ភាពយន្តខ្លីដែលត្រូវបានគណៈកម្មការជ្រើសរើសសម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៥

កាលពីថ្ងៃទី២៤ ខែសីហា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លីពីសមិទ្ធករជាតិនិងអន្តរជាតិ។​

នៅក្នុងឆ្នាំ២០២៥ ហើយឆ្នាំនេះជាជំនាន់ទី​១៤បស់ខ្លួននៃការរៀបចំមហោស្រពភាពយន្តខ្លីដំបូងគេ នៅ កម្ពុជាមួយនេះ។​

CSFFនឹងរៀបចំកម្មវិធីបញ្ចាំងដោយផ្ទាល់ក៏ដូចជាចាក់បង្ហាញសាច់រឿងថ្មីៗទៅកាន់ទស្សនិកជននៅតាមរោងភាពយន្តផងដែរ។ អ្វីដែលសមិទ្ធិករទន្ទឹងរង់ចាំក៏បានមកដល់អំពីការប្រកាសលទ្ធផល នៃភាពយន្តខ្លីដែលបានដាក់ប្រកួតតាំងពីការបើកទទួលនៅចុងខែមេសាកន្លងទៅ។

បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសរឿងសរុប ១៩៦ ចំណងជើងយ៉ាងស្វិតស្វាញ គណៈកម្មការរបស់ CSFF បានជ្រើសរើសរឿងសម្រាប់ប្រកួតភាពយន្តខ្លីកម្ពុជាដែលត្រូវបានជ្រើសរើសប្រកួត (Cambodian Competition – 3 Sections) ចំនួន ៧០ ចំណងជើង និងភាពយន្ដខ្លីអន្ដរជាតិចំនួន ១២៦ ចំណងជើង។ ដោយភាពយន្តដែលត្រូវចាក់បញ្ចាំក្នុងឆ្នាំ ២០២៥ នេះ មានចំនួនសរុប​ ៧៧ រឿង មកពី ២២ ប្រទេស ផ្សេងៗគ្នា រួមទាំងកម្ពុជាផងដែរ។ 

សម្រាប់ការជ្រើសរើសរឿងឆ្នាំនេះ លោក អៀម ទិត្យសីហា អ្នករើសរឿងក្នុងស្រុក (Local Programmer)  បាន សម្តែងចំណាប់អារម្មណ៍ថា៖ «ឆ្នាំនេះ ខ្ញុំបានសង្កេតឃើញថា វិស័យផលិត ភាពយន្តកំពុងមានការរីកចម្រើនកាន់តែខ្លាំង។ អ្វីដែលទាក់ទាញចិត្តខ្ញុំជាពិសេសគឺ គុណភាពល្អ នៃការផលិត ដែលរួមមានស្ទើរតែគ្រប់ផ្នែកបច្ចេកទេសដូចជា ការថត ការប្រើពន្លឺ ការថតសំឡេង និងការកាត់ត។ សមត្ថភាព ក្នុងការដឹកនាំតួអង្គកាន់តែប្រសើរ ហើយអ្វីដែលខ្ញុំពេញចិត្តខ្លាំង នោះគឺ ភាពក្លាហានរបស់អ្នកដឹកនាំ ក្នុងការបង្ហាញពីភាពស្មុគ្រស្មាញផ្នែកអារម្មណ៍របស់តួអង្គ ដែលមានទាំងភាពបត់បែន និងគួរឱ្យចាប់អារម្មណ៍។

ខុសពីឆ្នាំមុនៗ ឆ្នាំនេះមហោស្រពមិនបានបែងចែកភាពយន្តសម្រាប់ការប្រកួតប្រជែងឡើយ។ ផ្ទុយទៅវិញ យើងនឹងរៀប ចែកកាលវិភាគបញ្ចាំងតាមប្រភេទរឿងដូចជា៖

ភាពយន្តពិពណ៌នាអំពីជីវិតមនុស្ស ៖ Life and Lessons

ភាពយន្តផ្នែកអារម្មណ៍ខ្លាំង ៖ Shadow of the Mind

ភាពយន្តឯកសារ៖​ Cambodian Documentaries

បន្ទាប់ពីការបញ្ចាំងភាពយន្តទាំងអស់នេះ យើងនឹងប្រកាសជាផ្លូវការអំពីភាពយន្តដែលត្រូវបានជ្រើសរើសសម្រាប់   គណៈកម្មការវិនិច្ឆ័យ។ ខ្ញុំសង្ឃឹមថា នឹងមានការចូលរួមគាំទ្រពីទស្សនិកជនកាន់តែច្រើន ដើម្បីទទួលបានបទពិសោធន៍ ល្អៗពីស្នាដៃរបស់យុវសមិទ្ធិករភាពយន្តយើង។ »

