បើទោះជាបវរកញ្ញា Nguyễn Huỳnh Kim Duyên បានវិលត្រឡប់ទៅប្រទេសវៀតណាមវិញហើយក៏ដោយ តែ 2nd Runner-Up Miss Supranational 2022 រូបនេះ ហាក់ដូចមិនអស់ចិត្តពីប្រទេសកម្ពុជាសោះ ដោយនាងនៅតែបង្ហោះរូបភាព វីដេអូគ្រាមកប្រទេសកម្ពុជាជាបន្តបន្ទាប់។

នៅលើបណ្ដាញសង្គមរបស់បវរកញ្ញា Nguyễn Huỳnh Kim Duyên បានបង្ហាញពីសកម្មភាពជាច្រើនកាលពីនាងមកកម្សាន្តនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តសៀមរាបតែម្ដង។ មិត្តសម្លាញ់របស់កញ្ញា អ៊ិន លក្ខិណា រូបនេះបានបង្ហោះរូបភាពនៅប្រាសាទអង្គរវត្ត ដោយបរិយាយថា “វាពិតជាបទពិសោធន៍ដ៏គួរឱ្យចងចាំមួយ ដែលបានឃើញសម្រស់ដ៏អស្ចារ្យនៃប្រាសាទអង្គរវត្តនៅពេលថ្ងៃរះ“។
បវរកញ្ញាវ័យ ៣០ ឆ្នាំរូបនេះ បានរៀបរាប់បន្តទៀតថា “នេះមិនត្រឹមតែជាទីសម្គាល់ដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែល Duyen តែងតែចង់ទៅទស្សនាក្នុងដំណើរកម្សាន្តនេះផងដែរ។ ហើយនៅពេលដែលនៅទីនេះ Duyen មានអារម្មណ៍កាន់តែខ្លាំងឡើង អំពីថាមពលពិសេស – ទាំងសន្តិភាព និងជ្រាលជ្រៅ ដូចជាកំពុងរក្សាស្លាកស្នាមនៃពេលវេលា និងវប្បធម៌ជាច្រើនសតវត្សរ៍មកហើយ“។


កញ្ញា Kim Duyên បានមកកម្សាន្តនៅកម្ពុជាអំឡុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយក៏បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីចប់កម្មវិធី។ បវរកញ្ញាវៀតណាមរូបនេះក៏បានអរគុណទៅដល់សម្លាញ់ គឺកញ្ញា លក្ខិណា ដែលបានមើលថែនាងយ៉ាងល្អពេញមួយដំណើរកម្សាន្តកន្លងទៅនោះ និងបំពេញបំណងប្រាថ្នា”មើលថ្ងៃរះនៅអង្គរវត្ត”។
អ្វីដែលធ្វើឱ្យវាកាន់តែមានអត្ថន័យគឺការអាចឡើងដល់កំពូលអង្គរវត្ត ជាកន្លែងដែល Nguyễn Huỳnh Kim Duyên មានអារម្មណ៍ថាមានថាមពលវិជ្ជមាន។ 2nd Runner-Up Miss Supranational 2022 បន្តនាងមិនអាចបំភ្លេចបានឡើយនូវពេលវេលាដ៏អស្ចារ្យនាលើទឹកដីអង្គរវត្ត៕






រូបភាព៖ Nguyễn Huỳnh Kim Duyên


















































Account
Security
Favourite Content