មិនយូរទៀតទេ កម្ពុជានឹងបើកឱ្យភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលទស្សនាប្រាង្គប្រាសាទបុរាណក្នុងពេលរាត្រី ជាពិសេសថែមទាំងអាចផលិតភាពយន្ត ចម្រៀង និងស្បតពាណិជ្ជកម្ម បានថែមទៀតផង។

យោងតាមប្រកាស ចុះថ្ងៃ ១៦ មិថុនា ២០២៦ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី នៅកម្ពុជាដែលនឹងត្រូវទទួលភារកិច្ចដូចខាងក្រោម៖
ទី១. រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព គាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី នៅកម្ពុជា
ទី២. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ លើប្រសិទ្ធភាពនៃការអនុវត្តផែនការខាងលើ
ទី៣. ដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន ដៃគូសហការ ភាគីជាតិ-អន្តរជាតិ ពាក់ព័ន្ធដំណើរការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស្បតពាណិជ្ជកម្ម និងការរៀបចំទស្សនាប្រាសាទពេលរាត្រី
ទី៤. សិក្សា កំណត់ និងរៀបចំតំបន់សក្ដានុពល
ទី៥. រៀបចំយន្តការលើកទឹកចិត្ត ដឹកនាំ សម្របសម្រួលយុទ្ធសាស្ត្រ ជំរុញការផលិតទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស្បតពាណិជ្ជកម្មនៅកម្ពុជា
ទី៦. ជំរុញកាអភិវឌ្ឍនិងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្តនៅកម្ពុជា
ទី៧. ដឹកនាំ សម្របសម្រួល ជំរុញសកម្មភាពទស្សនាប្រាសាទពេលរាត្រី
ទី៨. បង្កើនផលិតផលទេសចរណ៍ថ្មីៗ
ទី៩. ជំរុញការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សិល្បៈ ជំនឿ សាសនា កម្មវិធី និងសកម្មភាពពេលរាត្រី
ទី១០. សម្របសម្រួល ត្រួតពិនិត្យ គាំទ្រ ប្រតិបត្តិការសកម្មភាពដល់ការទស្សនាប្រាសាទពេលរាត្រី
ទី១១. សម្របសម្រួលនីតិវិធីនិងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការស្នើសុំផលិតផលទេសចរណ៍ភាពយន្ត បទចម្រៀងទេសចរណ៍ ស្បតពាណិជ្ជកម្ម និងការទស្សនាប្រាសាទពេលរាត្រី





រូបភាព ៖ ក្រសួងទេសចរណ៍ & MEAS


















































Account
Security
Favourite Content