សៀមរាប នៅតែជាខេត្តលេខ១ ក្នុងដួងចិត្តរបស់អ្នកទេសចរ ដោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនាពេលខាងមុខ រដ្ឋបាលខេត្តបានត្រៀមរៀបចំកម្មវិធីសប្បាយៗជាច្រើន ជូនភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកម្សាន្ត។

នៅក្នុងសេចក្ដីជូនដំណឹងដែលបង្ហោះនៅលើផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃ ១៨ ខែមីនា ឆ្នាំ ២០២៦ បានជម្រាបឱ្យដឹងថា ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ រដ្ឋបាលបានត្រៀមរៀបចំកម្មវិធី និងសកម្មភាពសប្បាយៗជូនសាធារណៈជន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងមកលេងសៀមរាប ក្នុងរយៈពេល ៤ ថ្ងៃជាប់គ្នាតែម្ដង។
ខាងក្រោមនេះជាតារាងកម្មវិធី និងសកម្មភាព ដែលត្រៀមរៀបចំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៖
- នាថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៦ ៖ កម្មវិធីជិះទូកកម្សាន្ត និងស្តង់ពិព័រណ៍
- នាថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៦ ៖ កម្មវិធីទទួលទេវតា ជិះទូកកម្សាន្ត តន្ត្រីស្គរដៃ សម្ដែងសិល្បៈចម្រុះ ល្បែងប្រជាប្រិយ និងសកម្មភាពផ្សេងៗ
- នាថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៦ ៖ កម្មវិធីពូនភ្នំខ្សាច់ ទៅវត្ត ជិះទូកកម្សាន្ត តន្ត្រីស្គរដៃ សម្ដែងសិល្បៈចម្រុះ ល្បែងប្រជាប្រិយ និងសកម្មភាពផ្សេងៗតាមតំបន់
- នាថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦ ៖ កម្មវិធីស្រង់ព្រះ ជិះទូកកម្សាន្ត ប្រគំតន្ត្រី សម្ដែងសិល្បៈចម្រុះ ល្បែងប្រជាប្រិយ និងសកម្មភាពផ្សេងៗតាមតំបន់
សម្រាប់ទីតាំងនៃការរៀបចំគឺធ្វើឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម និងតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានថ្មវត្តរាជបូណ៌៕



រូបភាព ផ្ដល់ជូនដោយ Go Global TV

























Account
Security
Favourite Content