តារាសម្ដែងប្រុសកូរ៉េ Lee Chae Min កំពុងមើលឃើញសន្ទុះប្រជាប្រិយភាពកើនឡើងខ្លាំង បន្ទាប់ពីជោគជ័យក្នុងរឿងភាគ “Bon Appétit, Your Majesty” របស់ទូរទស្សន៍ tvN ដោយបានទទួលការស្នើឱ្យចូលរួមការងារថ្មីៗជាង ៣០ គម្រោង ។

កាលពីថ្ងៃទី ២៤ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Lee Chae Min បានទទួលការផ្តល់ជូនតួនាទីថ្មីជាង ៣០ ដែលធ្វើឱ្យលោកក្លាយជាជម្រើសកំពូលសម្រាប់តារាសម្តែងទាំងក្នុងវិស័យភាពយន្ត និងរឿងភាគ។ ខណៈដែលភ្នាក់ងាររបស់តារាវ័យ ២៥ ឆ្នាំរូបនេះមិនទាន់បញ្ជាក់ពីទិសដៅបន្ទាប់របស់លោកនៅឡើយ ប៉ុន្តែភាពល្បីល្បាញរបស់ Lee Chae Min នៅក្នុងរឿងភាគ “Bon Appétit, Your Majesty” និងស្នាដៃសម្ដែងដ៏លេចធ្លោបានធ្វើឱ្យអនាគាតលើវិថីអាជីពរបស់លោកមានការរំពឹងទុកយ៉ាងខ្លាំង។
សូមបញ្ជាក់ថា Lee Chae Min បានដើរតួជាព្រះអង្គម្ចាស់ Lee Heon ជាស្តេចដែលគេស្គាល់ថាមានចរិតផ្ដាច់ការ និងល្អិតល្អន់ តែបង្កប់នូវមន្តស្នេហ៍ និងភាពទន់ភ្លន់ជាមួយតួឯកស្រី។ ថ្វីត្បិតតែត្រូវជ្រើសរើសឱ្យសម្តែងជាតួឯករយៈពេលតែមួយខែមុនការថតរឿងក៏ដោយ តែ Lee Chae-min បានរៀនទាំងការជិះសេះ និងការបាញ់ធ្នូយ៉ាងឆាប់រហ័ស ព្រមទាំងអាចបង្ហាញអារម្មណ៍តួអង្គយ៉ាងល្អឥតខ្ចោះ។
Bon Appétit, Your Majesty បានទទួលជោគជ័យខ្លាំងទាំងនៅក្នុងប្រទេសកូរ៉េ និងអន្តរជាតិ ខណៈភាគចុងក្រោយបំផុតបានកត់ត្រាអត្រាទស្សនា (Rating) ខ្ពស់បំផុតដល់ 15.8% ។ ចំណែក Lee Chae-min ក៏បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីចំណាត់ថ្នាក់ប្រជាប្រិយភាពតារាសម្ដែងប្រុសសម្រាប់ខែកញ្ញានេះ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មប្រចាំប្រទេសកូរ៉េ ៕





















































Account
Security
Favourite Content