន​សរុប​ ខណៈ​ពេល​ដែល​ជប៉ុន​មាន​ត្រឹមតែ​ ៣៩%។​ ក្នុង​ឆ្នាំ​ ២០២១​ កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​មាន​អ៊ីនធឺណិត​ទូរស័ព្ទ​ល្បឿន​លឿន​លំដាប់​ទី​ ២​ លើ​លោក។​ នេះ​ជា​មូលហេតុ​ដែល​កូរ៉េ​ខាង​ត្បូង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ស្ទើរ​តែ​គ្រប់​វិស័យ​មិន​ថា​ ការ​ដឹក​ជញ្ជូន​ ហិរញ្ញវត្ថុ​ ការ​កម្សាន្ត​ ឧស្សាហកម្ម​សាងសង់​ រហូត​ដល់​វិស័យ​សុខាភិបាល។​ នៅ​ពេល​ពិភពលោក​ដើរ​ដល់​យុគសម័យ​ Digitalization​ កូរ៉េ​ខាង​ត្បូង​អាច​សម្រប​ខ្លួន​បាន​យ៉ាង​រហ័ស​ដូចជា​ អ៊ីនធឺណិត​ល្បឿន​ 5G​ ការអភិវឌ្ឍន៍​ IoT (Internet of Things)​ រួម​ទាំង​ពិភព​ Metaverse​ ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត។​

#២.​ ការ​អភិវឌ្ឍន៍​តួ​ផលិតផល​ និង​សេវាកម្ម​ឱ្យ​វាយ​លុក​ទីផ្សារ​បាន​ទូទាំង​ពិភព​លោក៖​

កូរ៉េ​ខាង​ត្បូង​មាន​ប្រជាជន​ត្រឹមតែ​ ៥០​ លាន​នាក់​ ដូច្នេះ​ហើយ​ទីផ្សារ​ក្នុង​ប្រទេស​តូច​ជាង​ជប៉ុន​ (មាន​ប្រជាជន​ ១២០​ លាន​នាក់)។​ ដើម្បី​ពង្រីក​ទីផ្សារ​បាន​ កូរ៉េ​ខាង​ត្បូង​ទើប​ព្យាយាម​ផលិត​ និង​បម្រើ​សេវាកម្ម​ដែល​អាច​តបស្នង​តម្រូវការ​មនុស្ស​បាន​ទូទាំង​ពិភពលោក។​ ប្រទេស​នេះ​ត្រូវ​ពឹងពាក់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ដល់​ទៅ​ 70%​ នៃ​ GDP​ ច្រើន​ជាង​ជប៉ុន​ ២​ ដង​ (35%​ នៃ​ GDP)។​ បើ​និយាយ​ពី​ផលិតផល​ជប៉ុន​វិញ​ភាគ​ច្រើន​ជា​ផលិតផល​អេឡិចត្រូនិក​ដែល​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​ និង​មុខងារ​ការ​ប្រើប្រាស់​ដែល​ហួស​ពី​ភាព​ចាំបាច់​របស់​អតិថិជន។​ នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ទំនិញ​របស់​ជប៉ុន​មាន​តម្លៃ​ថ្លៃ។​ ទន្ទឹម​នឹង​នេះ​ ផលិតផល​របស់​ជប៉ុន​ក៏​មាន​ភាព​ខ្វះខាត​ទៅ​លើ​ការ​ឌីហ្សាញ​ ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ប្រើប្រាស់។​ ផ្ទុយ​ស្រឡះ​ពី​ផលិតផល​អេឡិចត្រូនិក​របស់​កូរ៉េ​ខាង​ត្បូង​ដែល​មាន​តម្លៃ​សមរម្យ​ អតិថិជន​គ្រប់​លំដាប់​ថ្នាក់​អាច​ទិញ​បាន​ ទើប​គេ​អាច​គ្រប់គ្រង​ដើម​ទុន​បាន​យ៉ាង​ល្អ។​ ជ្រើសរើស​តែ​មុខងារ​ដែល​ចាំបាច់​ ផ្ដោត​លើ​ភាព​ស្រស់​ស្អាត​ និង​ធ្វើ​ទីផ្សារ​ដែល​ចូល​ទៅ​ដល់​អតិថិជន​បាន។​ ផលិតផល​ដែល​ឃើញ​ជាក់​ស្ដែង​គឺ​ ភាព​រីកចម្រើន​របស់​ Samsung​ ក្លាយ​ជា​ក្រុមហ៊ុន​ផលិតផល​ឧបករណ៍​អេឡិចត្រូនិក​ធំ​ជាង​គេ​នៅ​ទ្វីប​អាស៊ី។​

