ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ថ្មីៗនេះខ្សែភាពយន្ដបុរសស្រឡាញ់បុរស Double Helix ដែលសម្ដែងដោយតារាប្រុសសិង្ហបុរី Ayden Sng សម្ដែងជាតួអង្គ Lu Feng និងតារាប្រុសចិន Lu Si Tong សម្ដែងជាតួអង្គ Cheng Yi Chen ត្រូវបានចាក់ផ្សាយនៅលើវេទិកាភាពយន្ដជាច្រើន និងទទួលបានប្រជាប្រិយភាពមិនធម្មតា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺតារាសម្តែងសិង្ហបុរី Ayden Sng បានចូលរួមពិធីជប់លៀងផ្តាច់មុខរបស់ Bvlgari នៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅក្នុងនាម Friend of House។ ពេលនោះលោកបានចូលរួមជាមួយតារាល្បីៗជាច្រើន ដើម្បីអបអរសាទរខួបលើកទី ១៤០ នៃម៉ាកយីហោប្រណីតអ៊ីតាលី និងបង្ហាញការប្រមូលផ្ដុំគ្រឿងអលង្ការ Aeterna High ដ៏អស្ចារ្យនៅប្រាសាទបាយ័នដ៏ប្រវត្តិសាស្ត្រ។ លើសពីនេះកាលពីប៉ុន្មានថ្ងៃមុននេះ លោកក៏បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម instagram ជាមួយតារាប្រុស Lu Si Tong ដើម្បីផ្សព្វផ្សាយរឿងភាគនេះ ហើយលោកក៏មិនភ្លេចអរគុណទៅដល់ហ្វេននៅប្រទេសផ្សេងៗក្នុងនោះក៏មានកម្ពុជាដែរ។ នេះបានបង្ហាញថាទោះបីជាលោកធ្លាប់ប្រទេសកម្ពុជាបានតែម្ដងមែន ប៉ុន្តែអ្នកគាំទ្រកម្ពុជាបានជាប់វត្តមានក្នុងដួងចិត្តរបស់លោកបាត់ទៅហើយ ខណៈដែលហ្វេនកម្ពុជាក៏រឹតតែគាំទ្រលោកលើសពីមុនទៀត។ ជាមួយគ្នានោះ លោកក៏សង្ឃឹមថាហ្វេននៅកម្ពុជានៅនឹងតែបន្ដគាំទ្រលោក ហើយលោកក៏ចង់ជួបអ្នកគាំទ្រឆាប់ៗនេះដែរ។

យោងតាម Asia one កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ តារាប្រុសរូបនេះបានឈ្នះពានរង្វាន់តារាប្រុសដែលមានប្រជាប្រិយភាពបំផុតទាំង ១០ នៅឯកម្មវិធីប្រគល់ពានរង្វាន់ Star Awards ដោយត្រូវបានប្រកាសថាជាតារាសម្តែងឈានមុខគេម្នាក់នៅក្នុងរឿងភាគចិន។ លុះដល់ថ្ងៃទី២០ ខែមេសា ឆ្នាំដដែល Ayden Sng ក៏បានប្រកាសនៅលើគណនី Weibo ផ្ទាល់ខ្លួនថាលោកបានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារ Mejoy Entertainment នៅក្នុងប្រទេសចិនដើម្បីគ្រប់គ្រងការងារ និងធ្វើការផ្សព្វផ្សាយពីរឿងភាគ Double Helix ផងដែរ។ ក្រៅពីតារាប្រុស Ayden Sng និង Lu Si Tong រឿងនេះក៏មានការចូលរួមសម្ដែងពីតារាប្រុស Fa Xuan Ge និង He Jia Shu ដែលជាគូឯកទី ២ ផងដែរ។

គួរបញ្ជាក់ផងដែរថា Double Helix គឺជាខ្សែភាគយន្ដដែលនិយាយពីរឿងរ៉ាវស្នេហាដែលអូសបន្លាយពេលអស់មួយទសវត្សរ៍រវាង Cheng Yi Chen និង Lu Feng បានចាប់ផ្ដើមតាំងពីសម័យវិទ្យាល័យ។ ទំនាក់ទំនងផ្ដើមពីមិត្តភាពទៅជាចំណងស្នេហ៍ដ៏ជ្រាលជ្រៅ តែត្រូវបានហាមឃាត់ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យហើយពួកគេត្រូវបានបំបែកចេញពីគ្នាយ៉ាងទាន់ហន់ដោយសារតែសម្ពាធគ្រួសារ និងការរើសអើងពីសង្គម។ បន្ទាប់ពីការបែកគ្នាដោយគ្មានពាក្យលា Lu Feng ត្រូវបានបង្ខំឱ្យទៅរស់នៅសហរដ្ឋអាមេរិក ចំណែក Yi Chen ត្រូវបង្ខំចិត្តកសាងជីវិតថ្មីតែម្នាក់ឯងក្នុងភាពឈឺចាប់ ពួកគេក៏បានជួបជុំគ្នាវិញដោយចៃដន្យក្នុងនាមជាបុគ្គលិក និងចៅហ្វាយនាយបន្ទាប់ពីបែកគ្នាអស់ជាច្រើនឆ្នាំ។ ទោះបីជាបានព្យាយាមជម្នះនូវរបួសចាស់ ការពិតដែលត្រូវបានកប់ទុក និងការយល់ច្រឡំដើម្បីត្រឡប់មករកគ្នាវិញក៏ដោយ ក៏ឧបសគ្គពីគ្រួសារ និងកាតព្វកិច្ចនៅតែបន្តតាមលងបន្លាច និងបំបែកពួកគេជាលើកទីពីរ ដែលបង្ខំឱ្យពួកគេត្រូវធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាតើត្រូវលះបង់អ្វីខ្លះ ដើម្បីទទួលបានឱកាសក្លាយជាកម្មសិទ្ធិរបស់គ្នាទៅវិញទៅមកនៅក្នុងស្នេហាដែលបានកំណត់វាសនាជីវិតរបស់ពួកគេ។ រឿង Double Helix កំពុងចាក់បញ្ចាំងលើវេទិកាភាពយន្ដធំៗដូចជា GagaOOLala, Viki និង YouTube នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៏៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ថ្មីៗនេះខ្សែភាពយន្ដបុរសស្រឡាញ់បុរស Double Helix ដែលសម្ដែងដោយតារាប្រុសសិង្ហបុរី Ayden Sng សម្ដែងជាតួអង្គ Lu Feng និងតារាប្រុសចិន Lu Si Tong

BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​ លើក​កម្ពស់​សុខុមាលភាព​

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿង

Heeseung អតីតសមាជិកក្រុម ENHYPEN ត្រៀមបង្ហាញខ្លួនជាសិល្បករទោលក្នុងខែមិថុនា

Heeseung អតីតសមាជិកក្រុម ENHYPEN កំពុងត្រៀមបង្ហាញខ្លួនក្នុងនាមជាសិល្បករទោល ក្រោមឈ្មោះថា “Evan” ដើម្បីចាប់ផ្ដើមជំពូកថ្មីក្នុងវិថីខេប៉ុប នៅខែមិថុនា ខាងមុខនេះ។

Jisoo កំពុងផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន ដែលនឹងបង្ហាញពីជ្រុងថ្មីៗប្លែកពីមុន

Jisoo ទើបតែបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តី V ច្បាប់ចុងក្រោយបង្អស់ ដោយក្នុងនោះ តារាខេប៉ុបស្រីរូបនេះក៏បានទម្លាយពីដំណើរការនៃការផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន រួមទាំងវិធីសាស្ត្រដោះស្រាយ

លើស​ពី​ភាពយន្ត! Cannes in Phnom Penh ​នាំយកភាពយន្តអន្តរជាតិ ២៤ រឿងបញ្ចាំងនៅកម្ពុជា

ភាពយន្ត​ក្នុង​វិស័យ Fashion ៖ Couture សម្ដែង​ដោយ​តារា​ស្រី​ហូលីវូដ Angelina Jolie ត្រៀម​បង្ហាញ​វត្តមាន​នៅ​កម្ពុជា ក្នុងចំណោម​ភាពយន្ត​អន្តរជាតិល្បីៗ​ទាំង ២៤ ចំណង​ជើង​ក្នុង​ព្រឹត្តិការណ៍ Cannes in Phnom Penh ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *