ជូនជាដំណឹង! ពលរដ្ឋភៀសសឹកអាចមកស្នាក់នៅទីនេះ មានផ្ដល់អាហារ ៣ ពេល

ជួយ​គ្នា​ក្នុង​គ្រា​លំបាក ម្ចាស់​អាខោន​ដែល​មាន​ឈ្មោះ​ថា Rachana Sor បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជម្រាប​ដំណឹង​ជូន​ដល់​ពលរដ្ឋ​ភៀស​សឹក​ពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ពេល​មក​ដល់​ក្រុង​សៀមរាប អាច​មក​ស្នាក់​នៅ​វត្ត​អារញ្ញ​សាគរ ដោយ​មាន​អាហារ​ជូន ៣ ពេល។

ក្រោយ​កើត​ហេតុការណ៍​បាញ់​ប្រហារ​របស់​ទ័ព​សៀម​មក​លើ​ពលរដ្ឋ​ស៊ីវិល​ក្នុង​ភូមិ​ព្រៃ​ចាន់​កាល​ពី​រសៀល​ម្សិលមិញ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​និង​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​និង​អ្នក​ភូមិ​រហូត​ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​កូន​ចៅ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ភ្លាមៗ​ទាំង​យប់។ ដំណើរ​ចាកចេញ​ដែលមាន​ត្រឹម​កូន​រទេះ ឬ​ម៉ូតូ​ដែល​មាន​ដាក់​អីវ៉ាន់​សំពីងសំពោង​ត្រូវ​បាន​ដឹក​ចេញ​ជា​ហូរ​ហែ​នៅ​តាម​ដង​ផ្លូវ​ដើម្បី​រក​ទី​ដែល​មាន​សុវត្ថិភាព។

ជាមួយ​គ្នា​នេះ​ដែរ​ ម្ចាស់​អាខោន​ដែល​មាន​ឈ្មោះ​ថា Rachana Sor បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ភៀស​សឹក​យ៉ាង​ដូច្នេះ​ថា៖ «ជូនដំណឹង! សម្រាប់បងប្អូនដែលភៀសសឹកពីភូមិព្រៃចាន់ និងភូមិជោគជ័យ មកដល់ក្រុងសៀមរាបអាចមកស្នាក់នៅវត្តអារញ្ញសាគរ ផ្លូវភ្នំក្រោមដូចមុនបាន មានជូនអាហារបីពេលសម្រាប់បងប្អូន 092/098477925»។

ការ​ជូន​ដំណឹង​នេះ​ត្រូវ​បាន​អ្នក​នៅ​ក្នុង​បណ្ដាញ​សង្គម​នាំ​គ្នា​ចែក​រំលែក​ព្រោងព្រាត ដោយ​អ្នក​ខ្លះ​ទៀត​បាន​យក​ទៅ​ផុស​បន្ត​សង្ឃឹម​ថា​ដំណឹង​នេះ​នឹង​បាន​ទៅ​ដល់​ពលរដ្ឋ​ភៀស​សឹក​ដែល​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​កន្លែង​ស្នាក់​អាស្រ័យ៕

រូបភាព ៖ BTV Cambodia


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *