តារាចម្រៀង និងជាផលិតបទភ្លេង សុខ សម្បត្តិ បានចាប់ដៃគ្នាជាមួយតារាប្រុសមកពីក្រុម La Cima Cartel អលជ្ជី ចេញបទចម្រៀងរួមគ្នា «ដែនដីនៃក្តីសង្ឃឹម»។ បទថ្មីដែលមានការសហការពីសិល្បករដ៏មានទេពកោសល្យទាំង ២ ទទួលបានការគាំទ្រខ្លាំងមិនថាជាអ្នកគាំទ្រ ហើយសូម្បីតែអ្នកសិល្បៈដូចគ្នាក៏លាន់មាត់ថា មិនធម្មតាដែរ។

បទ «ដែនដីនៃក្តីសង្ឃឹម» របស់ សុខ សម្បត្តិ និង អលជ្ជី ចេញកាលពីថ្ងៃ ២៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ មានអ្នកមើលច្រើនទាំងក្នុង Facebook Page និង YouTube។ បទនេះដែរមិនត្រឹមតែជាការចាប់ដៃគ្នារបស់រវាង សម្បត្តិ និង អលជ្ជី ប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមពីសំណាក់សិល្បករថ្មីៗដូចជា Dj Nana និងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ថែមទៀតផង។
Lead vocal fx ក្នុងបទនេះ គឺជាសំឡេងរបស់តារាស្រីវ័យ ៣៨ ឆ្នាំ ឱក សុគន្ធកញ្ញា និងសំឡេងសើច ជារបស់ DJ ណាណា។ ក្រោយវីដេអូ Official visual បទ «ដែនដីនៃក្តីសង្ឃឹម» ចេញ ម្ចាស់បទ «ស្នាមស្នេហ៍សមុទ្ររាម» ក៏បានចែករំលែកបន្ត និងសរសើរបទនេះថា «ពីរោះស្ដាប់មិនឆ្អែត»។
សម្រាប់តារាស្រីជួរមុខនៃកម្ពុជា ឱក សុគន្ធកញ្ញា គឺជារៀមច្បងគំរូម្នាក់ដែលតែងតែឈរចាំសាទរ និងជួយលើកទឹកចិត្តដល់សិល្បករជំនាន់ក្រោយគ្រប់គ្នា។ អ្នកនាង ជាមនុស្សមានគំនិតសុទិដ្ឋិនិយម និងចូលចិត្តចែករំលែកភាពវិជ្ជមានដល់អ្នកគាំទ្រ និងអ្នករួមអាជីព។


«ដែនដីនៃក្តីសង្ឃឹម» បានបរិយាយពីសម្រស់អស្ចារ្យនៃដែនដីកម្ពុជាដែលមានសម្បត្តិបេតិកភណ្ឌ សម្បត្តិធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធល្អឆើតឆាយ និងប្រជាជនខ្មែរមានស្នាមញញឹមស្រស់បំព្រង់ចាំទទួលស្វាគមន៍គ្រប់ជាតិសាសន៍៕
រូបភាព៖ Aok Sokunkanha និង Sambath Sok
























Account
Security
Favourite Content