ប្រជុំកំពូលតួក្នុងរឿងកូរ៉េដែលទស្សនិកជនមើលហើយស្ទើរលេប

ក្នុងរឿងណាក៏ដោយបើសិនជាគ្មានតួចិត្តអាក្រក់ទេ នោះវាហាក់ដូចជាសោះកក្រោះពេក។ តួចិត្តអាក្រក់ក្នុងរឿងទាំងនោះពិតជាពោរពេញដោយសមត្ថភាពរហូតអាចធ្វើឱ្យទស្សនិកជនខ្លះទ្រាំមិនបានសឹងតែទៅសួរសុខទុក្ខដល់ផ្ទះតែម្ដង។ ប៉ុន្តែយ៉ាងណាក្ដីក៏ជីវិតរបស់ពួកគេមិនបានមានចិត្តអាក្រក់ដូចក្នុងរឿងនោះទេ ហើយនេះក៏បញ្ជាក់ដែរថាពួកគេពិតជាពោរពេញដោយសមត្ថភាពពិតមែន។

១. លោក Uhm Ki Joon ក្នុងរឿង “The Penthouse”

លោក Uhm Ki Joon បានសម្ដែងជាតួ Joo Dan Tae ដែលជាមនុស្សចូលចិត្តធ្វើបានក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនទាំងផ្លូវកាយនិងផ្លូវចិត្ត។ គាត់ជាមនុស្សគ្មានក្ដីស្រឡាញ់ គ្មានការអាណិតអាសូរ គ្មានវិប្បដិសារី និងប្រើប្រាស់គ្រប់ល្បិចកលទាំងអស់សូម្បីសម្លាប់មនុស្សដើម្បីបានអំណាច និងអ្វីដែលគាត់ចង់បាន។

២. លោក Yoo Jae Myung ក្នុង​រឿង “Itaewon Class”

លោក Yoo Jae Myung បានសម្ដែងជាតួ Jang Dae Hee ដែលជា CEO និងជាម្ចាស់ក្រុមហ៊ុន Jangga។ ក្នុងរឿងនេះគាត់ជាមនុស្សម្នាក់ដែលធ្វើបាបគេខ្លាំង ជាពិសេសគឺ Park Sae Roy ដោយបង្ឃាំងសេរីភាពរបស់គាត់មិនអាចឱ្យគេបានសម្រេចគោលដៅ និងក្ដីសុបិនឡើយ។

៣. លោក Shin Sung Rok ក្នងរឿង “My Love From The Star”

លោក Shin Sung Rok សម្ដែងជាតួ Lee Jae Kyung ជាមនុស្សដែលតាមបំបិទមាត់របស់ Song Yi ហើយគាត់នៅស្ទើរតែគ្រប់ទីកន្លែងដើម្បីតាមគម្រាម និងធ្វើបាប Song Yi។ Lee Jae Kyung ជាមនុស្សដែលហ៊ានធ្វើគ្រប់អាក្រក់គ្រប់បែបយ៉ាងឱ្យតែសម្រេចគោលដៅរបស់ខ្លួន ជាពិសេសនៅពេលដែលឃើញ Song Yi រងទុក្ខ។

៤. លោក Taecyeon ក្នុងរឿង “Vincenzo”

ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាលោក Taecyeon ជាសមាជិកក្រុម 2PM បានសម្ដែងជា Jang Joon Woo ជាមនុស្សកំណាចដែលរងសម្ពាធពីសង្គម ហើយអ្វីដែលធ្វើឱ្យគេកាន់តែសម្បាយចិត្តនោះគឺឃើញអ្នកដទៃរងទុក្ខ។ ពីដំបូងគេអាចនឹងមើលទៅដូចជាមនុស្សដែលឡិកឡក់ គួរស្រឡាញ់ ប៉ុន្តែគេបានលាក់មុខមាត់ពិតគេនៅពិក្រោយដែលវាពិតជាគួរឱ្យខ្លាច។

៥. លោក Jo Sung Ha ក្នុងរឿង “Save Me”

នៅក្នុងរឿងនេះលោក Jo Sung Ha បានដើរតួជា Baek Jung Gi ដែលជាអ្នកដឹកនាំសាសនាក្នុងតំបន់ដែលគេរស់នៅ។ ពីសម្បកក្រៅមើលទៅគេដូចជាមនុស្សម្នាក់ដែលស្លូតបូត មានមន្តស្នេហ៍ ប៉ុន្តែមុខមាត់ពិតរបស់គេជាមនុស្សដែលមានឧបាយកលហូរហៀរ ចូលចិត្តលាងខួរអ្នកទីក្រុងឱ្យគេជឿជាក់លើខ្លួនឯង។ គេថែមទាំងឆ្លៀតឱកាសយកចំណេញពីអ្នកទន់ខ្សោយ ដោយយកលេសរៀបការជាមួយក្មេងស្រី។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង