ការតែងតាំង សុខគា គីមលាង មិនត្រឹមតែនឹងជាអ្នកតំណាងសម្រស់នារីខ្មែរតែមួយមុខលើឆាកអន្តរជាតិមានបរទេសជាច្រើនឃើញប៉ុណ្ណោះឡើយ ការតែងតាំងនេះនឹងនាំយកអ្នកបង្ហាញវប្បធម៌ដ៏ល្អឥតខ្ចោះ ដើម្បីសម្ដែងរបាំបុរាណខ្មែរនាវគ្គណាមួយក្នុងកម្មវិធី។

ក្រុមហ៊ុន CSNJ Jewellery ដែលបានទិញសិទ្ធិពី Miss International បានតែងតាំងបវរកញ្ញា សុខគា គឹមលាង ជា Miss International Cambodia 2026 ដែលនឹងត្រូវតំណាងកម្ពុជាចូលរួម Miss International 2026 នៅប្រទេសជប៉ុននាចុងឆ្នាំនេះ។ ម្ចាស់មកុដ Miss International 2025 កញ្ញា Catalina Duque ជាអ្នកបំពាក់មកុដឲ្យ សុខគា គីមលាង ផ្ទាល់កាលពីរាត្រីថ្ងៃ ៩ ខែកក្កដា ឆ្នាំ ២០២៦។
សុគា គីមលាង ស័ក្ដិសមនឹងតំណាងកម្ពុជាលើឆាកអន្តរជាតិទាំងព្រម ដោយកញ្ញាជានាដការីដែលមានទាំងសម្រស់ និងចំណេះដឹង។ នាងមិនត្រឹមតែជានារីរបាំដែលមានតែសម្រស់នោះឡើយ តែការងារសង្គម ការងារសប្បុរសធម៌ ភាពលេចធ្លោនៃកិរិយាមារយាទសមជានារីខ្មែរ ដែលគួរជាអ្នកបង្ហាញឲ្យបរទេសបានស្គាល់ពីកម្ពុជា។

Miss International Cambodia 2026 សិក្សានៅសាលាវិចិត្រសិល្បៈ តាំងពីអាយុ ៩ ឆ្នាំ ហើយក៏បន្តរហូតដល់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាងមានសម្ដីសំដៅសុភាព ស្រទន់ រូបសម្រស់ល្អគន់ ព្រមទាំងចំណេះដឹងដែលផ្នែកភាសា និងប្រវត្តិនានារបស់កម្ពុជា ដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិដែលមានចម្រុះជាតិសាសន៍ចូលរួម។
គឹមលាង មិនដែលរំលងការសិក្សាឡើយ បើទោះជារវល់រវល់យ៉ាងណាក៏ដោយ។ បវរកញ្ញារវ័យ២៨ ឆ្នាំរូបនេះ ខិតខំរៀនសូត្របន្ថែមមិនថាភាសាបរទេស ការដើរ សុទ្ធតែមិនចោល ព្រោះដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ទម្រាំដល់ពេលប្រកួត។
គួរបញ្ជាក់ថាកម្មវិធី Miss International 2026 លើកទី៦៤ ដែលគ្រោងនឹងប្រារព្ធឡើងនៅTokyo Dome City Hall ប្រទេសជប៉ុន ដោយថ្ងៃផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦៕









រូបភាព៖ Missosology, Kon Ant និង Miss International Cambodia



















































Account
Security
Favourite Content