១០ អាជីពប្លែកៗដែលបានបាត់បង់វត្តមានពីពិភពលោក ខណៈបច្ចេកវិទ្យាចូលមកបំពេញតួនាទីជំនួស

ស្របពេលដែលការងារមួយចំនួនកំពុងតែមានតម្រូវការខ្លាំងក្នុងពេលបច្ចុប្បន្ន កាលពីប្រមាណ ១០ ឬ ២០ឆ្នាំមុនការងារទាំងនោះ នៅមិនទាន់បានកកើតនៅឡើយទេ។ តួយ៉ាង ដូចជាការងារទាក់ទងនឹងកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមជាដើម។

ខណៈការងារថ្មីៗបានកកើតឡើង ការងារមួយចំនួនក៏បានបាត់បង់វត្តមានពីពិភពលោកនេះដូចគ្នា។ មូលហេតុធំមួយដែលធ្វើឱ្យការងារទាំងនេះលែងមានតម្រូវការតទៅទៀត ក៏ព្រោះតែការមកដល់នៃបច្ចេកវិទ្យា ដែលមានសមត្ថភាពអាចជំនួសកម្លាំងមនុស្ស ដោយម៉ាស៊ីនបាន។

ខាងក្រោមនេះ គឺជាការងារចំនួន ១០ ដែលធ្លាប់ទទួលបានការពេញនិយមក្នុងគ្រាអតីត តែបែរជាលែងមានវត្តមាននៅក្នុងពេលបច្ចុប្ប​ន្ន៖

១. អ្នកដើរដាស់

មុនពេលដែលនាឡិការោទិ៍ ឬទូរស័ព្ទដែលមានម៉ោងរោទិ៍បានបង្កើតឡើង នៅក្នុងទីក្រុងមួយចំនួននៅទ្វីបអឺរ៉ុប នាចុងសតវត្សរ៍ទី១៩ និងទី២០ មានមនុស្សមួយក្រុមបានប្រកបអាជីពជាអ្នកដើរដាស់អតិថិជននៅតាមផ្ទះ ឬហៅថា Knocker-uppers ដែលមានមុខងារមិនខុសគ្នាពីនាឡិការោទិ៍នោះទេ។

មុខរបរនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងយុគសម័យឧស្សាហកម្ម ព្រោះនៅគ្រានោះមនុស្សត្រូវក្រោកពីព្រលឹមដើម្បីអាចទៅធ្វើការនៅរោងចក្រទាន់។ Knocker-uppers នេះនិយមប្រើប្រាស់ឈើវែង ដំបង ដុំថ្មតូចៗ និងគ្រាប់សណ្ដែក យកទៅគោះ ឬគប់ទៅលើផ្ទៃទ្វារបង្អួចដើម្បីបង្ករសំឡេងដាស់ម្ចាស់ផ្ទះឱ្យភ្ញាក់ពីដំណេក។

យ៉ាងណាមិញ មុខរបរនេះក៏ចាប់ផ្ដើមបាត់បង់ប្រជាប្រិយភាពម្ដងបន្តិចៗ នៅពេលដែលនាឡិការោទិ៍ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សរ៍ទី ២០។

២. អ្នកនិទានរឿង

មុនពេលយុគសម័យនៃវិទ្យុ ទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយអនឡាញមកដល់ មនុស្សមួយចំនួនបានស្វែងរកការកម្សាន្តតាមរយៈការជួលមនុស្សមកនិទានរឿងឱ្យខ្លួនស្ដាប់តាមផ្ទះ ឬតាមស្ថាប័ន។ ការងារជាអ្នកនិទានរឿងនេះ មិនគ្រាន់តែនិទានរឿងដែលពួកគេបានចងចាំនោះទេ តែពេលខ្លះពួកគេក៏ត្រូវបង្កើតរឿងភ្លាមៗ បន្ថែមដោយចំណេះដឹង ការកម្សាន្ត និងគុណតម្លៃនៅក្នុងវប្បធម៌ផ្សេងៗគ្នាពីជុំវិញពិភពលោក។ ការងារជាអ្នកនិទានរឿងនេះ ទទួលបានប្រជាប្រិយភាពនៅក្នុងចន្លោះសតវត្សរ៍ទី១៩ និង ២០ ពោលគឺនៅក្នុងសម័យឧស្សាហកម្មរបស់ទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។

