ល្បីលើសពីល្បី តែហេតុអ្វី Taylor Swift នៅមិនទាន់បានឡើងសម្ដែងក្នុងកម្មវិធី Super Bowl Halftime Show?​

នៅក្នុងវគ្គថ្មីនៃកម្មវិធី The Tonight Show Starring Jimmy Fallon ចេញផ្សាយនៅថ្ងៃទី៧ ខែតុលានេះ Taylor Swift បានបង្ហើបពីមូលហេតុដែលនាងនៅមិនទាន់បានឡើងសម្ដែងនៅក្នុងវគ្គសម្រាកកណ្ដាលការប្រកួតរបស់កម្មវិធីប្រកួតកីឡាអាមេរិក Super Bowl។

ជាក់ស្ដែង ពិធីករ Jimmy Fallon គឺជាអ្នកដែលបានលើកប្រធានបទនេះឡើង ដើម្បីស្វែងរកការពិតថា ហេតុអ្វីបានជា Taylor Swift នៅមិនទាន់បានឡើងសម្ដែងនៅក្នុងកម្មវិធី Super Bowl Halftime Show។ តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបានឆ្លើយតបវិញថា តាមពិតទៅ នាងនៅមិនទាន់បានទទួលការអញ្ជើញពី Roc Nation ដែលជាក្រុមហ៊ុនគ្រប់គ្រងការផលិតកម្មវិធីរបស់ Jay-Z នោះទេ។ យ៉ាងណាមិញ បើទោះបីជានាងទទួលបានការអញ្ជើញឱ្យទៅសម្ដែងនៅក្នុងឆ្នាំនេះ នាងក៏នឹងបដិសេធដែរ ព្រោះមានគូដណ្ដឹង លោក Travis Kelce ជាដើមហេតុ។

Taylor Swift បាននិយាយថា៖ “Jay-Z គាត់ល្អជាមួយខ្ញុំមករហូត។ ក្រុមពួកយើងជិតស្និទ្ធគ្នាណាស់ដែរ។ ពេលខ្លះពួកគេតេមកសួរខ្ញុំថា តើខ្ញុំមានអារម្មណ៍បែបណាចំពោះការសម្ដែងក្នុងកម្មវិធីនេះ? តែនេះមិនមែនជាការអញ្ជើញផ្លូវការដែលកើតឡើងនៅក្នុងបន្ទប់ប្រជុំទេ”។

តារាស្រីទើបបញ្ចេញអាល់ប៊ុមទី ១២ The Life of a Showgirl បានរៀបរាប់ថា បើទោះបីជា Jay-Z ឱ្យទៅចូលរួមសម្ដែងក្នុងឆ្នាំនេះក្ដី នាងក៏មិនអាចទៅដែរ​ ព្រោះគូដណ្ដឹងរបស់នាង គឺមានឱកាសអាចនឹងចូលរួមប្រកួតបាល់ឱបក្នុងនាមជាសមាជិកក្រុម Kansas City ហើយការប្រកួតនេះវាគ្រោះថ្នាក់ ដែលមិនអាចធ្វើឱ្យនាងផ្ដោតអារម្មណ៍ទៅលើការសម្ដែងរបស់ខ្លួនបានទេ។

“ក្នុងរដូវកាលប្រកួតម្ដងៗ ខ្ញុំត្រូវផ្ដោតអារម្មណ៍ទៅលើអ្វីដែលបុរសនេះត្រូវធ្វើនៅទីលានប្រកួត។ អ្នកសាកគិតទៅមើលថា បើគាត់ត្រូវចេញទៅប្រកួតដោយប្រថុយជីវិត ព្រោះកីឡានេះវាគ្រោះថ្នាក់ទាំងរាងកាយ និងមានសម្ពោធច្រើនទៀត តែខ្ញុំបែរជាត្រូវគិតថា តើក្បាច់រាំនឹងចេញមកបែបណា? ឬគិតពីបទចម្រៀងថា ខ្ញុំប្រហែលត្រូវច្រៀងបទ Shake it off 2 វគ្គ តដោយបទ Blank Space និង Cruel Summer។ ខ្ញុំមិនអាចធ្វើបែបនេះបានទេ ព្រោះខ្ញុំរវល់តែគិតដល់គាត់” Taylor Swift បានបកស្រាយបន្ថែមដូច្នេះ ។

គួរឱ្យដឹងផងដែរថា Taylor Swift  និង Travis Kelce បានទាក់ទងគ្នាជាលើកដំបូង នៅក្នុងរដូវក្ដៅ ឆ្នាំ២០២៣ មុននឹងគូស្នេហ៍តារាចម្រៀង និងកីឡាកររូបនេះ បានសម្រេចរំកិលទំនាក់ទំនងអ្នកទាំងពីរទៅមួយកម្រិតទៀត ក្នុងនាមជាគូដណ្ដឹងនៅខែសីហា ឆ្នាំនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

Leave a Reply

Your email address will not be published.Required fields are marked *