រីឯ លោក Masoud SOHEILI អ្នករើសរឿងអន្តជាតិ (international programmer)  បានលើកឡើងថា៖ «នៅឆ្នាំនេះ យើងបានផ្តោតទៅលើការជ្រើសរើសភាពយន្តដែលបំផុសគំនិតពីជុំវិញពិភពលោក។  ភាពយន្តនីមួយៗនាំមក នូវរឿងរ៉ាវដ៏មានឥទ្ធិពល និងសារដ៏មានអត្ថន័យ ដែលឆ្លុះបញ្ចាំងពី ភាពខុសគ្នា និងភាពក្លាហានរបស់សមិទ្ធិករភាពយន្តនា ពេលបច្ចុប្បន្ន។ សំណុំខ្សែរឿងរបស់យើង មានដូចជា រឿងចំនួន៥ នឹងចាក់បញ្ចាំងលើកដំបូងលើពិភពលោក រឿងចំនួន ២ ចាក់បញ្ចាំងលើកដំបូងអន្តរជាតិ រឿងចំនួន៦នឹងចាក់បញ្ចាំងលើកដំបូងនៅអាស៊ី  ហើយមាន១រឿងនឹងចាក់បញ្ចាំង លើក ដំបូងនៅអាស៊ីអាគ្នេយ៍  ជាមួយនឹងស្នាដៃដែលនៅសេសសល់ផ្សេងៗទៀត ដែលទើបនឹងបានបញ្ចាំងដំបូងនៅកម្ពុជា។  ជាមួយគ្នានេះដែរ ភាពយន្តទាំងនេះបង្ហាញពីចក្ខុវិស័យ និងសម្លេង ដ៏ខ្លាំងក្លាដែលអាចឱ្យទស្សនិកជនយល់ពីបញ្ហាបន្ទាន់ រួមទាំងអបអរ ភាពសម្បូរបែប នៃភាពយន្តរបស់ពិភពលោកយើងដែរ។»

លោក អ៊ុំ វ័ណថារិទ្ធ ជាគ្រូបង្វឹកធុរកិច្ច Founders Connect KH និងជា ទីប្រឹក្សាមួយរូបរបស់ មហោស្រព ភាពយន្តខ្លីចតុមុខ បានសម្តែងចំណាប់អារម្មណ៍ថា៖​ «ការជ្រើសរើសភាពយន្ត ខ្លីនៅឆ្នាំនេះ លាតត្រដាងប្រធានបទសំខាន់ ពីរគឺ មេរៀនជីវិត និងសុខភាពផ្លូវចិត្ត។ សាច់រឿងទាំង នេះឆ្លុះបញ្ចាំងពីអ្វីដែលសង្គមកម្ពុជាកំពុងប្រឈមមុខ និង បង្ហាញ ដោយភាពច្នៃប្រតិដ្ឋ ដោយសមិទ្ធិករភាពយន្ត របស់យើងដែលកំពុងរីកចម្រើនក្នុងអាជីព។ គុណភាពដ៏ល្អិតល្អន់របស់ពួកគេ បានបញ្ជាក់ពីកម្រិតគុណតម្លៃផលិតកម្មរបស់ពួកគេ ដែលយកចិត្តទុកដាក់យ៉ាងខ្លាំង នៅក្នុងពិភពលោកដែលមានការផ្លាស់ ប្តូរជាប់ជានិច្ច។ តាមរយៈកម្មវិធីរំលេចប្រចាំឆ្នាំរបស់ CSFF ភាពយន្តខ្លីដែលបានជ្រើសរើសទាំងនេះ នាំមកនូវក្តីសង្ឃឹម ឡើងវិញនូវវិស័យភាពយន្តខ្មែររបស់យើង ក៏ដូចជាពន្លកកិច្ចសហការលំដាប់អន្តរជាតិទៅថ្ងៃមុខ។»

មហោស្រពភាពយន្តខ្លីចតុមុខរបស់យើង នឹងរៀបចំឡើងទៅ ពីថ្ងៃទី១៧ ដល់ទី២០ ខែតុលាឆ្នាំនេះ រយៈពេលសរុបមាន ចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានពិធីបើកនិងបិទមហោស្រព ដែលរំពឹង ថានឹងមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន និងសមិទ្ធករ និងសិល្បករ ពាក់ព័ន្ធ ក្នុងវិស័យ ភាពយន្តជាច្រើនរូបផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្ត យុវសមិទ្ធិករ និងចង់មានចូលចិត្ត ភាពយន្តខ្មែរក៏ដូចជាបរទេស អាចមកចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់ នៅតាម រោងភាពយន្ត ដូចជា Legend Cinema Olympia,, Fable Cinema, វិទ្យាស្ថានបារាំង នៅកម្ពុជា និង ផ្ទះមេត្តា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *