កញ្ញាកូនកាត់ខ្មែរបារាំង Mélia Constantin បានទៅអបអរមិត្តសម្លាញ់ Sydney Marith ដែលជាម្ចាស់មកុដ Miss Planet International 2025 កាលពីរាត្រីថ្ងៃ១៥ កន្លងទៅ។ ឃើញដូចនេះអ្នកគាំទ្រក៏បានលើកឡើងចង់ឲ្យ មាលា ចូលប្រកួតប្រជែងកម្មវិធីសម្រស់ ព្រោះទាំងរូបសម្រស់ ចំណេះដឹង បទពិសោធន៍ និងការងារសប្បុរសនាងមានទាំងអស់។

មាលា តែងតែជាមុខសញ្ញាដែលអ្នកគាំទ្រចង់បាននាងក្លាយជាអ្នកតំណាងកម្ពុជានាវេទិកាបវរកញ្ញាណាមួយ។ កាន់តែធ្វើឲ្យការជំរុញ មានសន្ទុះខ្លាំងនាថ្ងៃតារាស្រីកូនកាត់បារាំងរូបនេះទៅលើកទឹកចិត្ត Sydney ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ Miss Planet International 2025 ហើយ Sydney ក៏ទទួលបានជោគជ័យក្នុងវិថី Miss Planet ដូចការចង់បាន។
បើទោះជា Mélia ទៅគាំទ្រមិត្តរួមអាជីពនៅកម្មវិធី Miss Planet International 2025 ក៏ដោយ តែនាងបែរជាធ្វើឲ្យ fan រំភើបខ្លាំង និងចង់ឲ្យកូនខ្មែរកាត់បារាំងរូបនេះ ឈរលើវេទិកាបវរកញ្ញា និងជាអ្នកតំណាងកម្ពុជា។ ព្រោះថា មាលា ជាអ្នកស័ក្ដិសមបំផុតដោយមានមិនត្រឹមមានរូបសម្រស់ស្រស់ស្អាតទាក់ទាញ សម្រស់ខាងក្រៅ និងខាងក្នុងល្អបវរ ថែមទាំងមានចរិយាសម្បត្តិ Mélia Constantin មានទាំងអស់។


ការអបអរសាទរចំពោះសមិទ្ធផលដែល Sydney យកជូនខ្មែរ ក៏អ្នកគាំទ្របង្ហាញ ហើយការចង់ឃើញវេន មាលា លើឆាកនោះម្ដង ក៏អ្នកគាំទ្រចង់បានដូចគ្នាដែរ។ ក្នុងវីដេអូរបស់ មាលា អ្នកគាំទ្របានសួរដូចៗគ្នាថា តើពេលណា “អរជំនួសគេ សាមីខ្លួនល្មមដល់ពេលចូលកងប្រកួតហើយ” អ្នកខ្លះលើកឡើងថា “តើពេលណាជាវេនរបស់អ្នក?” ហើយមតិសួរជាច្រើនទៀត ក៏ក្នុងន័យចង់ឲ្យ Mélia Constantin ឡើងវេទិកាអន្តរជាតិ ហើយស្រែកថា Cambodia ដែរ។
ងាកមកកាន់ តារាបង្ហាញម៉ូដ និងជាតួឯកស្រីក្នុងខ្សែភាពយន្តល្បីៗរូបនេះ ជូនពរដល់ម្ចាស់មកុដ Miss Planet International 2025 ថា “To my beautiful baby girl Sydney Marithអ្នកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទៅដល់កន្លែងដែលអ្នកនៅឥឡូវនេះ រៀងរាល់យប់ដែលមិនបានគេង និងការលះបង់ទាំងអស់នោះ បានទទួលផ្លែផ្កាហើយ។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្នក និងអ្វីគ្រប់យ៉ាងដែលអ្នកសម្រេចបាន ខ្ញុំទន្ទឹងរង់ចាំមើលភាពជោគជ័យទាំងអស់ដែលនឹងមកដល់អ្នកអ្នកគឺជា អ្នកឈ្នះនៅក្នុងចិត្តរបស់ខ្ញុំជា និច្ច”៕



រូបភាព៖ Mélia Constantin























Account
Security
Favourite Content