ថ្មីៗនេះ មាលា បានចេញទៅបង្ហាញម៉ូដលើឆាក Sanya Bridal Fashion Week 2025 ដែលជាស្នាដៃកូនខ្មែរប្រ៊េន ALmée Couture។ កូនកាត់ខ្មែរបារាំង Mélia Constantin ធ្វើឲ្យអ្នកដែលបានឃើញរ៉ូបកូនខ្មែរនោះហើយ លាន់មាត់សរសើរ និងស្ញប់ស្ញែងចំពោះសមិទ្ធផលដែលកើតមកពីការខិតខំរបស់ម្ចាស់ប្រេន។

គ្រាន់តែ មាលា លឈុតមុនការដើរបង្ហាញម៉ូដមកដល់ អ្នកដែលបានឃើញឈុតពណ៌ទឹកសមុទ្ទនោះហើយ បង្ហាញទឹកមុខភ្ញាក់ផ្អើល ព្រោះតែស្រស់ស្អាត និងប្រណីតរកកន្លែងទាស់គ្មាននៃ ALmée Couture។ ពេល មាលា គ្រងឈុតដែលនាងត្រូវដើរបើកកម្មវិធី Sanya Bridal Fashion Week China សម្រាប់ ALmée Couture សំឡេង និងទឹកមុខស្ងើចសរសើរបានលាន់ឮរំពង។
មិនមែនតែនៅលើឆាកឡើយ ពេល Mélia Constantin លឈុតនៅខាងក្រោយឆាក បរទេសជាច្រើននាក់ ក៏បានបញ្ចេញប្រតិកម្មចំពោះឈុតកូនក្រមុំខ្មែរមួយនេះដែរ។ ក្រោយចប់ការបង្ហាញម៉ូដ តារាសម្ដែង និងម៉ូដែលកូនខ្មែរកាត់បារាំងរូបនេះ បានបង្ហោះរៀបរាប់អារម្មណ៍លើបណ្ដាញសង្គម ទាក់ទងនឹងការចេញទៅដើរម៉ូដនៅចិនលើកនេះថា៖ “ការដើរបើកកម្មវិធីសម្រាប់ Sanya Bridal Fashion Week China ជាមួយ almee.lii ជាកម្មវិធីដ៏ធំបំផុតមួយដែលខ្ញុំបានដើរ ប្រទេសចិន គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ“។



គួរបញ្ជាក់ផងដែរថា ALmée Couture មានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិកាន់តែច្រើនឡើង ហើយក៏ជាមោទនភាពមួយដែលប្រេនបង្កើតឡើដោយកូនខ្មែរត្រូវបានអន្តរជាតិទទួលស្គាល់។ សម្រាប់តារាខ្មែរ ដែលទៅបង្ហាញម៉ូដនៅចិនជាមួយ ALmée Couture មានកញ្ញា Mélia Constantin និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាតំណាងផ្លូវការ ដែលបង្ហាញពីភាពឆើតឆាយ ប្រណីត និងសិល្បៈខ្មែរនៅលើឈុតនីមួយៗ។ ព្រឹត្តិការណ៍នោះដែរ មានអត្ថន័យសម្រាប់ម៉ាកយីហោខ្មែរ និងជាបោះជំហានថ្មីឆ្ពោះទៅមុខឥតឈប់ឈរ៕















រូបភាព៖ Mélia Constantin




















































Account
Security
Favourite Content