ប៉ុន្មានថ្ងៃមុន ប្រជាពលរដ្ឋបានជូនដំណឹងដល់អាជ្ញាធរ ក្រោយការប្រទះឃើញវត្ថុបុរាណចំនួន ២ រូប ក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីធ្វើការចុះត្រួតពិនិត្យ និងទទួលយកទៅតម្កល់ថែរក្សា។

ក្រោយការជូនដំណឹងរបស់ប្រជាពលរដ្ឋ នាថ្ងៃ១៤ ខែមីនា ឆ្នាំ ២០២៦ លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានដឹកនាំមន្រ្តីចុះទៅទទួលវត្ថុបុរាណចំនួន២ ពីលោក សាន សែន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដែលស្ថិតនៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វត្ថុបុរាណដែលបានប្រគល់ជូនមានចំនួន២ រួមមាន បំណែកផ្ដែរធ្វើពីថ្មក់ភក់មានចំនួន ២ បំណែក និងកុលាលភាជន៍មួយ មានរាងដូចសត្វហង្ស។ បច្ចុប្បន្ន វត្ថុបុរាណទាំង២ប្រភេទនេះបានយកទៅរក្សាទុកនៅរោងជាងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីធ្វើការចុះបញ្ជី អភិរក្ស និងសិក្សាវិភាគបន្ថែម៕




រូបភាព ៖ អាជ្ញាធរជាតិព្រះវិហារ

























Account
Security
Favourite Content