ការពារកុំឱ្យបែកបាក់មិត្តភាព មុនរកស៊ីចូលហ៊ុនជាមួយមិត្តភក្តិ គួរដឹង ៥ចំណុចនេះសិន  

ក្នុងសម័យកាលដែលមនុស្សគ្រប់គ្នាចង់ចេញរកស៊ីដើម្បីអាចធ្វើជាចៅហ្វាយដោយខ្លួនឯង និងមាន​ឯករាជ្យលើការសម្រេច ជៀសផុតពីសម្ពាធការងារ មនុស្សមួយចំនួនប្រហែលជាចង់ស្វែងរកមិត្តណាម្នាក់មករួមហ៊ុនបើកអាជីវកម្មជាមួយគ្នា ដើម្បីមានដៃគូជួយគិត កក់ក្ដៅចិត្ត ដោយជឿថា ភាពជិតស្និទ្ធនឹងអាចធ្វើឱ្យការរួមការងារមានភាពងាយស្រួល។

យ៉ាងណាមិញ​ “លុយ” គឺជារឿងមួយដែលពិបាកយកភាពស្និទ្ធស្នាលនេះមកនិយាយណាស់ ខណៈមានអ្នកខ្លះនិយាយថា បើមិនចង់បាត់បង់មិត្តភក្ដិ ចូរកុំរកស៊ីចូលគ្នា។ ប៉ុន្តែ ការបើកអាជីវកម្មរួមគ្នាជាមួយមិត្តភក្ដិមិនមែនសុទ្ធសឹងតែអាក្រក់ទាំងអស់ទេ។ តួយ៉ាង​ Airbnb ក៏ជាអាជីវកម្មមួយដ៏ជោគជ័យដែលបង្កើតឡើងដោយមិត្តភក្ដិ ៣នាក់ គឺ​ Brain Chesky, Joe Gebbia និង Nathan Blecharczyk។

ដូច្នេះហើយ មុននឹងចង់រកស៊ីចូលហ៊ុនគ្នា ហើយនៅតែអាចរក្សាមិត្តភាពបានល្អ អ្នកគួរយល់ដឹងពី ៥ចំណុចខាងក្រោមនេះជាមុនសិន៖

មិត្តល្អបំផុតមិនប្រាកដថាជា ដៃគូអាជីវកម្មដ៏ល្អបំផុតនោះទេ

មនុស្សជាច្រើនគិតថា មិត្តភក្ដិដែលត្រូវដងត្រូវផ្លែគ្នា អាចជាដៃគូអាជីវកម្មដ៏ល្អបំផុត ក៏ប៉ុន្តែការពិត វាមិនមែនបែបនេះរហូតទេ។ អ្នកអាចស្គាល់មិត្តភក្ដិរបស់អ្នកក្នុងបរិបទដែលមិនមានសម្ពាធការងារ ជាមិត្តដែលអាចជជែកលេង និងដើរជុំគ្នាបាន។ ដូច្នេះ អ្នកអាចនឹងស្គាល់មិត្តភក្ដិរបស់អ្នកនៅក្នុងមុំវិជ្ជមានច្រើន។

យ៉ាងណាមិញ នៅពេលដែលធ្វើអាជីវកម្ម ដែលមាន “លុយ” និង​​ “សម្ពោធ” មកចូលរួម អ្នកអាចនឹងបានឃើញមុំថ្មីមួយទៀតរបស់មិត្តភក្ដិ ដូចជាការយល់ឃើញផ្សេងគ្នា​​ ដែលអាចនាំឱ្យមានបញ្ហាជម្លោះបាន។

មានគោលដៅផ្សេងគ្នា

ការមានគោលដៅជីវិតផ្សេងគ្នា​ គឺជារឿងមួយដែលអាចយល់បាន។ ក៏ប៉ុន្តែនៅក្នុងអាជីវកម្ម គឺទាមទារឱ្យភាគីម្នាក់ៗមានគោលដៅរួមគ្នា។ ការស្រាវជ្រាវនៅក្នុង Journal of Consulting and Clinical Psychology បានរកឃើញថា ការខ្វះគោលដៅ ឬមិនមានគោលដៅជាក់លាក់ គឺជាកត្តាមួយដែលអាចរារាំងភាពជោគជ័យបាន។

ដូចគ្នានេះ ការមានគោលដៅ ២ ក៏ជាកត្តាមួយដែលអាចរារាំងដល់ភាពជោគជ័យ និងបង្កជាជម្លោះ។ ឧទាហរណ៍ អ្នកអាចមានគោលបំណងចង់បើកអាជីវកម្មដើម្បីកាត់បន្ថយសម្ពាធ និងមានជីវិតឯករាជ្យ ស្របពេលដែលមិត្តភក្ដិរបស់អ្នកអាចនឹងមានគោលដៅចង់បានភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុ។ ដូច្នេះ មុនអ្នកចាប់ផ្ដើមអាជីវកម្ម ចូរកំណត់គោលដៅមួយរួមគ្នា​។

ការបែងចែកតួនាទីមិនច្បាស់លាស់

ក្នុងនាមជាមិត្តភក្ដិ ម្នាក់ៗមិនមានតួនាទី ឬទំនួលខុសត្រូវជាក់លាក់ឡើយ ដោយម្នាក់ៗគឺជាខ្លួនឯង និងអាចទទួលយកភាពវិជ្ជមាន និងអវិជ្ជមានរបស់គ្នាបាន។

ដោយឡែក ក្នុងនាមជាដៃគូអាជីវកម្ម អ្នកត្រូវកំណត់តួនាទី និងទំនួលខុសត្រូវឱ្យបានច្បាស់លាស់ ដើម្បីឱ្យមនុស្សម្នាក់ៗអាចតាំងចិត្ត និងកំណត់គោលដៅដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនបាន។ បើមិនមានតួនាទីច្បាស់លាស់ ម្នាក់ៗអាចនឹងប្រចាំគ្នា ខ្វះមនុស្សក្នុងធ្វើការសម្រេចចិត្ត ដែលអាចជាការសន្សំបញ្ហាវែងឆ្ងាយនៅថ្ងៃខាងមុខ។

ការគ្រប់គ្រងអារម្មណ៍

នៅក្នុងបរិបទការងារ បើទោះបីជាអ្នកមិនពេញចិត្ត ឬមានអារម្មណ៍មិនល្អណាមួយ​​ ភាគច្រើនអ្នកមានទំនោរអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ព្រោះអ្នកបានដឹងពីតួនាទី និងមុខតំណែងរបស់ខ្លួន។

ផ្ទុយគ្នាវិញ សម្រាប់ ការរួមហ៊ុនជាមួយមិត្តភក្ដិ ភាពជិតស្និទ្ធ ស្គាល់ចិត្តស្គាល់ថ្លើមគ្នានេះហើយ ដែលធ្វើឱ្យអ្នកទាយយករឿងផ្ទាល់ខ្លួន មកលាយឡំគ្នានៅពេលមានបញ្ហាណាមួយក្នុងអាជីវកម្ម។ ដូច្នេះ អ្នកគួរចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឱ្យបានល្អ ការពារកុំឱ្យមានបញ្ហាទំនាក់ទំនង លើសពីការងារអាជីវកម្ម។

សិក្សាពីសមត្ថភាព និងភាពខ្លាំងរបស់មិត្តភក្ដិ

ដ្បិតការចង់រកស៊ីរួមគ្នាជាមួយមិត្តភក្ដិអាចចាប់ផ្ដើមពីភាពជិតស្និទ្ធគ្នាក៏ពិតមែន តែរឿងមួយដែលអ្នកមិនអាចមើលរំលងនោះ គឺសមត្ថភាព ភាពខ្លាំង និងទេពកោសល្យរបស់មិត្តភក្ដិអ្នក។ ក្រៅពីដើមទុន និងការទុកចិត្តគ្នា សមត្ថភាពគឺជារឿងសំខាន់ដែលអាចធ្វើឱ្យអាជីវកម្មនោះដំណើរការទៅបានរលូន កាត់បន្ថយភាពរកាំរកូសដែលអាចនាំឱ្យមានបញ្ហាទាស់ចិត្តគ្នានៅពេលក្រោយ។

លើសពីចំណុចទាំង ៥ខាងលើនេះ អ្នកត្រូវដឹងថា នៅក្នុងដំណាក់កាលដំបូងនៃអាជីវកម្ម អ្នកអាចប្រឈមនឹងបញ្ហាច្រើនជាងធម្មតា ទាំងការចាប់ផ្ដើមកសាងម៉ាកយីហោ ការរកអតិថិជន និងបញ្ហាដើមទុនជាដើម។ ខណៈវាជារឿងដែលពិបាកក្នុងការធានាថា អាជីវកម្មរបស់អ្នកនឹងអាចដើរទៅតាមផ្លូវដែលខ្លួនរំពឹងទុក។ ហេតុនេះហើយ ការយល់ចិត្តគ្នា ហ៊ានតស៊ូជាមួយគ្នា ដោយមិនបោះបង់ចោលកណ្ដាលផ្លូវ គឺជារឿងសំខាន់មួយទៀត។

ប្រាកដណាស់ ការធ្វើអាជីវកម្មជាមួយមិត្តភក្ដិក៏មានគុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួន។ ដោយឡែក ប្រសិនជាអ្នកអាចស្វែងដំណោះស្រាយរួមគ្នាចាប់តាំងពីដំបូង ការធ្វើអាជីវកម្មជាមួយមិត្តភក្តិប្រហែលជាមិនមែនជារឿងគួរឱ្យ “ខ្លាច” ដូចដែលអ្នកគិតនោះទេ។ ផ្ទុយមកវិញ វាអាចក្លាយជាចំណុចខ្លាំង ដែលធ្វើឱ្យអាជីវកម្មរបស់អ្នកជោគជ័យ និងលេចធ្លោ​ជាងអាជីវកម្មដទៃទៀតក៏ថាបាន៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

Leave a Reply

Your email address will not be published.Required fields are marked *