​វិធី​ធ្វើ​សាច់​ជ្រូក​បី​ជាន់​បំពង​ស្រួយ​ ធ្វើ​យ៉ាង​ណា​ទើប​ទទួល​បាន​រសជាតិ​ឆ្ងាញ់?

ការ​ធ្វើ​​សាច់​ជ្រូក​បី​ជាន់​បំពង​ស្រួយ​មាន​ច្រើន​វិធី​តម្រូវ​ទៅ​តាម​ចំណូល​ចិត្ត​និង​ភាព​ងាយ​ស្រួល​របស់​ចុងភៅ​ម្នាក់ៗ។​ ថ្ងៃ​នេះ​ AMS បាន​នាំ​យក​វិធី​​ធ្វើ​សាច់​ជ្រូក​បី​​ជាន់​បំពង​ស្រួយ​បែប​ងាយៗ​មក​ចែក​រំ​លែក​ដល់​ប្រិយ​មិត្ត​។ កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ទៅ​មើល​ពី​វិធី​ធ្វើ​ទាំង​អស់​គ្នា។

រូបមន្ត​ទី​១៖​ ការ​ធ្វើ​សាច់​ជ្រូក​បី​ជាន់​តាម​ក្បួន​ពី​ដើម

គ្រឿង​ផ្សំ៖​

  • សាច់​ជ្រូក​បី​ជាន់​មួយ​គីឡូ
  • ប្រេងឆា
  • អំបិល
  • ទឹកខ្មេះ

របៀប​ធ្វើ៖

  • លាង​សាច់​ជ្រូក​ឲ្យ​ស្អាត​ ដាំ​ទឹក​ឲ្យ​ពុះ​ រួច​យក​សាច់​ជ្រូក​ទៅ​ស្ងោរ​ ៣០​នាទី
  • ស្រង់​សាច់​ជ្រូក​ចេញ​ពី​ឆ្នាំ​ យក​ស្លាប​ព្រា​សម​មក​ចាក់​ឲ្យ​សព្វ​ស្បែក​ជ្រូក​ រួច​យក​ទឹក​ខ្មេះ​មក​លាប​ឲ្យ​សព្វ​ពេញ​ស្បែក​ជ្រូក
  • យក​កាំ​បិត​​មក​វះ​សាច់​ជ្រូក​ជា​តាន​បណ្ដោយ​សាច់​តែ​កុំ​ឲ្យ​ជ្រៅ​ពេក បន្ទាប់​មក​យក​ក្រដាស​ផ្ដិត​ទឹក​ដែល​នៅ​ជាប់​សាច់​ជ្រូក​ឲ្យ​ស្ងួត
  • ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​ដាក់​ខ្លាញ់​ នៅ​ពេល​ដែល​ខ្លាញ់​ចាប់​ផ្ដើម​ក្ដៅ​យក​សាច់​ជ្រូក​ដាក់​ចូល​ទៅ​បំពង​ ដោយ​ដាក់​ខាង​ស្បែក​ជ្រូក​មុន​ រង់​ចាំ​ឲ្យ​ស្បែក​ជ្រូក​ឆ្អិន​សឹម​ប្រែ​មក​ខាង​សាច់​វិញ​ម្ដង​ពេល​សាច់​ឆ្អិន​ស្រង់​ចេញ​ទុក​ឲ្យ​ស្រក​ខ្លាញ់
  • ធ្វើ​ការ​ចៀន​ជា​លើក​ទី​ពី​ ដោយ​យើង​នឹង​ចៀន​តែ​ខាង​ផ្នែក​ស្បែក​ជ្រូក​ឲ្យ​ឡើង​ពណ៌​មាស​រួច​ស្រង់​ឡើង​មក​ជា​ការ​ស្រេច។

រូប​មន្ត​ទី​២៖​ ធ្វើ​សាច់​ជ្រូក​បី​ជាន់​ស្រួយ​ដោយ​ប្រើ​ម៉ៃក្រូវ៉េវ

គ្រឿង​ផ្សំ៖​

  • សាច់​ជ្រូក​បី​ជាន់​មួយ​គីឡូ
  • អំបិល
  • ទឹកខ្មេះ

របៀប​ធ្វើ៖

  • យក​កាំបិត​មក​​វះ​តាម​បណ្ដោយ​សាច់​តែ​កុំ​ឲ្យ​ជ្រៅ​ពេក​ យក​អំបិល​មក​លាប​ឲ្យ​សព្វ​សាច់​ហើយ​យក​ទៅ​ហាល​ថ្ងៃ​១​ម៉ោង
  • ដាក់​ចូល​ក្នុង​ម៉ៃក្រូវ៉េវ​ដោយ​ផ្គាប់​ខាង​ស្បែក​ចុះ​ក្រោម​ ប្រើ​កម្ដៅ​ ២០០​ អង្សា​ ដុត​រយៈ​ពេល​៣០​នាទី
  • បន្ថែម​កម្ដៅ​២៥០​អង្សា​អុត​ម្ខាង​ ១០​នាទី​ទៀត​ ព្យាយាម​ពិនិត្យ​មើល​ឲ្យ​បាន​ញឹក​ញាប់​ថា​សាច់​និង​ស្បែក​ជ្រូក​ចាប់​ផ្ដើម​ស្រួយ​ហើយ​ឬ​នៅ
  • ហាន់​ជា​ដុំ​ដាក់​ចាន​ ទទួល​ទាន​ជា​មួយ​ទឹក​ជ្រលក់​ ឬ​អាច​នាំ​យក​ទៅ​ធ្វើ​ជា​ម្ហូប​ផ្សេង​ទៀត​បាន​តាម​ចំណូល​ចិត្ត៕

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)