ផ្អើលអស់មនុស្សម្នាមកចោមរោមមើលក្បួនដង្ហែទេវតាឆ្នាំថ្មី នៅម្ដុំទីតាំងនៃសាលាតិចណូ ដែលមានទាំងតួអង្គទេវតា នាម៉ឺនមន្ត្រី អ្នកហែហម ប្រដាប់ដោយសម្លៀកបំពាក់បុរាណខ្មែរ យ៉ាងល្អឥតខ្ចោះ ប្រៀបបីដូចទេវតាប្រតិស្ឋានពិតៗ។

ក្បួនដង្ហែទេវតា ផ្លាស់ឆ្នាំចាស់ ចូលឆ្នាំថ្មី ដែលរៀបចំដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) កាលពីថ្ងៃទី ២៨ ខែ មីនា កន្លងទៅ បានបង្ហាញនូវអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ជាមួយគ្នា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានជ្រើសឱ្យតំណាងជាតួអង្គទេវតា ព្រះនាង រាក្សសាទេវី ជាមួយការតុបតែង និងរណ្ដាប់ទៅដោយគ្រឿងបុរាណខ្មែរ ដ្បិតថាជាលើកដំបូង ប៉ុន្តែបវរកញ្ញាកម្ពុជារូបនេះ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទាំងការរៀបចំ ក៏ដូចជាសិក្សាស្វែងយល់អំពីពិធីបុណ្យជាតិដែលមានអាយុកាលដ៏យូរលង់មួយនេះ។
គួរបញ្ជាក់ឱ្យដឹងថា មហាសង្ក្រាន្ត ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ១៣៨៨ នឹងចូលមកដល់នៅក្នុងថ្ងៃ អង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ៕





រូបភាព ៖ pich votey saravody
























Account
Security
Favourite Content