ចំពោះ​ឧស្សាហកម្ម​ការ​កម្សាន្ត​របស់​ជប៉ុន​ផ្ដោត​លើ​ទីផ្សារ​ក្នុង​ស្រុក​ជា​ចម្បង​ ខុស​ពី​កូរ៉េ​ខាង​ត្បូង​ដែល​មាន​គោល​បំណង​ច្បាស់លាស់​ក្នុង​ការ​វាយ​លុក​ទីផ្សារ​ពិភពលោក។ កន្លង​មក​មាន​ការ​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​កូរ៉េ​ជាង​ ៣៣​ ប្រទេស​លើ​លោក​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​គ្រប់​ទម្រង់​ទាំង​ រឿង​ភាគ​កូរ៉េ​ដែល​បកប្រែ​ជា​ភាសា​ផ្សេងៗ​ មាន​ពេលវេលា​ចាក់​បញ្ចាំង​ និង​រៀបចំ​ឆាក​ឱ្យ​ស៊ី​គ្នា​នឹង​វប្បធម៌​របស់​ប្រទេស​ដែល​នឹង​ទៅ​ចាក់​បញ្ចាំង រួម​ទាំង​ការ​បង្កើត​ក្រុម​តន្ត្រី​ដែល​មាន​សមាជិក​ជា​ជន​បរទេស​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​ពី​ប្រទេស​របស់​ពួកគេ​ ដូចជា​ Lisa​ ក្នុង​ក្រុម​ Blackpink​ ជា​ដើម។​ វិស័យ​កម្សាន្ត​របស់​កូរ៉េ​បាន​រីក​រាល​ដាល​ទូទាំង​ពិភព​លោក​ ហើយ​បើក​ផ្លូវ​ឱ្យ​វប្បធម៌​ផ្សេងៗ​ទៀត​របស់​កូរ៉េ​ដូចជា​ អាហារ​ គ្រឿង​សម្អាង​ និង​ការ​តុបតែង​ខ្លួន​បាន​ខ្ទរខ្ទារ​ដែរ។​

#៣.​ ទម្លាប់​រហ័សរហួន​ និង​មាន​ការ​ប្រកួតប្រជែង៖​

កូរ៉េ​ខាង​ត្បូង​មាន​វប្បធម៌​មួយ​ហៅថា​ ប៉ាល់លីៗ​ ឬ​បកប្រែ​ជា​ខ្មែរ​មាន​ន័យ​ថា​ លឿនៗ។​ វប្បធម៌​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ប្រជាជន​កូរ៉េ​មិន​ចូលចិត្ត​ការ​រង់ចាំ​ គ្រប់​យ៉ាង​ត្រូវតែ​រហ័ស។​ វា​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​វិស័យ​ផ្សេង​ទៀត​តាំង​ពី​វិស័យ​ធុរកិច្ច​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ដូចជា​ សេវាកម្ម​ដឹក​ទំនិញ​រហ័ស​ សេវាកម្ម​អ៊ីនធឺណិត​ល្បឿន​លឿន​ សេវាកម្ម​ក្រោយ​ពេល​លក់​ផលិតផល​អេឡិចត្រូនិច​ រួម​ទាំង​សេវាកម្ម​សាងសង់​ ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ Semi Conductor​ តាម​រយៈ​ការ​សិក្សា​បច្ចេកវិទ្យា​ពី​ប្រទេស​ផ្សេងៗ។​ នៅ​ពេល​ដែល​ជប៉ុន​សិក្សា​ស្វែងយល់​ និង​បង្កើត​បច្ចេកវិទ្យា​ដោយ​ខ្លួនឯង​ ដែល​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ជាង។​ ភាព​ជោគជ័យ​របស់​ Samsung​ ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ Semi Conductor​ នាំ​មុខ​គេ​លើ​លោក​ ក៏​ដោយសារ​តែ​ភាព​រហ័សរហួន​នេះ​ដែរ។​ បើ​វិភាគ​មួយ​ជ្រុង​ទៀត​ វប្បធម៌​រហ័សរហួន​របស់​កូរ៉េ​ខាង​ត្បូង​ក៏​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រជាជន​មិន​តិច​ដែរ។​ ពួកគេ​ត្រូវ​ធ្វើការ​ច្រើន​ដើម្បី​ជីវភាព​ប្រសើរ​ឡើង​លឿនៗ​ រៀន​ច្រើន​ តារា​ល្បីៗ​ក៏​ត្រូវ​ហាត់​សម​ច្រើន។​ ភាព​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​មាន​ភាព​ហត់នឿយ​ក្នុង​ជីវិត​ រហូត​ដល់​យុវជន​ជំនាន់​ថ្មី​ហៅ​ប្រទេស​ខ្លួនឯង​ថា​ Hell Joseon​ ឬ​នរក​ឆូសន់។​

យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​ដែល​ GDP​ កូរ៉េ​ខាង​ត្បូង​វ៉ា​ដាច់​ជប៉ុន​នៅ​ឆ្នាំ​ ២០១៨​ សង្គម​កូរ៉េ​ក៏​ជួប​​ប្រទះ​នឹង​បញ្ហា​មិន​ខុស​ពី​ជប៉ុន​ដែរ។​ នោះ​គឺ​ អត្រា​កំណើត​ទាប​បំផុត​លើ​លោក​ មនុស្ស​ចាស់​កើន​ឡើង​ជា​រឿយៗ​ កង្វះ​កម្លាំង​ពលកម្ម​ដោយសារ​អត្រា​កំណើត​ទាប។​ បញ្ហា​នេះ​ហើយ​គឺ​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​យឺត​ ឬ​ស្ទើរតែ​នៅ​មួយ​កន្លែង ដែល​បើក​ឱកាស​ឱ្យ​កូរ៉េ​ខាង​ត្បូង​អភិវឌ្ឍ​សេដ្ឋកិច្ច​លើ​វិស័យ​ផ្សេងៗ​ រហូត​មាន​ជាង​ជប៉ុន​នៅ​ទីបំផុត។​ ភាព​ជោគជ័យ​របស់​ជប៉ុន​ជា​មេរៀន​ដែល​កូរ៉េ​ខាង​ត្បូង​ប្រើ​ជា​មេរៀន​រហូត​មក។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​ត្រូវ​តាមដាន​បន្ត​ទៀត​ថា​សេដ្ឋកិច្ច​កូរ៉េ​ខាង​ត្បូង​នឹង​ដើរ​ទៅ​មុខ​ក្នុង​ទិសដៅ​បែប​ណា៕​


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *