ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានចូលរួមឧបត្ថម្ភពានរង្វាន់បាល់ទះបីធំៗសម្រាប់ឆ្នាំ២០២៦ ក្នុងនោះរួមមាន ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងពានរង្វាន់បាល់ទះទូទាំងប្រទេស។ នេះជាការលើកឡើងរបស់លោកឧកញ៉ា លាង ម៉េង ក្នុងពិធីសន្និសីទសារព័ត៌មាន ពានរង្វាន់កីឡាបាល់ទះ សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ដែលធ្វើឡើងនៅផ្សារ ជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ លោកឧញ៉ាបានបន្ថែមទៀតថា ក្រៅតែឧបត្ថម្ភលើវិស័យបាល់ទះ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានចំណាយថវិកា ៧លានដុល្លារ ជួយដល់ជនភៀសសឹក និងវីរកងទ័ពរបស់យើង។


មុននឹងចាប់ផ្ដើមការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងរៀបចំការប្រកួតបាល់ទះសប្បុរសធម៌មួយ ដើម្បីប្រមូលថវិការជូនបងប្អូនភៀសសឹកដែលពុំទាន់អាចវិលត្រលប់ទៅផ្ទះវិញបាន ក្នុងការជួយសម្របសម្រួលក្នុងការរស់នៅរបស់ពួកគាត់ដោយរៀបចំសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានក្រុមខ្លាំងទាំងបួនចូលរួម ក្នុងនោះមានក្រុមបាល់ទះវិសាខា ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្រុមបាល់ទះក្រសួងមហាផ្ទៃ និងក្រុមបាល់ទះស្នងការដ្ឋាននគរបាល់រាជធានីភ្នំពេញ។ ហើយភ្លាមៗនោះ គ្រាន់តែប្រកាសកម្មវិធីបាល់ទះសប្បុរសធម៌ភ្លាមក៏មានការស្កេនចូលរួមពីថ្នាក់ដឹកនាំ ដូចជាអ្នកឧកញ៉ា និងលោកបណ្ឌិត សរុបបានចំនួន ១០២ លានរៀល តាមរយៈរបស់ធនាគារ ជីប ម៉ុង។ ដូច្នេះបងប្អូនអាចចូលរួមដោយផ្ទាល់ ដោយទិញសំបុត្រ ឬតាមរយៈ QR Code នៃកម្មវិធីផងដែរ។



សូមបញ្ចាក់ថា ៖ រាល់ទឹកប្រាក់បរិច្ចាគទាំងអស់ នឹងត្រូវយកទៅជួយឧបត្ថម្ភបងប្អូនជនភៀសសឹកទាំងស្រុងដែលពុំទាន់អាចវិលត្រលប់ទៅផ្ទះវិញបានក្នុងការជួយសម្របសម្រួល ក្នុងការរស់នៅរបស់ពួកគាត់ដោយរៀបចំសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ។
កម្លាំងសាមគ្គី វើក ខ្លាំង ជួយខ្លាំងមែន ដោយកន្លងមក បានឧបត្ថម្ភភេសជ្ជៈ ១ ម៉ឺនកេសភ្លាមៗ និងអំបុកស្រូវថ្មី ២០ តោន តបតាមតម្រូវការវីរកងទ័ពហើយ នៅឆ្លៀតប្រមូលបងប្អូនខ្មែរមកធ្វើម្ហូប បំពេញជីវជាតិ មានទាំងជាងកាត់សក់ កាត់ទុក្ខព្រួយពីបងប្អូនភៀសសឹកដល់ជំរុំភៀសផ្ទាល់តែម្តង។ ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ
ភេសជ្ជៈប៉ូវកម្លាំង វើក នឹងនៅក្បែរ វីរកងទ័ព និងបងប្អូនប្រជាជនខ្មែរគ្រប់កាលៈទេសៈ៕




































































Account
Security
Favourite Content