ម៉ូដែលកម្ពុជា ៥ រូបបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីចូលរួមការដើរម៉ូតឱ្យប្រ៊េនសំលៀកបំពាក់ល្បីក្នុងនោះមាន អ៊ិន លក្ខិណា , ហុក សារិតុលា , ពេជ្រ វត្តីសារ៉ាវឌ្ឍី , ណង និត និងម៉ូដែលកូនខ្មែរ-បារាំង មាលា។


កាលពីថ្ងៃទី ២៨ កញ្ញា ម្សិលមិញបវរកញ្ញាកម្ពុជា ៥ រូបបានចូលរួមការដើរ Fashion Show ដែលរៀបចំឡើងនៅទីក្រុងហូជីមិញប្រទេសវៀតណាមដោយ Jirene និង Tiktok Shop ព្រមជាមួយប្រ៊េនសំលៀកបំពាក់ល្បីៗជាច្រើនទៀត។ ម៉ូដែលដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនាលើកនេះសុទ្ធសឹងតែមានសមត្ថភាព និងជាអ្នកដើរម៉ូតអាជីពក្នុងនោះរួមមាន អ៊ិន លក្ខិណា Top 10 Miss Cosmo 2024 , ហុក សារិតុលា Miss Intercontinental Cambodia 2025 , ពេជ្រ វត្តីសារ៉ាវឌ្ឍី បវរកញ្ញា ណង និត និងម៉ូដែលកូនខ្មែរកាត់បារាំង មាលា។
ម៉ូដែលទាំង ៥ រូបដែលត្រូវបានអញ្ជើញឱ្យចូលរួមការដើរ Fashion Show ក្នុងកម្មវិធីនាលើកនេះសុទ្ធសឹងតែជាអ្នកដែលមានទីផ្សារខ្ពស់និងមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅស្រុក៕




ចុចទីនេះដើម្បីទស្សនាការដើរ Fashion Show ៖ https://www.facebook.com/tiktokshopvietnamofficial/videos/793720476923736
រូបភាព ៖ FB

























Account
Security
Favourite Content