នៅថ្ងៃទី ២១ ខែមេសា នេះ BIGBANG បានបើកគណនី Instagram ផ្លូវការថ្មីសម្រាប់អបអរខួប ២០ឆ្នាំរបស់ក្រុម ខណៈក្រុមអ្នកគាំទ្រសង្ស័យថា ការ Comeback លើកនេះអាចមានសមាជិក ៤នាក់ ព្រោះគណនីនេះមានចុចតាមដាន T.O.P ដែរ។

បន្ទាប់ពីជោគជ័យក្នុងការបង្ហាញខ្លួននៅមហោស្រពតន្ត្រី Coachella 2026 ក្រុមខេប៉ុបបុរសជំនាន់ទី ២ នេះក៏បានប្រកាសពីគម្រោងវិលត្រឡប់មកវិញជាមួយនឹងកម្មវិធីប្រគំតន្ត្រីទេសចរណ៍សម្រាប់ខួប ២០ឆ្នាំនៃក្រុម។
លុះមកដល់ថ្ងៃទី២១ ខែមេសា នេះ BIGBANG បានដំណើរការគណនី Instagram ថ្មីក្រោមឈ្មោះថា “bigbang_2xx6” ដើម្បីផ្សព្វផ្សាយសកម្មភាពរបស់ក្រុម ដោយចាប់ផ្ដើមពីការបង្ហោះរូបភាពពីក្រោយខ្នងរបស់សមាជិក ៣នាក់ គឺ G-Dragon Taeyang និង Daesung ជាមួយនឹងសំណេរជាភាសាអង់គ្លេសថា៖ “BIGBANG IS BACK”។

ដ្បិតបញ្ចេញរូបភាពត្រឹមសមាជិក ៣នាក់ក្ដី តែគណនី Instagram ថ្មីខាងលើមានចុចតាមដានគណនី Instagram ចំនួន ៥ រួមមានគណនីរបស់សមាជិកទាំង ៣ គណនីរបស់ YG Entertainment និងគណនីរបស់អតីតសមាជិក T.O.P ដែលនាំឱ្យក្រុមអ្នកគាំទ្រ V.I.P ដាក់ការសង្ស័យថា ការវិលត្រឡប់មកគ្រានេះ BIGBANG អាចនឹងត្រឡប់មកជាមួយនឹងសមាជិក ៤នាក់។
ខណៈដែល BIGBANG កំពុងខិតជិតដល់ខួប ២០ ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៦ សមាជិកផ្លូវការទាំង ៣ រូបបានប្រកាសរួចទៅហើយថា កម្មវិធីប្រគំតន្រ្តីទេសចរណ៍របស់ខ្លួននឹងចាប់ផ្ដើមនៅខែសីហា ខាងមុន។ ទោះបីជា T.O.P មិនមែនជាសមាជិកផ្លូវការទៀតក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជឿជាក់ថា រឿងរ៉ាវរវាងរូបលោក និង BIGBANG នៅមិនទាន់បញ្ចប់នៅឡើយ៕





















































Account
Security
Favourite Content