៣. អ្នកចាប់កណ្តុរ

ក្នុងអំឡុងសតវត្សរ៍ទី ១៩ និងទី ២០ នៅតាមទីក្រុងធំៗចាប់ផ្ដើមមានការផ្ទុះឡើងនៃជំងឺឆ្លង និងកាចសាហាវផ្សេងៗ ដោយក្នុងនោះក៏មានប្រភពចេញបាក់តេរី Yersinia pestis ដែលតែងជួបប្រទះនៅក្នុងសត្វកណ្ដុរផងដែរ។ ហេតុដូច្នេះហើយ ទើបអាជីពជាអ្នកចាប់កណ្ដុរបានកើតមានឡើង ដើម្បីអាចគ្រប់គ្រងការីករាលដាលនៃជំងឺផ្សេងៗ។

សព្វថ្ងៃនេះ ដ្បិតមិនមានរូបភាពជាអ្នកចាប់កណ្ដុរ ក៏ប៉ុន្តែក៏មានក្រុមហ៊ុនមួយចំនួនបានបម្រើសេវាកម្មទាក់ទងនឹងការបង្ការ ក៏ដូចជាកំចាត់ពពួកសត្វល្អិតនានា ខណៈអ្នកខ្លះក៏បានប្រើប្រាស់ថ្នាំគីមីដើម្បីកំចាត់កណ្ដុរនៅតាមផ្ទះរៀងៗខ្លួន។

៤. អ្នកអុជចង្កៀងបំភ្លឺផ្លូវ

មុននឹងមានអគ្គិសនីប្រើប្រាស់ដូចសត្វថ្ងៃ នៅតាមទីក្រុងធំៗក្នុងទ្វីបអឺរ៉ុបតែងប្រើប្រាស់ចង្កៀងប្រេង ឬហ្គាសដើម្បីបំភ្លឺផ្លូវ។ ទន្ទឹមគ្នានោះ ក៏មានការកកើតនូវអាជីពជា អ្នកអុជចង្កៀងបំភ្លឺផ្លូវ ដើម្បីអុជ ពន្លត់ និងគ្រប់គ្រងឱ្យចង្កៀងអាចបំភ្លឺផ្លូវបានពេញមួយយប់។

លុះមកដល់សតវត្សរ៍ទី ២០ អគ្គិសនីក៏បានមកជំនួសមុខរបរនេះ។ រហូតមកដល់សព្វថ្ងៃ គេអាចបើកឬបិទបង្គោលភ្លើងតាមដងផ្លូវនៅការិយាល័យកណ្ដាលមួយ ខណៈបង្គោលភ្លើងខ្លះក៏ប្រើប្រាស់ប្រព័ន្ធបើកបិទដោយស្វ័យប្រវត្តិ។

៥. អ្នកដឹកជញ្ជូនឈើតាមទឹក

ស្ថិតនៅសម័យដែលឈើគឺជាវត្ថុធាតុដើមមួយដ៏ពេញនិយម តែនៅមិនទាន់មានវិធីសាស្រ្តដឹកជញ្ជូននានាដែលងាយស្រួលប្រើប្រាស់ដូចពេញបច្ចុប្បន្ន នៅក្នុងទ្វីបអឺរ៉ុបគេនិយមបម្លាស់ទីឈើពីព្រៃទៅកាន់រោងឈើ តាមរយៈការបណ្ដោយឱ្យហូរទៅតាមខ្សែទឹក ដោយមានមនុស្សចាំគ្រប់គ្រងទិសដៅកុំ​ឱ្យបាត់ឈើទាំងនេះ។

តែបច្ចុប្បន្ននេះ ការដឹកជញ្ជូនឈើច្រើនធ្វើឡើងតាមរយៈរថយន្ត ស្របពេលដែលប្រទេសខ្លះបានប្រើប្រាស់រថភ្លើងជាជំនួយ។

៦. ប្រតិបត្តិករប្រព័ន្ធទូរស័ព្ទ

នៅក្នុងសម័យកាលដែលមានត្រឹមតែទូរស័ព្ទលើតុនៅឡើយ ការហៅចេញបែបឆ្លងតំបន់តម្រូវឱ្យ ប្រតិបត្តិករប្រព័ន្ធទូរស័ព្ទ ឬ Telephone Switchboard Operator ជាអ្នកតភ្ជាប់ការហៅចេញទាំងនោះ។ ជាពិសេសនៅពេលដែលអ្នកប្រើប្រាស់ចង់ហៅទូរស័ព្ទទៅបុគ្គលមួយទៀតដែលនៅទីក្រុងផ្សេង ឬតំបន់ឆ្ងាយពីគ្នា គេត្រូវតែជូនដំណឹងទៅប្រតិបត្តិករ ដើម្បីតភ្ជាប់ប្រព័ន្ធដោយដៃ ទើបអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាន។  

