កម្មវិធី The Zero Project បានបង្ហាញបង្ហាញពីសមាសភាពគ្រូបង្វឹកហើយ ក្រោយថ្ងៃចុះហត្ថលេខាជាផ្លូវការជាមួយក្រុមហ៊ុន MOREA ដែលជាម្ចាស់ឧបត្ថម្ភធំ។ The Zero Project ដែលមានលោក បាន ចន្ទី នាយកគ្រប់គ្រងកម្មវិធី បញ្ជាក់ថាកម្មវិធីមានបេសកកម្មចម្បងក្នុងការលើកស្ទួយមុខមាត់វិស័យ CAM-POP ឲ្យមានគុណភាពស្តង់ដារខ្ពស់ ដើម្បីបង្កើតមោទនភាពជាតិ និងឆ្ពោះទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។

«The Zero Project» គឺជាកម្មវិធី Reality Survival ដែលបង្កើតឡើងដោយកូនខ្មែរ ហើយនឹងមានការបង្ហាត់បង្ហាញពីគ្រូបង្វឹក (Coaches) លំដាប់អន្តរជាតិមកពីប្រទេសកូរ៉េ រួមជាមួយគ្រូបង្វឹកឆ្នើមៗរបស់កម្ពុជា។ ដោយថ្មីៗនេះ គ្រូបង្វឹក ៣ រូប ត្រូវបាន The Zero Project បើកបង្ហាញជាបណ្ដើរៗហើយ។

ក្នុងនោះគ្រូបង្វឹកជាជនជាតិខ្មែរ គឺតារារ៉េប Juvie Lin ក្នុងនាមជាគ្រូបង្វឹកផ្នែក Pop Rap របស់កម្មវិធី។ Juvie មានបទពិសោធន៍ជាច្រើនឆ្នាំ រួមទាំងទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងវិថីហ៊ីបហប។ Juvie នឹងមកជួយបង្វឹក ព្រមទាំងសម្រួចសមត្ថភាពបេក្ខជន The Zero Project ឲ្យកាន់តែខ្លាំង ដើម្បីឈានជើងទៅកាន់ឆាកលំដាប់ពិភពលោក។ ប្រសិនបើអ្នកជឿជាក់ថាខ្លួនមានសមត្ថភាពអាចក្លាយជាតារា Pop Rap ជំនាន់ក្រោយ Juvie Lin រង់ចាំមើលការសម្ដែងដ៏អស្ចារ្យ។

ចំណែកគ្រូបង្ហាត់រាំ និងបំបែកក្បាច់មកពី K-Pop ប្រចាំ SM Entertainment គឺ Sea Ni ។ Coach Sea Ni ជាគ្រូបង្ហាត់រាំដ៏មានបទពិសោធន៍ខ្ពស់ និងនៅពីក្រោយភាពជោគជ័យរបស់ចម្រៀងជាច្រើន មកកាន់ The Zero Project ដោយ SEA NI ជា:
- FORMER DANCE TRAINER AT HYPE ENTERTAINMENT / BTS “idol” Music VDO
- DANCE TRAINER / CHOREOGRAPHER AT SM ENTERTAINMENT
- CHOREOGRAPHER OF NCT 127 / NCT Dream / NCT U / NCT WAYV
- PERFORMANCE DIRECTOR / STAGE DIRECTOR
កន្លងមក SEA NI បានដើរ Train World Tour នៅតាមប្រទេសធំៗនានាដូចជាសហរដ្ឋអាមេរិក ជប៉ុន អឺរ៉ុប កាណាដាជាដើម។ នាពេលនេះ Sea Ni បានមកដល់ The Zero Project ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យ Cam-Popឲ្យឈានទៅកម្រិតអន្តរជាតិ។

ចុងក្រោយផលិតករ និងគ្រូបង្វឹកសំឡេង K-POP លោក Paul នឹងមកកាន់ The Zero Project។ Paul ជាអ្នកជំនាញពិតប្រាកដម្នាក់ដែលមានបទពិសោធន៍ជាង២០ ឆ្នាំក្នុងវិស័យតន្ត្រីកូរ៉េ លោក Paul នាំមកចំណេះដឹងស៊ីជម្រៅដែលមិនអាចប្រៀបផ្ទឹមបានកម្មវិធី ។
Paul ជាអ្នកជំនាញផ្នែកសិល្បៈ៖
- Academic Excellence៖ អតីតសាស្ត្រាចារ្យផ្នែកសិក្សាសំឡេងបណ្ដុះបណ្ដាលនិស្សិតឆ្នើមផ្នែកល្ខោនអូប៉េរ៉ា តន្ត្រី និង K-Pop។
- Production Powerhouse៖ ថ្មីៗនេះបានបម្រើការជា Recording Producer, Mixing និង Mastering Engineer សម្រាប់ Kpop។
- ផលិតករតន្ត្រីនៅ Blessing Music Studio។
គួរបញ្ជាក់ផងដែរថា កម្មវិធី The Zero Project បើកទទួលពាក្យជា “GLOBAL AUDITION” ទាំងជនជាតិខ្មែរ និងជនបរទេស។ ការដាក់ពាក្យវគ្គទី១ តាមអនឡាញរបស់កម្មវិធី The Zero Project ចាប់ផ្ដើមកាលពីថ្ងៃ ១៨ ខែមីនា ឆ្នាំ ២០២៦ ម៉ោង ១០ ព្រឹក និងឈប់ទទួលពាក្យ ថ្ងៃ ៣០ ខែមីនា ឆ្នាំ ២០២៦ ម៉ោង ៨ យប់៕

រូបភាព៖ THE ZERO PROJECT























Account
Security
Favourite Content