ថ្ងៃនេះជាថ្ងៃបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ស្ត្រីទី១លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋ ក្រសួងធំៗនៅក្នុងប្រទេសកម្ពុជា ក្នុងគោលដៅរួមតែមួយដើម្បីបន្តជួយដល់កុមារតូចៗ ក៏ដូចជាស្ត្រីមានផ្ទៃពោះជាច្រើននៅក្នុងមន្ទីរពេទ្យ៕











រូបភាព ៖ Chanmony Pich




















































Account
Security
Favourite Content