យ៉ាងណាមិញ ក្រោយការមកដល់នៃបច្ចេកវិទ្យា Rotary Dial បច្ចេកវិទ្យាឌីជីថល និងការហៅចេញតាមអ៊ឺនធីណិត VoIP ការហៅចេញទាំងនោះបានតភ្ជាប់ដោយស្វ័យប្រវត្តិ ធ្វើឱ្យការងារទាំងនេះលែងមានតម្រូវការតទៅទៀត។

៧. អ្នកកាត់ទឹកកក

មុនពេលដែលមានបច្ចេកវិទ្យាធ្វើឱ្យត្រជាក់ ឬទឹកកកបាន នៅបណ្ដាប្រទេសត្រជាក់ដូចជា សហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុបខាងជើង គេតែងប្រមូលទឹកកកនៅក្នុងរដូវរងាមកស្តុកទុកនៅក្នុងឃ្លាំងទឹកកក ឬ Icehouse ដើម្បីរក្សាទុកប្រើប្រាស់។ ទន្ទឹមគ្នានោះ ក៏មានអាជីពជា អ្នកកាត់ទឹកកក ដែលដើរតួនាទីជាអ្នកកាត់បំបែកទឹកដែលកកនៅតាមបឹង ឬទន្លេ មុននឹងដឹកជញ្ជូនទៅកាន់ទីតាំងនានាតាមតម្រូវការ។ ការងារនេះជាការងារពិបាក ទាមទារ​ឱ្យប្រើប្រាស់កម្លាំងពលកម្មខ្លាំង និងធ្វើការក្រោមអាកាសធាតុត្រជាក់។

៨. អ្នកស្តាប់សំឡេងយន្តហោះសត្រូវ

មុនមានបច្ចេកវិទ្យារ៉ាដា ជាពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី ១ និងចន្លោះសង្គ្រាមលោកលើកទី ២ យោធារបស់ប្រទេសជាច្រើន បានប្រើប្រាស់ឧបករណ៍មួយដែលមានឈ្មោះថា “ឧបករណ៍កំណត់ទីតាំងសូរស័ព្ទ” ឬ “Acoustic Locator” ដើម្បីស្តាប់សំឡេងម៉ាស៊ីនយន្តហោះរបស់សត្រូវពីចម្ងាយ។

អាជីពជា អ្នកស្តាប់សំឡេងយន្តហោះសត្រូវនេះ ពិតជាមានសារៈសំខាន់ ព្រោះអ្នកធ្វើអាជីពនេះមានតួនាទីរាយការណ៍ព័ត៌មានទៅកងទ័ពដើម្បីត្រៀមខ្លួនប្រយុទ្ធ។ យ៉ាងណាមិញ នៅពេលដែលបច្ចេកវិទ្យារ៉ាដាបានបង្កើតឡើងដោយជោគជ័យ ពោលគឺនៅចន្លោះសង្គ្រាមលោកលើកទី២ អាជីពនេះក៏លែងមានតម្រូវការតទៅទៀត។

៩. អ្នកគាស់ផ្នូរលួចសព

នៅក្នុងសតវត្សរ៍ទី ១៩ ការសិក្សាទៅលើរាងកាយមនុស្សរបស់និស្សិតពេទ្យ គឺពឹងផ្អែកទៅសាកសពពិត មិនមានបច្ចេកវិទ្យ ឬវិធីសាស្រ្តណាមួយអាចមកជំនួសបាននោះទេ។ ខណៈចំនួនការបរិច្ចាគសាកសពស្ថិតនៅក្នុងកម្រិតទាប មិនគ្រាប់គ្រាន់សម្រាប់ការប្រើប្រាស់ ទើបបានជាមានមនុស្សមួយក្រុមបានល្មើសច្បាប់ធ្វើការងារជា អ្នកគាស់ផ្នូរលួចយកសាកសពទៅលក់ឱ្យសាកលវិទ្យាល័យនានា។

អាជីពសម្ងាត់នេះបានបន្តមានជារឿយៗ ខណៈសាកលវិទ្យាល័យផ្សេងៗក៏មិនបានរាយការណ៍ពីរឿងនេះព្រោះមានតម្រូវការ រហូតដល់មានហេតុការណ៍សម្លាប់រង្គាលក្នុងប្រទេសស្កុតឡែនពីឃាតករ ២រូបគឺ Burke និង Hare ដើម្បីយកសាកសពទៅលក់ឱ្យសាកលវិទ្យាល័យ។

លុះបញ្ហានេះកាន់តែរាលដាល មកដល់ឆ្នាំ ១៨៣២ ទើបមានការដាក់ឱ្យប្រើប្រាស់ច្បាប់ Anatomy Act ដើម្បីអនុញ្ញាតឱ្យអ្នកជំនាញអាចយកសាកសពដែលមិនមានសាច់ញាតិ ឬសពដែលមិនបានកប់ត្រឹមត្រូវ ទៅប្រើប្រាស់ក្នុងគោលបំណងសិក្សាបាន។

10. អ្នករៀបគ្រាប់ Bowling

បច្ចុប្បន្ននេះ គ្រាប់ Bowling គឺត្រូវបានរៀបចំដោយម៉ាស៊ីនស្វ័យប្រវត្តិក្នុងរយៈពេលមិនប៉ុន្មានវិនាទី។ យ៉ាងណាមិញ កាលពីមុនគ្រាប់ Bowling ទាំងនេះ តែងតែមានអ្នកចាំរៀបបញ្ឈរគ្រាប់នេះជាថ្មីឱ្យបានត្រឹមត្រូវ និងរហ័ស ដើម្បីធានាបានថា អ្នកលេងអាចបន្តកីឡាមួយនេះបានយ៉ាងរលូន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

CAM-ENGENE រួមដៃគ្នា បញ្ជូនរថយន្តតវ៉ាទៅមុខអាគារ HYBE សុំឱ្យ Heeseung ចូលក្រុម ENHYPEN វិញ

នៅព្រឹកថ្ងៃទី១២ ខែមីនានេះ គណនីបណ្ដាញសង្គមក្រុមអ្នកគាំទ្រ Enhypen Engene Cambodia បានចែករំលែកថា រថយន្តតវ៉ាដែលក្រុមអ្នកគាំទ្រកម្ពុជា រួមគ្នាបញ្ជូនទៅតវ៉ាសុំឱ្យ Heeseung ចូលក្រុមវិញ បានទៅដល់

ស្ថាបនិកសាលាដូង អ៊ុក វណ្ណដេ និង ហេង វិសាល បន្តពួតដៃគ្នាជួយក្មេងភៀសសឹក ជាសម្ភារៈសិក្សារាប់ពាន់ឈុត

មិន​ស្ងាត់​ហើយ​ក៏​មិន​ស្ងៀម ជា​យុទ្ធ​សាស្ត្រ​របស់​លោក អ៊ុក វណ្ណដេ ក្នុង​ការ​ជួយ​ទៅ​ដល់​ជន​ភៀស​សឹក និង​កុមារ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រៀន​សូត្រ។ ជាមួយ​គ្នា អ្នក​ផលិត​មាតិកា​រូប​សង្ហា លោក ហេង វិសាល និង​ភរិយា

កែវ ទិត្យផល្លី ប្រឡងសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ បានចំណាត់ថ្នាក់ល្អ

តារាចម្រៀងវ័យក្មេង ​​ពោរពេញ​ដោយ​សមត្ថភាព និង​ទេព​កោសល្យ កែវ ទិត្យផល្លី នៅ​តែ​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​កោត​សរសើរ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ថ្ងៃ​យប់​របស់​ខ្លួន តាម​រយៈ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ក្នុង​ការ​ប្រឡង​ជ្រើស

ដ្បិតមានពាក្យរិះគន់ខ្លះ Jisoo កំពុងត្រៀមខ្លួនទទួលពានរង្វាន់នៅមហោស្រពភាពយន្តភាគទីក្រុង Cannes

Jisoo ត្រៀមឡើងទទួលពានរង្វាន់ Madame Figaro Rising Star Award នៅក្នុងមហោស្រពស៊េរីភាពយន្ត Cannes International Series Festival នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ​។

តារាកំប្លែង នាយក្រិន ឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់ ត្រៀមបញ្ចូនទៅព្យាបាលនៅភ្នំពេញថ្ងៃនេះ

កាល​ពី​យប់​មិញ តារា​កំប្លែង នាយ​ក្រិន ស្រាប់​តែ​ឈឺ​ធ្ងន់ និង​ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយឥឡូវនេះកំពុងត្រៀមបញ្ជូនទៅព្យាបាល​នៅភ្នំពេញ។ នេះ​បើ​តាម​រូបភាពដែល​បាន​បង្ហោះ​លើ​

សម្ពាធ ទឹកភ្នែក និងការតស៊ូរបស់សមាជិក ENHYPEN មុនពេលមានថ្ងៃនេះ

ដំណើរជីវិតនៃភាពជោគជ័យរបស់ក្រុមចម្រៀងបុរស ENHYPEN ត្រូវបានគេមើលឃើញថា និងប្រៀបដូចទៅនឹងរឿងនិទាន Cinderella។មុនពេលដែលពួកគេបោះជំហាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *